ទំព័រដើម

ពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អាគារ ទីស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វារព្រំដែន អន្តរជាតិ កម្ពុជា-ថៃ

By សេង រាជសី

March 01, 2022

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោក លោកស្រី ក្រុមការងារ ក្រសួងមហាផ្ទៃ   និងក្រសួងពាក់ព័ន្ធ លោកអភិបាលក្រុង មន្ត្រីពាក់ព័ន្ធ កងកម្លាំង មានសមត្ថកិច្ច នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកបាន ចូលរួមក្រុងពលី ដើម្បីរៀបចំពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ អគារទីស្នាក់ការ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-ខ្លងឡឹក នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡា ហោម ស ខេង ។

ហើយនៅព្រឹក ថ្ងៃទី០១ខែមីនា ឆ្នាំ២០២២ នេះ វត្តមាន សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរ ដោយ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយ ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធិសម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការអគារថ្មី ទីស្នាក់ត្រួតពិនិត្យ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

នៅក្នុងពិធីនេះ ក៏មានវត្តមាន ចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាជ្ញាធរ ដែនដីមន្ត្រីរាជការ កម្ពជា-ថៃ មកពីស្ថាប័ន ផ្សេងជាច្រើន រូប ទៀត ហើយជាមួយ គ្នានេះផងដែរ សម្តេចក្រឡា ហោមស ខេង ឧបនាយក រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រី ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវមានការ ទំនាក់ទំនង សហប្រតិបត្តិការ ល្អជាមួយភាគីថៃ និងសហការ ជិតស្និត ជាមួយសមត្ថកិច្ច អាជ្ញាធរ កម្ពុជា ក្នុងការ ចេញចូលភ្ញៀវ   អ្នកដំណើរ និងទំនិញ ឬសេវាកម្មនានា ឆ្លងកាត់ច្រកទ្វារ ព្រំដែន។

ប៉ុន្តែអំពី ច្រកព្រំដែនថា តើនឹងបើក សាកល្បង ឬ បើកឡើងវិញ រហូតនៅពេលណានោះ   មិនត្រូវបានលើក ឡើងឡើយ ។ សម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើ ដល់មន្ត្រី ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត មានការទំនាក់ទំនងល្អ ជាមួយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចភាគីថៃ ក្នុងការនាំទំនិញ  និងភ្ញៀវចេញចូលប្រទេស ។

ស1ម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែល នឹងឈាន ចូលមកដល់ នាពេលឆាប់ៗ ខាងមុខនេះ បញ្ជាក់ជាថ្មី ទៀតថា អំពីដំណើរ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នៅ កម្ពុជា ដែលជាផ្នែក មួយ នៃដំណើរ ការលទ្ធិប្រជាធិបតេយ្យ និងក៏ជាផ្នែកមួយ នៃកំណែទម្រង់ រដ្ឋបាល ថ្នាក់ ក្រោម ជាតិ។

ម្យ៉ាងទៀត ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹ ក្សាឃុំ-សង្កាត់នេះ ក៏ជាការជំរុញ និងលើកកម្ពស់ ការបង្ខិតរដ្ឋបាល ឲ្យនៅជាប់ ប្រជាពលរដ្ឋ ដើម្បីយកចិត្តទុ កដាក់ផ្ដល់សេវា ជូនប្រជាពលរដ្ឋ ឲ្យ បានកាន់តែល្អ ប្រសើរ ឈានទៅកាត់ បន្ថយភាពក្រីក្រ ដែលជាការប្ដេជ្ញាចិត្ត និងជាឆន្ទៈនយោបាយ ដ៏មុះមុត របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពជា។

សូមជម្រាបថា ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ ការបោះឆ្នោតនេះ គេជឿថា នឹងមាន គណបក្សន យោបាយច្រើន ចូលរួម ប្រកួត ប្រជែងផងដែត៕ បង សី ប៉ោយប៉ែត