ទំព័រដើម

កិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនថ្នាក់ភូមិភាគ រវៀងប្រទេសថៃ និងកម្ពុជា

By សេង រាជសី

July 05, 2019

ក្រុងបាងកក ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ ថៃ-កម្ពុជា លើកទី២៧ រវាងកងទ័ពភូមិភាគទី១(ថៃ) និងយោធភូមិភាគទី៥ កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជា ការយោធភូមិភាគទី៥ រួមទាំង អាជ្ញាធរខេត្ត ទាំង៤ ដែលមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន រួមទាំង មន្ត្រីរាការមន្ត្រីរាជការ ជុំវិញ ខេត្តទាំង៤ ដែលជាប់និងព្រំដែន ឯខាងភាគីថៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ណារ៉ុងផាន់ ជិតកែវធែ មេបញ្ជាការកងទ័ពភូមិភាគទី១ បន្ទាប់ពីដំណើរការ អស់រយៈពេលបីថ្ងៃមក នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នេះត្រូវបានបញ្ចប់នៅ សណ្ឋាគារហូលីដេអុីន ក្រុងបាងកកនៃព្រះរាជាណាចក្រថៃ ។

នៅក្នុងកិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សា រកទិសដៅ ដោះស្រាយ និងរំលឹកឡើងវិញ នូវភាពរីកចម្រើន នៃការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាព ទ័ព និងសន្តិសុខ តាមព្រំដែន ដោយពិចារណា ក្នុងការកំណត់ទស្សនវិស័យ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការ ព្រំដែនថ្នាក់ភូមិភាគ។

អង្គប្រជុំ បានរំលឹកឡើងវិញ អំពីលទ្ធផល នៃការប្រជុំ គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ លើកទី២៦ រវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ ដោយទទួលបាន លទ្ធផលនៃការប្រជុំ ដូចបានពោលខាងលើ ដើម្បីយកមកពិចារណា នឹងរៀបចំធ្វើកំណត់ហេតុ រួមក្នុងការប្រជុំលើកនេះ។ ក្នុងរយៈពេលបីថ្ងៃនេះ

អង្គប្រជុំ មានការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅ មកពាក់ព័ន្ធនិងបញ្ហាផ្សេងៗ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្រៅពីនេះភាគីទាំងពីរបានលើកស្ទួយ ឲ្យមានការអនុវត្តទៅតាមអនុស្សរណៈ នៃការយោគយល់គ្នា ស្តីអំពីការត្រួតពិនិត្យ និងរៀបចំបោះបង្គោលសីមាព្រំដែន ដែលបាន ចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរ បានឯកភាពរួមគ្នា ឲ្យមានការប្រជុំពិភាក្សា ដើម្បីកំណត់ទិសដៅ ក្នុងការទប់ស្កាត់ការ លបលួចកសាងសំណង់ខុស ច្បាប់និងការចោលសំណល់ រឹងបង្ហូរសំណល់រាវចូលអូរព្រំដែន (កម្ពុជា- ថៃ)ភាគីទាំងពីរបានឯកភាពគ្នា ឲ្យស្នើឱ្យមាន ការដើរល្បាតដោយមានការទំនាក់ទំនងគ្នា តាមបណ្ដោយព្រំដែនកិច្ចសហប្រតិបត្តិការ ល្បាតដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ និងការប្រយុទ្ធប្រឆាំង ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន តាមបរិវេណ ព្រំដែនទាំងការល្បាតផ្លូវ អាកាសតាមបណ្តោយព្រំដែនស្នើឲ្យមានការទំនាក់ទំនង ជាមុនសិនមុនការអនុវត្តន៍ ហោះហើរផងដែរ។ ដោយ រាជសី