ប្រទេសថៃឡង់៖ ដើម្បីរឹតចំណងមិត្តភាព រវៀងអាជ្ញាធរនៃប្រទេសទាំង២ កម្ពុជាថៃ នៅ តាមខែ្សរ បន្ទាត់ព្រំដែនអោយកាន់តែស្អិតរមួត ខ្លាំងឡើងៗ ហើយនិងរួមគ្នា ជួយទប់ស្កាត់ នៅបទល្មើស ឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀនជួញដូរមនុស្ស ទំនិញគេចពន្ធផ្សេងៗ ។ល។
ការធ្វើទស្សនៈកិច្ចិសិក្សានេះជាលើកទី៣ ហើយដែល រដ្ឋបាលនៃស្រុក ក្រុង ទាំង២ បានជួបគ្នា ហើយក៏ត្រូវបានលោក សាវនីត សុរិយៈគុន្ធ ណាកអាយុទ្ធថាក់យ៉ា អភិបាលស្រុក អារញ្ញ បានអញ្ជើញ រដ្ឋបាលក្រុងប៉ោយប៉ែតទៅទស្សនៈកិច្ចសិក្សា នៅក្នុងខេត្តស្រៈកែវ ប្រទេសថៃ នៅក្នុងដំណើទស្សនៈកិច្ចនេះ ប្រព្រឹត្តទៅ នៅថ្ងៃទី ២៦ ខែក្កកដាឆ្នាំ២០១៩ ដឹកនាំ ដោយ លោក គាតហ៊ុលអភិបាលនៃគណៈក្រុងប៉ោយប៉ែត និង អមដំណើរ ដោយលោក តាន់គឹម រឹទ្ធ សមាជិក ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក អ៊ុយ ច័ន្ទរឹទ្ធសមាជិក ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងជាប្រធានយុវជនក្រុងប៉ោយប៉ែត សមាជិក ក្រុមយុវជន ព្រមទាំងមន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែតជាច្រើនរូបទៀត ។
នៅក្នុង នោះផងដែរ លោក គាតហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត បានមានមតិ នៅក្នុងដំណើរទស្សនៈកិច្ចសិក្សា ក្នុងខេត្តស្រៈកែវ នេះថា ក្នុង នាមរដ្ឋបាល ក្រុងប៉ោយប៉ែត និងរូបលោក ផ្ទាល់ ពិតជាមានកិត្តិយសប្រកបដោយ មោទនភាព ដែលរដ្ឋបាល ស្រុកអារញ្ញ ប្រាថេត ខេត្តស្រៈកែវ បាន អញ្ជើញ ចូលរួម កម្មវិធីដំណើរ ទស្សនៈកិច្ចអស់ រយៈពេលពេញ ១ថ្ងៃ ហើយក្នុងដំណើរ ទស្សនៈកិច្ចនេះ ក្រុមប្រតិភូ បានឃើញនិង បានយល់ ពីរបៀបធ្វើជី របៀប ដាំដំណាំ គ្មានជាតិ គីមី ព្រមទាំងបានធ្វើទស្សនៈកិច្ច នៅតំបន់ ទេសចរណ៍ ជាច្រើនទៀត ដូចជា អាងស្តុកទឹក នឹងភ្នំ៣០ក្នុងស្រុក ខៅចាក់កាន់ រួមទាំង មជ្ឈមណ្ឌល ធនាគា គោ ក្របី ដើម្បី អភិរក្ស កសិកម្មបែបបុរាណ នៅក្នុង ស្រុកមឿងខេត្តស្រះកែវ ។
តាមរយៈការធ្វើទស្សនៈកិច្ចនេះ បង្ហាញអោយឃើញថា ចំណងមិត្តភាព រវៀងស្រុកអារញ្ញ ប្រាថេត និង ក្រុងប៉ោយប៉ែតកាន់តែជិតស្និទ្ធ និងគ្នាយ៉ាងខ្លាំង បន្ថែមទៀត ផ្នែកកសិកម្ម និងផ្នែកទេសចរណ៍ និងអភិរក្ស ទំនៀម ទំលាប់ ពីបុរាណកាល ។លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត បានបន្តរទៀតថា រូប លោក គឹតថា ការទទួលបានចំណេះ ដឹងពីវាគ្មិន កសិករគំរូធ្វើបទបង្ហាញ ក្រុមប្រតិភូកម្ពុជា និងយក ទៅអនុវត្តន៍ ការងារជាលក្ខណៈគ្រួសារ និងផ្សព្វផ្សាយ ដល់គ្រួសារជិតខាង ផ្សេងៗទៀត អោយអនុវត្តតាម ហើយក្នុងនាម ស្រុក ក្រុង ជិតខាងគ្នា លោក ស្នើសុំ ដល់រដ្ឋបាល ស្រុកអារញ្ញ និងសមត្ថកិច្ចពាក់ពន្ធ័រួមគ្នា បន្តរការបង្ក្រាបនៅបទល្មើសឆ្លងដែន និងបទល្មើសផ្សេងៗទៀត ជាពិសេស ជួយផ្តល់បច្ចេកទេស ក្នុងការធ្វើកសិកម្មដំណាំផ្លែឈើដល់មន្ត្រីជំនាញ កសិករ អ្នកដាំដំណាំផ្ទាល់ និងនិស្សិត តាមរយៈការធ្វើទស្សនៈកិច្ចសិក្សារបន្ថែមទៀត ។ ដោយ សេងរាជសី