បន្ទាយមានជ័យ ៖ ភូមិ ស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៧ មាន ពិធី ឆ្លងសាលាអនុគុណ ស្រោចស្រប់ សុគន្ធវារី ប្រគេន ព្រះរាជា គណៈថ្នាក់កិត្តយស និងសម្ភោធ សមិទ្ធផលនានា នៅក្នុងវត្តសេរីមង្គល សុធារាម( ស្ទឹងបត់ )ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចព្រះសង្ឃ នាយករង ទី២ នៃព្រះរាជណាចក្រកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយរង ខុទ្ធកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រូីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អមដំណើរជាច្រើនរូបទៀត។ នៅក្នុងនោះផងដែរ លោក ង៉ោម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត បានលើក អានសន្ទរកថា នៅក្នុងអង្គពិធី នោះផងដែរថា ស្ថិតក្នុងឪកាស ប្រកបដោយ ឧត្តុមឧត្តម ក្រៃលែង ក្នុងនាមរដ្ឋបាលក្រុងប៉ោយប៉ែត ដែលមានក្រុមប្រឹក្សារក្រុង និងអភិបាលក្រុង ខ្ញុំមាន មោទនភាព ឥតឧបមា ដោយបានទទួល បដិសណ្ឋាកិច្ច ឯកឧត្តមនាយ ឧត្តមសេនីយ៍ ហ៊ីុង ប៊ុនហៀង នាយរងខុទ្ធកាល័យ តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេច អគ្គ មហាសេនាបតី តេជោហ៊ុនសែន ដែលឆ្លៀតឪកាស ដ៏មមាញឹក អញ្ជើញ ផ្តល់កិត្តិយស ដ៏ខ្ពង់ខ្ពស់ ចូលរួម ក្នុង ពិធី ឆ្លងសាលាអនុគុណ ក្រុងប៉ោយប៉ែត ស្រោចស្រប់ សុគន្អវារី ប្រគេន ព្រះរាជាគណៈ ថ្នាក់កិត្តិយស និង សម្ភោធសមិទ្ធផល នានា នៅក្នុងវត្ត ស្ទឹងបត់ ។ ហើយនៅក្នុងពិធី នោះផងដែរ ក៏មានការចូល រួមពី មន្ត្រីរាជាការ គ្រប់ស្ថាបណ្ណ័ នឹងគ្រប់លំដាប់ថ្នាក់ រួមទាំង ប្រជាពលរដ្ឋ រាប់ពាន់នាក់ សាលាអនុគុណ វត្តស្ទឹងបត់ ត្រូវបាន ឯកឧត្តម នាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ដាក់អោយប្រើប្រាស់ ចាប់ពីថ្ងៃសម្ភោធនេះត៏ទៅ ។ ដោយ អនាគតថ្មី