ទំព័រដើម

អាជ្ញាធរគួរតែមានវិធានការ ទៅលើពលរដ្ឋមួយចំនួនតូច ដែលមកសង់ជម្រក នៅលើផ្លូវដែកក្នុងក្រុងប៉ោយប៉ែត

By សេង រាជសី

December 07, 2018

បន្ទាយមានជ័យ៖ លោកអភិបាលក្រុងប៉ោយប៉ែត សានស៊ានហូ គួរតែមានវិធាការ ទៅលើពលរដ្ឋមួយចំនួនតូចដែលមកសង់ជម្រក នៅលើផ្លូវរថភ្លើង ដែលជាសម្បត្តិរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យ។ ប្រជាពលរដ្ឋ ដែលសង់ជម្រក នៅលើផ្លូវរថភ្លើងទាំងនោះ មានប្រមាណជា ៤ទៅ៥ខ្ទោម ដែលស្ថិត នៅក្នុងភូមិប៉ោយប៉ែត សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ។ គួរបញ្ជាក់ផងដែរថា បើសិនជាអាជ្ញាធរមានសម្ថកិច្ច នៅតែបណ្តែតណ្តោយ ព្រងើយកន្តើយ ពីរឿងនេះ អាជ្ញាធរ និងមានផលវិបាកទៅថ្ងៃក្រោយជាក់់ជាមិនខានឡើយ ព្រោះ កន្លងមក គឺអាជ្ញាធរធ្លាប់ជួបប្រទះ រឿងទាំងអស់និង រួចមកហើយ ។ ដោយ អនាគតថ្មី