ទំព័រដើម

ក្រុមអ្នក សារព័ត៌មាន អាស៊ាន យូម៉ា (UMA) នាំយក អំណោយ សប្បុរសជន ក្រុងប៉ោយប៉ែ បេន ដាវីដ និងប្រជាពលរដ្ឋក្រីក្រ

By សេង រាជសី

March 05, 2020

ខេត្តព្រះវិហារ ៖ បេសកកម្ម ២យប់ ៣ថ្ងៃ របស់ ក្រុមអ្នកសារព័ត៌មាន អាស៊ាន (UMA) ប្រចាំព្រំដែន បាននាំយក អំណោយសប្បុរស ជនក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅផ្ដល់ជូនលោក បេន ដាវីត និងក្រុមការងារ ដែលការពារ ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ នៅកម្ពុជា ព្រមទាំងផ្ដល់ ព្រមទាំងផ្ដល់ នូវគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពរដ្ឋដែលមានការខ្វះខាត ចាស់ជរាពីការតាមតំបន់ ចុងកាត់មាត់ញក នៃតំបន់ដាច់ស្រយាល អំណោយទាំងអស់រួមមានមី អង្ករ ទឹកស៊ីវអ៊ីវ ទឹកសុទ្ធ ទឹកត្រី ប៊ីចេង ទឹកដោះគោស្ករស អំបិល សាប៊ូ ថ្នាំដុសធ្មេញ នឹងរួមមានថវិកាបន្តិចបន្តួចផងដែរ។

សប្បុរសជន ក្រុងប៉ោយប៉ែត ដែលបានផ្ដល់អំណោយ ដល់ចាស់ជរាពិការ ទាំងអស់រូបមាន៖

១/.ឯកឧត្តមអភិបាលរង ខេត្តបន្ទាយមានជ័យ ង៉ោ ម៉េងជ្រូញ និងភរិយា

២/.លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និង ភរិយារួមទាំងមន្ត្រី សាលាក្រុងទាំងអស់

៣/. លោក តាន់ គឹមរិទ្ធិ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងភរិយា

៤/.លោកឧកញ៉ា ឡាច ប៊ុនលីម និងលោកជំទាវ

៥/.ឯក ឧត្តម ប៊ីណាស៊ី និងភរិយាព្រមទាំង ឧបាសិកា យក់ គីម ត្រូវជាម្ដាយបង្កើត របស់ឯកឧត្តម ប៊ីណាស៊ី

៦/.លោក សាន តេង ជាពាណិជ្ជករ និងភរិយា

៧/.ព្រះគ្រូ ណយ ណេត ចៅអធិកាវត្ត រតនសុខសាន្ត (វត្តអូរខៃដន)

៨/. លោក យ៉ាន់ សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកសិរីសោភ័ណ្ឌ និងភរិយា

៩/.លោក វរ:សេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តន្ទាយមានជ័យ និងភរិយា

១០/.លោក ជូ ពុន មេបញ្ជាការរង នៃវីរព្រំដែន គោកលេខ ៨៩១ និងជាទីប្រឹក្សា ក្រសួងមហាផ្ទៃព្រមទាំងភរិយា

១១/.លោក លោក វរ:សេនីយ៍ត្រី រស់ពិសិដ្ឋ នគរបាលការពារព្រំដែនគោក លេខ ៩១១  និងភរិយា

១២/.លោក ជា ភារម្យ ជាពាណិជ្ជករ និងភរិយា

១៣/.លោក ថៃ សិលា ទីប្រឹក្សារ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានយូម៉ា និងភរិយា

១៤/.លោក សួន ចំរើនគណៈកម្មការ UMA  សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានអាស៊ាន ប្រចាំនៅកម្ពុជា

១៥/.លោក ហុង រស្មី និងភរិយា

១៦/.លោក ហង្ស សុផៃមេបញ្ជាការរងស៊ុប ក្រុងប៉ោយប៉ែត និងភរិយា

១៧/.លោក តាន់ សុផៃ កងអង្គរក្សសម្ដេចតេជោហ៊ុនសែន និងភរិយា

១៨/.លោក ហេង សុខ ហូន ប្រធានលទ្ធកម្ម ក្រុងប៉ោយប៉ែត និងភរិយា

១៩/.លោក តាំង គួយហាក់ ជាពានិជ្ជករ និងភរិយា

២០/.លោក កុក អូរ និងភរិយា

២១/.លោក យ៉ាង គីមហ៊ុយ និងភរិយា

២២/.លោក លោក សុង ដារ៉ា និងភរិយា

២៣/.លោក លោក ឡាយ អ៊ុយ ជាពានិជ្ជករ និងភរិយា

ក្នុងនោះផងដែរ លោកបេន ដាវីដ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ បានថ្លែងអំណរគុណ ដល់សប្បុរសជន នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានលើកទឹកចិត្ត ដល់រូបលោក ព្រមទាំងបានឧបត្ថម្ភដល់លោកនឹងលើកទឹក ដែលលោកខំប្រឹងប្រែង ថែរក្សាការពារអភិរក្ស ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា លុបបេន ដាវីន បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន អនាគតថ្មី ឲ្យដឹងថាតំបន់ព្រៃដែលលោកថែរក្សាការពារ មានពីរចំណុច ដែលមានចំនួន ៤ម៉ឺនហិចតា ចំណុចទី1 នៅស្រុកសង្គមថ្មី ក្នុងខេត្តព្រះវិហារ និងមានទំហំផ្ទៃដី ២៥០០០ហិចតា និងស្រុកជីក្រែងមានទំហំផ្ទៃដី ១៥០០០ហិតា លោកបានបន្តទៀត ថាភាពព្រួយបារម្ភ របស់គាត់ហ្នឹង គឺបញ្ហាការ រាំងស្ងួត ហើយការ រាំងស្ងួតនេះ អាចធ្វើឲ្យមានភាពងាយ ឆេះព្រៃ ដោយសារម្យ៉ាងវិញទៀត ក៏មានពលរដ្ឋ ខ្លះបានតែដាក់អន្ទាក់សត្វ ហើយមានការបង្កាត់ភ្លើងដុត របស់ពលរដ្ឋ គឺវាអាចបណ្ដាលឲ្យឆេះតែម្ដងទៅ លោកបានបន្តទៀតថា ស្ពានដែលឆេះនោះ គឺឆេះ អស់៤ហើយ  ស្ពានចំនួន២ ត្រូវបានឆេះដោយសារ ការដុតព្រៃ ដើម្បីចាប់សត្វ ហើយនិងស្ពាន២ទៀត ដែលត្រូវបានឆេះនោះ គឺដោយសារការដុត កំទេច របស់ពួកក្រុមខិលខូច។

លោក បេន បាន ធ្វើការសំណូមពរ សូមឲ្យបងប្អូន ប្រជាពលរដ្ឋមន្ត្រីរាជការ អាជ្ញាធរ ដែនដីយើងទាំងអស់គ្នា ជួយថែរក្សាធនធានធម្មជាតិ និងព្រៃឈើសត្វព្រៃរបស់យើង ទាំងអស់គ្នាផងដើម្បី ឲ្យមានភាពគង់វង្សល្អប្រសើរជាងមុន លោកបានបញ្ជាក់ បន្ថែមទៀតថាឥឡូវ នេះគ្រាន់ជាមុនហើយកាល ពីមុនគឺលោកពិបាកនឹងធ្វើការម្យ៉ាងវិញទៀត ក្នុងមួយថ្ងៃលោកត្រូវចេញទៅ ពិនិត្យព្រៃនិងដើមឈើធំៗ ជាច្រើនកន្លែង ក្នុងតំបន់លោកគ្រប់គ្រងដោយ ជិះម៉ូតូច ចម្ងាយរគី៣ឡូម៉ែត្រ ក្នុងព្រៃ ហើយទុកម៉ូតូចោល ក៏បន្តការដើរមើល ដើមឈើធំៗ នៅក្នុងព្រៃចម្ងាយ ប្រវែងប្រហែលជា ៧គីឡូម៉ែត្រថែមទៀត។

ក្រោយពីការធ្វើបទសម្ភាសន៍ ជាមួយ លោក បេន ដេវីដ និងក្រុមគ្រួសារព្រមទាំង ក្រុមការងារ លោក រួចមក ក្រុមអ្នកសារព័ត៌មាន អាស៊ានយូម៉ា បានបន្តដំណើរ នាំយកអំណោយចែក ជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត ចាស់ជរាពិការ នៅតាមតំបន់ ចុងកាត់មាត់ញក ចាប់ពីខេត្តព្រះវិហារ មក ខេត្តឧត្តរមានជ័យ និងឆ្លងមកដល់ព្រំដែន ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រួសារបន្ថែមទៀត។ ដោយ សេង រាជសី