បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ចោរជើងឆើត ២នាក់ កាច់ករ ម៉ូតូ ត្រូវបាន លោក វីរៈសេនីយ៍ទោ ធិន ស៊ឹនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចាប់ខ្លួនបាន ក្នុងពេលមួយពព្រិចភ្នែក ក្នុងខណៈ ពេលដែល សមត្ថកិច្ច ទទួលបាន នូវសេចក្តីរាយការ ពីជនរងគ្រោះ ទាន់ពេលវេលា កំលាំង សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលកំពុង តែអូសម៉ូតូតាម ផ្លូវ ម៉ូតូនោះ ម៉ាក PCX សេរី២០១៥ ស្លាកលេខប ជ 1p 0639 ដែលជាម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ ជីវ គឹមហ៊ាង ភេទស្រី អាយុ 17 ឆ្នាំ រស់នៅភូមិក្បាលស្ពាន1 សង្កាត់ ក្រុងប៉ោយប៉ែត ឯជនសង្ស័យមួយឈ្មោះ សៅ មករា ភេទប្រុស អាយុ 34ឆ្នាំ មានទីលំនៅ ភូមិ ជោ ឃុំក្រញូង ស្រុកំចាយមា ខេត្តព្រៃវែង ជាជនដៃដល់ ពីរ ឈ្មោះ ហ៊ឹុមវុទ្ធី ភូមិ ព្រៃព្រិច សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាអ្នកជួយរុញម៉ូតូ ពីក្រោយ កំលំាងនគរបាល ដកហូតបាន វត្ថុតាង រួមមាន ដែក អក្សរតេ សម្រាប់កាច់ករម៉ូតូ ១ ទូរស័ព្ទដៃ១គ្រឿង ម៉ាក TG1 ព័ណខ្មៅ ម៉ូតូ c125ព័ណ ខ្មៅ1គ្រឿង សេរីឆ្នាំ២០០៤ ស្លាកលេខ 1k ប ជ និងកូនសោរ ។ ឯចំណែកម៉ូតូជនរងគ្រោះ ត្រូវម្ចាស់ម៉ូតូ ស្នើសុំទៅប្រើប្រាស់វិញ បញ្ជាក់ផងដែរ ថា ម៉តូនេះ ជាកម្មសិទ្ធ របស់យុជន សសយក ដែលមកចូល រួមសម្ភោធ សមិទ្ធផល នានា នៅក្នុងវត្ត ស្ទឹងបត់ ចោរអស់ល័ក្ខ កាច់ក៏ម៉ូតូ ត្រូវបានទៅជំរៀប សួរនៅតុលារហើយ ដើម្បីចាត់ការតាមនិតិវិធីរបស់ច្បាប់ ។ ដោយ អនាគតថ្មី