ទំព័រដើម

ពិធីសម្ពោធ និងកាត់ឬស សីមា វត្តពុទ្ធភូមិ ជាយដែន សុមារាម ភូមិព្រៃព្រិច ក្រុងប៉ោយប៉ែត

By ក្រុមការងារអនាគតថ្មី

May 25, 2017

បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០១៧ មានពិធីសម្ពោធ វត្តខ្មែរ ឈ្មោះពុធភូមិ ជាយដែន និងកាត់ឬសសីមា ដែកស្ថិតនៅ ក្នុងភូមិព្រៃព្រិច សង្កាត់និង ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត តំណាងដ៏ ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង លោកជុំទាវ គត្តិព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុនសែន នៅក្នុងអង្គពិធីនោះ ក៏មានការចូលរួម ជាគណៈអធិបតី ឯកឧត្តម សួនបវរ អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ព្រមទាំង អាជ្ញធរក្រុងនិង សង្កាត់រួមទាំងមន្រី្តរាជការ គ្រប់ស្ថាប័ណ្ណ និងប្រជាពលរដ្ឋរាប់ពាន់នាក់ ។ ហើយក្ន្ងងនោះផងដែ ក៏មានការ បំពាក់មេដៃ ស្ថាបនាជាតិ ចាប់ពី ព្រះសង្ឃ មកឯកឧត្តមមន្ត្រីរាជការ ឧកញ្ញា អាជីវករ សប្បុរសជន ទាំងអស់ចំនួន ៧៩រូប បន្ទាប់ពីការ សម្ភោធ និងកាត់ឬសសីមា ត្រូវបានបញ្ចប់ ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត បានចុះមកពិនិត្យ សាលរៀន មួយកន្លែង ស្ថិតនៅក្នុងភូមិក្បាលស្ពាន ២ សង្កាត់ក្រុងប៉ោយប៉ែត ដែល ជួបផលវិបាក និងលិចទឹករៀងរាល់ឆ្នាំ ព្រមទាំង ជាសំណង់ចាស់ទៀត សាលាបឋមសិក្សា ព្រម្មនិមិត្ត ត្រូវបានទទួល ការសាងសង់ថ្មីដែលជាអំណោយ ពីសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុនសែន តាមរយៈ ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត និងត្រូវ អោយ កងវិស្វកម្ម ទទួល ការសាងសង់ ដែលមាន ឯកឧត្តម នាយ ឧត្តម សេនីយ៏ ខេង សាមេត ជា មេបញ្ជាការ នៃកងវិស្វកម្ម ។ សាលារៀន ព្រម្មនិមិត្តដែលត្រូវសាងសង់នោះ មាន ចំនួន ៣០បន្ទប់ ក្នុងនោះ មានទីចាត់ការ និង បណ្ណាល័យ ផងដែរ លោកគ្រូអ្នកគ្រូ បានថ្លែង អំណរអគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចនិង លោជុំទាវ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន និងឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត រួមទាំង ថ្នាក់ដឹកនាំទាំងអស់ ដែលបាន យកចិត្តទុកដាក់ ដល់សិស្សានុសិស្សប្រជាពលរដ្ឋ រហូតដល់វិស័យ ព្រះពុទ្ធសានា នេះជាភាពកក់ក្តៅយ៉ាងធំធេង សម្រាប់ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដោយ អនាគតថ្មី