ទំព័រដើម

រថយន្ត ដឹកឈើពេញ បានបុក ស្ត្រីម្នាក់ ដែលកំពុង ជិះម៉ូតូ ស្របទិសគ្នា

By ក្រុមការងារអនាគតថ្មី

May 25, 2017

ខេត្តរតនៈគិរី ៖  កាលពីរសៀលថ្ងៃទី ៦ ខែឧសភាឆ្នាំ២០១៧ វេលាម៉ោង៣:៣០នាទីរសៀល យ៉ាងហោច ណាស់ក្នុង ចំណោមរថយន្ត ដឹកជញ្ជូនឈើ សេរីទំនើប ជាច្រើនគ្រឿង បានបើកបរ ដឹកជញ្ជូនឈើ លើកំណាត់ផ្លូវ ជាតិលេខ៧៦A ក្នុងចំណោម រថយន្តជាច្រើន គ្រឿងមាន រថយន្តម៉ាក់ (បាឡែន) ពណ៍សរពាក់ ស្លាក់លេខ ភ្នំពេញ2B-5262 បើកបរ ដឹកជញ្ជូន ឈើក្នុងល្បឿន លឿន បានបុកម៉ូតូ ចំពីក្រោយបណ្តាល អោយស្ត្រីជិះម៉ូតូ ស្របទិសគ្នា រងរបួសយ៉ាងដំនាំ ស្ទើតែបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូជនរងគ្រោះ ម៉ាក់វេវ ពណ៍ខៀវ គ្មានស្លាក់លេខ នោះទេ។ គ្រោៈថ្នាក់ចរាចរណ៍ គួរអោយ រន្ធត់ បង្ករអោយមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ ឋនោះកើតហេតុ នៅចំណុច ភូមិសោមកានិញ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ ប្រភពពីពលរដ្ ឋនៅកន្លែងកើតហេតុ ក្បែនោះថា រថយន្តដឹកជញ្ជូន បទល្មើសព្រៃឈើ ទាំងអស់លើ កំណាត់ផ្លូវជាតិ លេខ៧៦A នោះជារៀងរាល់យប់ និងថ្ងៃ បើកបរក្នុងល្បឿនលឿនៗ តែងតែបង្ករសកម្មភាព ធ្វើអោយប្រជាពលរដ្ឋធ្ វើដំណើរ តាមផ្លូវជាតិ ខាងលើ ក៍ដូចពលរដ្ឋ មានផ្ទះសំបែង នៅតាមដងផ្លូវជាតិ ពួកគាត់បញ្ជាក់ ប្រាប់ថា មានអារម្មរណ៍ភ័យខ្លាចព្រឺក្បា លពេល ដែលឃើញរថយន្តដឹកជញ្ជូន បទល្មើសព្រៃ ឈើទៅប្រទេសវៀតណាម បើកបរក្នុងស្ថានភាពល្បឿ នលឿនៗ បែបនេះ។ ស្ត្ររងគ្រោះខាងលើនោះ ត្រូវគេស្គាល់ ឈ្មោះថា សង់ ឃី ម អាយុ២៥ ឆ្នាំជនជាតិខ្មែរ មានរបរជា អ្នកចំការ។ពលរដ្ឋក្បែកន្លែង កើតហេតុ នោះបានបញ្ជាក់ បម្ថែមទៀតថា រថយន្តដឹកជញ្ជូនបទល្មើស ឈើប្រណីតម៉ាក់ បាឡែនពាក់ស្លាក់លេខ ភ្នំពេញ 2B-5262ខាងលើនេះ កំពុងដឹកជញ្ជូនបទល្មើសព្រៃឈើ ចេញពីក្រុងបានលុង ខេត្តរតនគិរី តាមបណ្តោយ ផ្លូវជាតិលេខ៧៦A ឆ្លងកាត់ស្រុកបរកែវ ស្រុកអូយ៉ាដាវ ឆ្ពោះទៅតាមព្រំដែនច្រកទ្វាអន្តរជាតិ អូយ៉ាដាវ ឆ្លងទៅវៀតណាម តែម្តង តែពុំទាន់បាន ជញ្ជូនដល់គោលដៅផង ក៍ស្រាប់តែកើតហេតុ នៅចំណុចខាងលើ នេះតែម្តង។ ជុំវិញករណី កើតហេតុរវាងរថយន្ តដឹកជញ្ជូនឈើ (បាឡែន) និងម្ចាស់ម៉ូតូជនរងគ្រោះខាងលើ លោក លី សុវណ្ណធី មន្ត្រីជំនាញទទួលបន្ទុក ផ្នែកចរាចណ៍ នគបាលជើងគោក បានបញ្ជាក់ប្រាប់ អោយ អ្នកសារព័ត៌មានយើងដឹង តាមទូរស័ព្ទថា ករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ត បាឡែននិងម៉ូតូខាងលើ បច្ចុប្បន្នមិនបានយកវត្ថុតាង ទាំងនោះមករក្សាទុក នៅកន្លែងអធិការដ្ឋាន ស្រុកអូយ៉ាដាវនោះទេ ព្រោះភាគីទាំងសង់ខាង បានសម្រប សម្រួលគ្នា រួចហើយ ម្ចាស់ភាគ្គី រថយន្តដឹកឈើ (បាឡែន)បានបង់លុយ ជូនជនរងគ្រោះ ជាសំណងទឹកប្រាក់ ចំនួន2000$ ជាថ្នូដើម្បីបញ្ចប់រឿង គ្រោះថ្នាក់ចរចណ៍ ខាងលើនេះ៕ ដោយ លោក ឡុង សារេត