តើអ្នករៀនព័ត៌មានវិទ្យា គួរធ្វើបែបណាទើបមានភាពរីកចម្រើន? សព្វថ្ងៃនេះបច្ចេកវិទ្យា មានការរីកចំរើន យ៉ាងខ្លាំងនៅលើ សាកលលោកយើងនេះ ប្រព័ន្ធព័ត៌មានវិទ្យា ជាតម្រូវការចាំបាច់ ណាស់ សម្រាប់អាជីវកម្មជាច្រើន នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ជំនាញព័ត៌មានវិទ្យា ត្រូវបានយកទៅ ប្រើប្រាស់ជាច្រើនផ្នែកនៅតាមស្ថាប័ន អង្គការ និងក្រុមហ៊ុន ដូចជាការបង្កើន ទំនាក់ទំនង ជាមួយដៃគូ ការគ្រប់គ្រង់ប្រព័ន្ធទិន្នន័យ ការងាររដ្ឋបាល និងការិយាល័យ ជាដើម។ សំរាប់អ្នកដែលរៀន នូវជំនាញព័ត៌មានវិទ្យា គួរតែចេះស្រាវជ្រាវ ស្វែងរក (Research) នូវ ឯកសារ សំរាប់ធ្វើការ សិក្សាស្វែងយល់ នូវមុខវិជ្ជា ព័ត៌មានវិទ្យា ដែលខ្លួនកំពុងតែរៀន។ ការស្រាវជ្រាវ វាពិតជាមាន សារះ សំខាន់ណាស់ សំរាប់អ្នក ទាំងអស់គ្នា។ ឃ្លាំងនូវ ចំនេះដឹង ដ៏សំខាន់ គឺ google ដែលជា វ៉ែបសាយ ដ៏ធំមួយលើសាកល លោកមានន័យថា បើអ្នកមាការ ងឿងឆ្ងល់ពីបញ្ហារអ្វីមួយ ដែលអ្នកកំពុងជួបប្រទះក្នុង ការសិក្សានូវ ជំនាញព័ត៌មានវិទ្យា រឺមុខវិជ្ជាផ្សេងទៀត អ្នកអាចធ្វើការ ស្រាវជ្រាវ ទៅតាមអ្វីដែលអ្នកឆ្ងល់។ ថ្ងៃនេះអនាគតថ្ មីសូមបង្ហាញលោកអ្នក ដែលកំពុចចាប់ផ្តើមរៀន មុខវិជ្ជាព័ត៌មានវិទ្យា គួរមើលវ៉ែបសាយ ទាំង ១០ ដែលវាអាចជួយអ្នក អោយមាន ភាពងាយស្រួល សំរាប់ស្វែង រកនូវឯកសារ សំរាប់សិក្សានូវ ជំនាញព័ត៌មានវិទ្យាគឺ វ៉ែបសាយ ដូចខាងក្រោម៖