ទំព័រដើម

គណៈកម្មាធិការ សហព័ន្ធផ្សព្វផ្សាយ ព័ត៌មានអាស៊ាន​​ ( UMA ) ចូលជួបសំដែង ការគួរសម និងរាយការណ៍ នៅសកម្មភាពការងារ ព័ត៌មានអាស៊ាន ជូន ឯកឧត្តម ខៀវ កញ្ញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

By សេង រាជសី

September 17, 2019

ភ្នំពេញៈ លោក សុខសុវណ្ណ អគ្គលេខាធិការង សហពន្ធ័ ប្រពន្ធ័ ផ្សព្វផ្សាយ អាស៊ាន ហៅកាត់ថា UMA ប្រចាំ នៅប្រទេស កម្ពុជា បាន ដឹកនាំប្រតិភូ គណៈកម្មធិការ យូម៉ា និងសហការី ជាច្រើនរូប ចូល ជួប សម្តែងការ គួរសម និងរាយការណ៍ អំពីលទ្ធផល ការងារ របស់ សហពន្ធ័ផ្សព្វផ្សាយ ព័ត៌មានអាស៊ាន ហៅ កាត់ថា ( UMA ) ដែលបានធ្វើកន្លងមក ជូន ឯកឧត្ត ខៀវ កញ្ញារឹទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅព្រឹក ថ្ងៃច័ន្ទ៣ រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង១១ ថ្ងៃត្រង់ នៅទីស្តីការ ក្រសួងព័ត៌មាន។

ក្នុងនោះផងដែរ ឯក ឧត្តម ខៀវ កញ្ញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ និងស្វាគមន៍ នូវសេចក្តីរាយការណ៍ ជាច្រើន ពាក់ពន្ធ័និង សកម្មភាព ការងាររបស់ សហពន្ធ័ប្រពន្ធ័ ផ្សព្វផ្សាយ ព័ត៌មានអាស៊ាន UMA ហើយ ចំណុចសំខាន់ មួយទៀត គឺមានការស្នើរសុំ របស់ លោក សុខសុវណ្ណ ទៅឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ខៀវ កញ្ញា រឹទ្ធ ក្នុងការ បំពាក់មេដៃ ការងារ ក៍ដូចជាមេដៃផ្សេងៗ ជូនដល់ ក្រុមអ្នកសារព័ត៌មាន ថៃ ចំនួន ៦រូប ។

ក្នុង នោះ ឯកឧត្តម រដ្ឋមន្ត្រី លោក បានឯកភាព តែជាគោលការណ៍ ត្រូវស្នើសុំ រកពេលវេលា ក្នុងការបំពាក់ មេដៃ អោយអ្នកសារព័ត៌មាន ភាគីខាង ប្រទេសថៃរួច ហើយ លោក សុខសុវណ្ណ ក៌បាន ស្នើរសុំ ឯកឧត្តរដ្ឋមន្ត្រី ក្រសួង ព័ត៌មានបំពាក់មេដៃ អោយភាគី អ្នកសារព័ត៌មានអាស៊ាន UMA កម្ពុជាដែរគឺគណៈកម្មាធិការព័ត៌មាន អាស៊ាន យូម៉ា តែសំខាន់ រកកម្មវិធី និងពេលវេលា សមស្រប ដែល ជាស្នាដៃ ភាគីកម្ពុជាធ្វើបាន អ្វីខ្លះ ។

បន្តរមកទៀតលោក សុខសុវណ្ណ បាន រាយការណ៍ ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពីសកម្មភាព សហពន្ធ័យូម៉ា និងមានកិច្ចប្រជុំ មួយ ទៀត នៅខាងខេត្ត ពេជ្ជ ប៊ូន នៅក្នង ខែវិច្ឆិការ ថៃទី២៥ ឆ្នាំ២០១៩ ក្នុងព្រះរាជាណាចក្រថៃ រួចហើយ បន្តរទៅចូល រួមកិច្ចប្រជុំ នៅក្នុងប្រទេស ម៊ី យ៉ាន់ ម៉ា ថែម ទៀត ហើយ នៅក្នុង ខែមិនា ឆ្នាំ២០២០ គណៈ កម្មការ សហពន្ធ័ យូម៉ា រួមមាន ថៃ កម្ពុជា មីយ៉ាន់ ម៉ា បានទៅចូលរួម ទស្សនៈកិច្ចសិក្សារ នៅប្រទេសជប៉ុន បន្ថែមទៀត។

ឯកឧត្ត រដ្ឋ ខៀវ កញ្ញា រឹទ្ទ្ធ បានវាតម្លៃខ្ពស់អំពីសកម្មភាពការងារ របសសហពន្ធ័ ព័ត៌មាន អាស៊ាន យូម៉ា ហើយក៏សុំអោយ ក្រុមការងារសហពន្ធ័ យូម៉ា សហការណ៍គ្នា អោយបានល្អ ថែមទៀត ជំនួប អ្នកសារព័ត៌មាន អាស៊ាន យូម៉ា ជាមួយ ឯក ឧត្តម ខៀវ កញ្ញារឹទ្ធ រដ្ឋមន្ន្ត្រី ក្រសួងព័ត៌មាន ត្រូវបាន បញ្ចប់ ដោយរលូននិងរីករាយក្រៃលែង។ ដោយ រាជសី