ទំព័រដើម

ពលរដ្ឋពីរភូមិជាប់ព្រំប្រទល់គ្នា គឺភូមិអភិវឌ្ឍន៍ ឃុំកន្តួតស្រុកស្វាយលើ និងភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងរៀបចំ កាប់ចាក់គ្នា រឿងដណ្តើមដីធ្លី បែជា លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប កំពុងតែសម្ងំ ដេកលក់ ធ្វើមិនដឹង នឹងមិនខ្វល់ពីរពលរដ្ឋ

By សេង រាជសី

May 31, 2019

ឧត្តមានជ័យ ៖  តាមការផ្តល់ព័ត៌មាន ពីរពលរដ្ឋកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ថាមាន ប្រជាពលរដ្ឋ ពីរភូមិ ដែលជាប់ព្រំប្រទល់គ្នា រវៀងខេត្តសៀមរាប និងខេត្តឧត្តមានជ័យកំពុងតែ រៀបចំកាប់ចាក់គ្នា ដោយសារតែរឿង វិវាទដីធ្លី  ដោយមិនឃើញ រដ្ឋបាលខេត្តទាំង២ គឺលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ប៉ែន កុសល្យ អភិភិបាលខេត្តឧត្តមានជ័យ ចុះឮមក រកដំណោះស្រាយ ជូនប្រជាពលរដ្ឋ សោះ បែជាសង្ងំ ស្ងៀមឈឹង មិនខ្វល់ពីពលរដ្ឋ វេទនាឡើយ។

ប្រជាពលរដ្ឋជាច្រើន រយគ្រួសារ ដែលរស់ នៅក្នុងភូមិ ស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទខេត្តឧត្តមានជ័យ  បានអោយ អ្នកសារព័ត៌មាន អនាគតថ្មី ដឹងថា ប្រជាពលរដ្ឋម្ខាងទៀត ដែលរស់នូវ ក្នុងភូមិអភិវឌ្ឍន៍ ឃុំកន្តួត ស្រុកស្វាយ លើ ខេត្តសៀមរាប  បានមក រលោភយកដីរបស់ពួកគាត់ ដោយដីនោះ ពួកគាត់ជាអ្នកភូមិ ស្រែកណ្តាល ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បានអាស្រ័យផល និងគ្រប់គ្រោងលើផ្ទៃដី នោះជិត១០ឆ្នាំហើយ តែក្រោយមកទៀត ត្រូវបាន ពលរដ្ឋម្ខាងទៀត ដែលនៅភូមិ អភិវឌ្ឍន៍ ឃុំកន្តួតមករំលោភយកដីរបស់ពួកគាត់ ព្រមទាំងប្រើកាំបិតពូថៅថែមទៀត ពលរដ្ឋ រស់ក្នុងភូមិស្រែកណ្តាល បានបន្តរទៀតថា កន្លងមក  លោក វ៉ាត់ប៉ារ៉ា លីន អភិបាលរងខេត្ត ឧត្តមានជ័យធ្លាប់ចុះមកសួរ នាំក្នុងរឿង នេះម្តងដែរ លោកថារកដំណោះស្រាយ អោយតែមកដល់ពេលនេះ ជិត២ខែ ហើយគឺស្ងាត់ឈឹង តែម្តង។

ពលរដ្ឋនៅភូមិស្រែកណ្តាល បន្តរទៀតថា ឥឡូវនេះ គឺដល់់ពេល ពួកគាត់ ត្រូវអាស្រ័យផល លើដីដំណាំ របស់ពួកគាត់ ហើយ ដើម្បីចញ្ចឹម ជីវភាព គ្រួសារ របស់ពួកគាត់ ជាងរយគ្រួសារនៅពេល ដែល ពួកគាត់ទៅ បាញ់ថ្នាំស្មៅ និងភ្ជួររាស់ ដើម្បីធ្វើស្រែស្រាប់ តែត្រូវ ខាងប្រជាពលរដ្ឋ ្នក្នុងភូមិ អភិវឌ្ឍន៍ ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀម រាប កាន់កាំបិតពូ ថៅរកកាប់ពួកគាត់ មិនអោយ អាស្រ័យផល ទៅវិញ។

ដូច្នេះពួកគាត់ ត្រូវពឹង លើអាជ្ញាធរ អោយជួយ រកដំណោះស្រាយ ជូនពួកគាត់តែបែជាចៅហ្វាយ ខេត្តទាំង២ សៀមរាប និងឧត្តមានជ័យ សម្ងំឈឹង យកសុខតែខ្លួនឯង មិនខ្វល់ ពីការងាប់រស់ របស់ពលរដ្ឋ។

បញ្ជាក់ ផងដែរថា ពលរដ្ឋនៅក្នុងភូមិស្រែកណ្តាលឃុំត្រពាំង ប្រាសាទ ស្រុកត្រពាំង ប្រសាទ ខេត្តឧត្តមានជ័យ បាននិយាយ ថាបើ  លោក ទៀសីហា ចៅហ្វាយខេត្ត សៀមរាប និងលោកប៉ែន កុសល្យ មិនជួយរកដំណោះស្រាយ ជូនពួក គាត់ទេ គឺមានតែម៉្យាងទេ គឺការ ប្រើអំពើហឹង្សា ជាមួយពលរដ្ឋម្ខាងទៀត ដោយកាំបិតពូថៅ ដូចគ្នា ដើម្បីការពារដីធ្លី របស់ពួក គាត់ដែលរស់នៅអាស្រ័យផល អស់រយ ពេល១០ឆ្នាំមកហើយ ពួកគាត់និយាយទៀតថា នេះគឺ ដោយសារតែ ចៅហ្វាយខេត្តទាំង២ មិនរវល់ពីសុខទុក្ខរបស់ពលរដ្ឋ ចាំដល់ពេលពួកគាត់កា់ប់ចាក់ គ្នាដោយសាតែរឿងដីគ្មានអ្នកធំដោយស្រាយនោះ ហើយបើសិនមានគ្រោះថ្នាក់ ងាប់រស់ រៀងខ្លួននោះ ចាំមើល លោក ទៀ សីហា អភិបាល ខេត្តសៀមរាប និងលោក ប៉ែន កុសល្យ អភិបាល

ខេត្តឧត្តមានជ័យ មានពាក្យអ្វី ទៅអួតប្រាប់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន ដោយសារ លោកទាំង២មិនរកដំណោះ ស្រាយជូនពលរដ្ឋ  ព្រោះសម្តេចបាន មានប្រសាសន៍ថាមន្ត្រី ជាអ្នកបំរើរាស្ត្រ មិនមែនចៅហ្វាយនាយ រាស្ត្រនោះទេ។

បញ្ជាក់បន្ថែមផងដែរថា រឿង វិវាទដីធ្លីនេះ យូយាណាស់មកហើយ ម្តេចបានទុក្ខអោយរ៉ាំរ៉ៃ សម្តេច បានមានប្រសាសន៍ ហើយតើថារឿង ដីធ្លី ចេញពីខេត្តណា ខេត្តនិងត្រូវទទួលខុសត្រូវ ។ ដោយ សេងរាជសី