Top10

ពិធីសម្ភោធបើកការដ្ឋានសាងសង់ «គម្រោងរបស់ក្រុមហ៊ុន សុខារេស៊ីដេន ឌីព្រីមៀម» ក្រុងប៉ោយប៉ែត

By សេង រាជសី

November 02, 2018

ក្រុងប៉ោយប៉ែត ៖ ពិធីសម្ភោធ បើកការដ្ឋានសាងសង់ គម្រោង សុខារេសុីដេន ឌីព្រីមៀម ក្រោមអធិបតីភាព លោក ឧកញ្ញា សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត លោក គាតហ៊ុល ចៅសង្កាត់ផ្សារកណ្តាល។

ពិធីនេះ និងប្រព្រឹត្រទៅ នៅថ្ងៃ ព្រហស្បត្តិ៍ ខែអស្សុច ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃ ទី០១ ខែវិច្ចិការ ឆ្នាំ២០១៨ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងនោះផងដែរ លោក ឈានសុខា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សុខារេសុីដេន បានមានប្រសាសន៍ ក្នុងអង្គពិធី លើកឡើងពី លិទ្ធផលដែលក្រុមហ៊ុន សុខារេសុីដេនបានធ្វើកន្លងមកថា កន្លងមកក្រុមហ៊ុន សុខារេសុីដេន នេះបានទទួលជោគជ័យ លើការលក់ផ្ទះអស់៣០០ល្វែង ក្នុងរយៈពេលតែជាង៣ខែតែប៉ុណ្ណុោះ ហើយក៌បន្តរការសាងសង់ ជូនអតិថិជនបាន៧០ភាគរយ និងត្រៀមប្រគល់ផ្ទះជូន អតិថិជន នៅខែមិថុនាឆ្នាំ២០១៩ ខាងមុខនេះ។

ក្រុមហ៊ុននឹងបន្តរ លក់នូវគម្រោងខុនដូ កំពស់២១ជាន់ ដែលនាពេលបច្ចប្បន្ននេះ ទទួលលិទ្ធផលជាង ៤០ ភាគរយ នៃចំនួនបន្ទប់ ៥៤៣បន្ទប់  ហើយជាហេតុដែល ក្រុមហ៊ុន សុខារេសុីដេន ត្រូវបានបើកនៅគម្រោងថ្មី នេះឡើង ដោយមានការសំណូមពរ ពីសំណាក់ អតិភិជន និងជាតម្រូវការទីផ្សារលំនៅដ្ឋាន នាពេលបច្ចុប្បន្ន និងពេលអនាគត គម្រោង អភិវឌ្ឍន៍ លំនៅដ្ឋាន សុខារេសុីដេន ឌីព្រីមៀម និងត្រូវ លិចចេញជារូបរៀង ក្នុងពេលឆាប់ៗ ខាងមុខនេះ ដែលមានផ្ទៃដីសរុប ១០៥៧៣ ម៉ែត្រក្រឡា មានផ្ទះ៨២ ល្វែង និងអាគាខុនដូរ ស្ថុិតនៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយដំណើការ នៃការសាងសង់រួមមាន ប្រភេទ ផ្ទះល្វែងដែល រេចនាបទ បែបទំនើប មានប្រព័ន្ធលូ ទឹកស្អាត អគ្គិសនីជាដើម។

ជាមួយគ្នា នៃដំណើការសាងសង់ ត្រូវប្រើប្រាស់ពេលវេលាប្រមាណ ១៨ខែ សម្រាប់ការ បញ្ចប់គម្រោង សាងសងទាំងស្រុង អាស្រ័យ តាមកាលៈទេសៈ ដែលអំណោយផល លោកបានបន្តរទៀតថា ក្នុងនាមលោក ជាស្ថាបនិក និងជាម្ចាស់គម្រោង លោក សូមប្តេជ្ញាថា និងប្រឹងប្រែង អោយអស់កំលាំងកាយចិត្ត ដើម្បីជម្រុញអោយដំណើរការសាងសង់នេះ អោយមាន ល្បើនលឿនបានឆាប់បំផុត ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជន ទាំងអស់ដែលបានទិញនៅ ផ្ទះល្វែងនៃគម្រោងអភិវឌ្ឍន៍នៅ លំនៅដ្ឋានប្រណិត នៃក្រុមហ៊ុន សុខារេសុីដេន ឌូព្រីមៀ ។

អតិថិជន ដែលទិញផ្ទះល្វែងរបស់ក្រុមហ៊ុន សុខារេសុីដេន សូមទំបនាក់ទំនង តាមលេខខទូរសព្ឌ័  ០៧៦ ៧៨០ ៧៧៧៧ និង ០៧១ ៥៨០ ៥៥៥៥។ ដោយ អនាគតថ្មី