ទំព័រដើម

ដំណើរទស្សនៈកិច្ចសិក្សា របស់អង្គទួតបរទេស ប្រចាំប្រទេសថៃ ទៅកាន់ខេត្តសៀមរាប តាមច្រកទ្វា អន្តរជាតិប៉ោយប៉ែត

By សេង រាជសី

July 12, 2019

បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ១០កើត ឆ្នាំកុរឯកសក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១១ ខែកក្កដា ឆ្នាំ ២០១៩ ទូតចំនួន ៣០ទូតប្រចាំប្រទេសថៃបាន ធ្វើទស្សនៈកិច្ច ទៅខេត្តសៀមរាប ហើយឆ្លងកាត់ តាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាុមានជ័យ ត្រូវបាន ឯកឩត្តម អ៊ុំរាត្រី និង លោក គាតហ៊ុលអភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងាររៀបចំ ទទួលបដិសណ្ឋារកិច្ចអង្គទូត បរទេសចំនួន៣០ទូតប្រចាំប្រទេសថៃ ក្នុងដំណើរឆ្លងកាត់ច្រកទ្វាអន្តជាតិ ប៉ោយប៉ែតដើម្បីទស្សនកិច្ចសិក្សានៅខេត្តសៀមរាប

ក្បួនរថយន្ត Giant Ibis របស់ក្រុមការងារទួត បានចេញដំណើរ តាម ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដោយមានការសម្របសម្រួលពី

លោក វីរៈសេនីយ៍ឯក ខឹម ចិត្រា នៃប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វាប៉ោយប៉ែត ព្រមទាំង មន្ត្រីទំនាក់ទំនងព្រំដែន ។

ឯកឧត្តម អ៊ុំ រាត្រី និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលមានលោក គាតហ៊ុល ជាអ្នករៀបចំ ទទួល បដិសណ្ឋារកិច្ច ទទួលទួត និងពិសារ អាហារថ្ងៃត្រង់ នៅក្នុងការសុីណូហូលីដេ។

ក្រោយ ពីការស្វាគមន៍ និងពិសារភោជនីអាហារ យ៉ាងស្និទ្ធស្នាល ដែលមានភាពរីករាយ ក្រៃលែងរួច ហើយ រដ្ឋបាលក្រុង ប៉ោយប៉ែតបានជូនប្រតិភូ ទៅទស្សនា ស្ពានស្ទឹងបត់(ដែលជាស្ពាន តភ្ជាប់ ព្រំដែនកម្ពុជាថៃ) ព្រមទាំង ថតរូបភាព អនុស្សាវរីយ៍ រួមគ្នារវៀង អាជ្ញាធរខេត្តក្រុង ក្នុងខេត្តបន្ទាយមានជ័យ រួចហើយ ប្រតិភូបានបន្តរដំណើរ  ទៅកាន់ ទឹកដីបុព្វប្បុរស់ ខ្មែរ ខេត្តសៀមរាប ដែលជាទឹកដី ពោរពេញទៅដោយប្រសាទ និងតំបន់ទេសចរណ៍ ស្រស់បំព្រង។

នៅថ្ងៃសុក្រ ខែកក្កដា ឆ្នាំ២០១៩ ប្រតិភូទួត បានចេញដំណើរ ទៅរមណីយដ្ឋាន សុខាសៀមរាប និងមជ្ឈមណ្ឌល សន្និសិទ ហើយក្នុងនោះ ក៏មានបទបង្ហាញ ស្តីពីកម្ពុជា ក្នុងការចាប់យកកាលានុវត្ត នៃកាអភិវឌ្ឍន៍ វិស័យទេសចរណ៍ ដោយ ឯកឧត្តម  អាំង សុវណ្ណរ័ត្ន អគ្គនាយករងអភិវឌ្ឍន៍ ទេសចរណ៍ និសហប្រត្តិបត្តិការ អន្តរជាតិ នៃក្រសួងទេសចរណ៍។

បទបង្ហាញ ស្តីពី ប្រវត្តិ របស់ប្រាសាទសំខាន់ៗ របស់ កម្ពុជា  ដោយលោក អុឹម សុខរិទ្ធី ប្រធាន មជ្ឈមណ្ឌល អង្គរ នៃអាជ្ញាធរ អប្សារាជាតិ ថ្ងៃសៅទី១៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារទួតចូល ទស្សនា  ប្រាសាទភិមានអាកាស លានជល់ដំរីនិងប្រសាទតាព្រហ្មបញ្ចប់ការទស្សនា ក្រុមការងារទួត បានទៅពិសារអាហារ ដែល រៀបចំដោយ ឯកឧត្តម ទៀសីហា អភិបាលៃគណៈអភិបាលខេត្តសៀមរាប ក្រោយពីបានទស្សនៈកិច្ច ជាច្រើនថ្ងៃយ៉ាងសប្បាយរីករាយ ក្រៃលែង ក្រុមកាងារទួត ត្រូវបានវិលត្រឡប់ ពីខេត្តសៀមរាប មកវិញបានចូលទស្សនៈកិច្ចបន្តរនៅរោងម៉ាសុីនកិន ស្រូវ ឈ្មោះ ឃាខៀវ ស្ថិតនៅ ឃុំស្នួលមានជ័យ ស្រុកព្រះនេត្រព្រះ ផ្លូវជាតិលេខ៦ និង មកពិសារអាហារថ្ងៃត្រង់ នៅភោជនីដ្ឋាន ម្ទេស ក្រហម ក្នុងខេត្តបន្ទាយមានជ័យ។ដោយ រាជសី