ទំព័រដើម

តើយើងបម្លែងគណនីផ្ទាល់ខ្លួន Personal Profile ទៅជាទំព័រ Facebook Page របៀបណា?

By ក្រុមការងារអនាគតថ្មី

May 25, 2017

ការបម្លែងគណនី ផ្ទាល់ខ្លួន របស់អ្នក Facebook Profile ទៅជាទំព័រ  Facebook Page មួយ ដំបូងអ្នកត្រូវមាន គណនី Facebook ផ្ទាល់ខ្លួនជាមុខសិន Personal Account។ ការបម្លែងគណនី ផ្ទាល់ខ្លួន របស់អ្នកទៅ ទំព័រមួយ វាមានសារៈសំខាន់ដូច ខាងក្រោមដូចខាងក្រោម៖ -អ្នកនិងមានគណនីផ្ទាល់ខ្លួនមួយនៅដដែល និងទំព័រ Facebook Page ថ្មីមួយបន្ទាប់ពីការបម្លែង។ -ក្រុមហ៊ុនFacebook នឹងផ្ទេររូបភាព Profile និងរូបភាព Cover របស់អ្នកទៅទំព័រថ្មី ដូចគណនីផ្ទាល់ខ្លួនរបស់អ្នកចឹងដែរ។ -ឈ្មោះនៅលើគណនីផ្ទាល់ខ្លួនរបស់អ្នក Profile នឹងក្លាយជាឈ្មោះរបស់ Page។ -ការបម្លែងគណនីផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ទំព័រនេះនឹងប្រើរយៈពេល 14 ថ្ងៃបន្ទាប់ពីការបម្លែង។ -អ្នកអាចជ្រើស Friends ពីគណនីផ្ទាល់ខ្លួនរបស់អ្នក​ Profile ទៅកាន់ Page ថ្មីអោយ Like ដោយស្វ័យប្រវត្តិទៅក្នុងទំព័រថ្មីរបស់អ្នក ប៉ុន្តែ រាល់អ្វីៗដែលអ្នកបាន Posts នៅ Profiles មិនអាចចម្លងយកទៅដាក់លើ Page បានឡើយ។ ត្រង់ចំនុចនេះ វាមាន សារៈសំខាន់ណាស់ ទៅលើចំនួនអ្នក Like ។ អ្នកគួរតែបម្លែង​ Facebook Profile របស់អ្នកទៅជា Facebook Page នៅពេលដែល Facebook Profile របស់អ្នកមាន Friends ច្រើន ការណា Account Profile របស់អ្នកមាន Friends ច្រើននោះ អ្នកនឹងទទួលបានចំនួនអ្នក Like Page ថ្មីរបស់អ្នកក៏ច្រើនដែរ។ វាងាយស្រូលជាសជាង ពេលដែលយើង បង្កើតនូវ Facebook Page ថ្មីដោយផ្ទាល់គ្មានការបម្លែងនោះ ហើយចំនួន អ្នក Like ក៏ចាប់ផ្តើមពី សូន្យដែរ យើងមិនងាយស្វែងរកអ្នក Like ទេ តែបើលោកអ្នកអនុវត្តន៍ នូវការបម្លែង ពី Facebook Profile របស់អ្នក ទៅ ជា Facebook Like Page នោះវាប្រសើខ្លាំងណាស់ព្រោះថា អ្នកនឹងទទួលបាន ចំនួន អ្នក Like ច្រើនតែម្តងនៅពេល ដែលអ្នកបាន បម្លែងរូច តែវាអាស្រ័យ ទៅចំនួន Friends តិច ឬ ច្រើន របស់អ្នកផងដែរ។ -អ្នកអាចគ្រប់គ្រងទំព័រ Page ពីគណនីផ្ទាល់ខ្លួនរបស់អ្នក។ ដើម្បីបម្លែងគណនីផ្ទាល់ខ្លួនរបស់អ្នក Profile Account ទៅហ្វេសប៊ុកភេជ​ FacebookPage មួយគឺ:

១.សូមចុចនៅទីនេះ Create a Facebook Page Based on Your Profile នោះវានឹងបង្ហាញដូចរូបខាងក្រោម

២.សូមចុច បូតុង Get Started ដូចរូបខាងក្រោម

៣.សូមចុច បូតុង Continue ដូចរូបខាងក្រោម

៤.នៅត្រង់ចំនុចនេះ ក្រុមហ៊ុន Facebook អោយយើង ធ្វើការកំណត់ឬកែប្រែព័ត៌មាន មួយចំនួននៃទំព័រថ្មី របស់យើង ដូចខាងក្រោម ៖

-Category: ជ្រើសរើសប្រភេទំព័រ (Page) របស់យើង ។

-Name : ឈ្មោះរបស់ Page ថ្មីរបស់យើង

-Address: អស័យដ្ឋាន Facebook page របស់យើង

-Phone Number: លេខទូរស័ព្ទ

-Shor Description: ការពិពណ៌នាខ្លីៗ អំពីអ្នក ឬ ស្ថាប័ន អង្គភាព របស់អ្នក

នៅពេលលោកអ្នក ធ្វើការកែប្រែរូចរាល់ ឬ មួយលោកអ្នកមិនបាចកែប្រែក៏បាន សូមចុច បូតុង Next ដូចខាងក្រោមនេះ ៥.ត្រង់ចំនុចនេះ សូចចុច ពាក្យថា Select All ដើម្បីជ្រើសរើស Friends ដែលនៅក្នុង Personal Account អោយទៅ Like នូវ Page ថ្មី របស់អ្នក ហើយបន្ទាប់មក សូមចុច ពាក្យថា Next ។ សូមមើលរូបខាងក្រោម ៖

៦.ជាចំនុចចុងក្រោយនៃការ បម្លែង Facebook Profile ទៅជា Facebook Page របស់អ្នក

លោកអ្នកអាចធ្វើការ ជ្រើសរើស យករូបភាពដែលនៅក្នុង Photos Albums របស់ Facebook Profile អ្នកទៅដាក់ក្នុង Facebook Page ថ្មីរបស់អ្នក រួចរាល់ហើយចុចពាក្យថា Finish ជាការស្រេច។ សូមមើលរូបខាងក្រោម ៖

សូចចំណាំ ការបម្លែង ពីគណនីផ្ទាល់ខ្លូនរបស់អ្នក (Personal Profile) ទៅជាទំព័រភេជ ថ្មី (New Page) គឺប្រើរយៈពេល ១៤ថ្ងៃ បន្ទាប់ពីពេល ដែលយើងធ្វើការ បម្លែង វាក៏បានបង្ហាញព័ត៌មាន នៃចំនួនថ្ងៃដែល វាបានបម្លែង រាល់ថ្ងៃ រហូតដល់ការបម្លែងនោះវាចប់រូចរាល់។ សូមមើលរូបខាងក្រោម៖