ភិបាលកិច្ចល្អ ជាវិធីសាស្ត្រ ឬមធ្យោបាយដែលរដ្ឋ ស្ថាប័ន អង្គភាពប្រើប្រាស់ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខ ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ ស្រដៀងគ្នានេះដែរ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP 1997) បានអោយនិយមន័យថា “អភិបាលកិច្ចល្អ ជាការប្រើប្រាស់អំណាចខាងនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ដើម្បីគ្រប់គ្រងកិច្ចការរបស់ប្រទេស”។ គោលការណ៍នៃអភិបាលកិច្ចល្អមាន៩ ចំណុច គឺ ការចូលរួម នីតិរដ្ឋ តម្លាភាព ការព្រមព្រៀងឯកភាពគ្នា សមធម៌ ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ គណនេយ្យភាព ការឆ្លើយតប ចក្ខុវិស័យជាយទ្ធសាស្រ្ត។ ដកស្រង់ចេញពីសៀវភៅអភិបាលកិច្ចល្អរបស់ក្រសួងមហាផ្ទៃ។