សៀមរាប៖ យោងតាមប្រភព បែកធ្លាយ អំពើពុករលួយ របស់លោក សូ ពិសិទ្ធិ មន្រ្ដី រ៉ែថាមពល ស្រុកជីក្រែង ដែលបាន រត់ការ សាងសង ស្ថានីយ៍ ប្រេងឥន្ធនះ របស់លោក សួន បឿន ដែលកំពុង សាងសង គ្មានច្បាប់ អនុញាតិ ដោយមានការ ឃុបឃឹត ពីមន្រ្ដីជំនាញ ថ្នាក់ ខេត្ត និងស្រុក។
ការបែកធ្លាយនេះ ត្រូវបាន គេដឹងច្បាស់ថា លោក សូ ពិសិទ្ធិ បានចំណាយលុយ បិតបាំង ព័ត៏មានមួយ ចំនួនមិនអោយ ផ្សព្វផ្សាយ នោះទេគឺមាន ទីតាំងនៅក្បែរ ផ្លូវជាតិ លេខ០៦ក្នុងភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
លោក សួន បឿន ម្ចាស់ស្ថានីយ៍ប្រេង ធ្លាប់បានប្រាប់ថា លោក សូ ពិសិទ្ធិ ទទួលលុយ រាប់ម៉ឺនដុល្លា រត់ការធ្វើច្បាប់ ទៅក្រសួង តែមិនទាន់បាន លោកក៏អោយសាងសងបណ្ដើរ បើមានរឿងរ៉ាវយ៉ាងណា លោក សូ ពិសិទ្ធិ គាត់ជាអ្នកទទួលត្រូវ ។
លោក សូ ពិសិទ្ធិ មន្រ្ដីរ៉ែថាមពលស្រុកជីក្រែង ដែលមានលេខទូស័ព្ទ០៧៦៣៣៣៣២០២ ធ្លាប់បានផ្ដល់បទសម្ភាស ជាមួយអ្នកសារព័ត៏មានថាស្ថានីយ៍ប្រេង ដែលកំពុងសាងសងនេះកំពុងរត់ច្បាប់នៅក្រសួង តែក្រសួងមិនទានចេញអោយទេ តែលោកជាអ្នកអោយសាងសង ! តើលោក សូ ពិសិទ្ធិ មានសិទ្ធអំណាចធំជាង រដ្នមន្រ្ដីឬយ៉ាងណាបានជាគាត់ហ៊ានអោយគេសាងសង មុនច្បាប់បែបនេះ?។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ធ្លាប់បានឆ្លើយតបថាអោយសួរទៅលោក អភិបាលស្រុកជីក្រែងច្បាស់ជាង ចឹងក្នុងនាមលោក ជាប្រធានមន្ទីរមានតួនាទី ជាអ្នកត្រួតពិនិត្យរាល់សំណង់បែរ ជាឆ្លើយបែបមិនទទួលខុសត្រូវ គឺចប់ដោយគ្មានវាចា។
លោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងធ្លាប់បានឆ្លើយថាគេរត់ច្បាប់ទៅក្រសួង ហើយខាងក្រសួងចុះមកមើលតែយ៉ាងណាយ៉ាងណីលោកមិនបានដឹងទេ អោយសួរទៅអ្នកនាំពាក្យ រួចក៏បិតទូស័ព្ទទាំងមិនទាន់អស់សំនួរ ។
លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាបថាចាំឲ្យមន្រ្តីចុះទៅមើល ការឆ្លើយបែរនេះជាទម្លាប់យូរណាស់ហើយ មិនដែលបានសាច់ការអ្វីនោះទេ !មិនគួរលោក ទៀ សីហា ខ្វះមនុស្សប្រើ បែបជាប្រើមនុស្សអសមត្ថភាពបែបនេះទេ។
មតិមន្រ្ដីមួយចំនួនថ្លែងថាមិនគួរណាលោក ជា សុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដីនគររូបនីយ៍កម្មនិងសំណង់ និង លោក ស៊ួយ សែម រដ្នមន្រ្ដីក្រសួងរ៉ែនិងថាមពល បណ្ដែរបណ្ដោយអោយមន្រ្ដីជំនាញថ្នាក់ខេត្តនិងថ្នាក់ស្រុកជីក្រែង នៃខេត្តសៀមរាប ប្រព្រឹត្តយ៉ាងរលូនក្នុងការសាងសងស្ថានីយ៍ប្រេងឥន្ធនះមុនក្រសួងចេញច្បាប់អោយបែបនេះទេហើយក៏ល្មមដល់ពេលដែលលោកទាំង២ក្រសួងចុះពិនិត្យរាល់ទង្វើមន្រ្ដីក្រោមឪវ៉ាទហើយ ថាតើមានស្ថានីយ៍ ប្រេងឥន្ធនះប៉ុន្មានរាប់សិបកន្លែងសុទ្ធសាងសងមុនច្បាប់៕ ដោយ លោក ប៊ុនរិទ្ធី