បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី ១៤ ខែឩសភា ឆ្នាំ ២០១៧ ចាស់ជរាក្រីក្រ ចំនួន៧នាក់ស្ថិត ក្នុងភូមិក្បាលកោះ សង្កាត់និង ក្រុងប៉ោយប៉ែត ត្រូវបានក្រុមប្រឹក្សារ សង្កាត់ប៉ោយប៉ែត នាំយកអំណោយ ទៅចែកជូន ដល់ផ្ទះ ដឹកនាំដោយលោក ភោគលន លោកវ៉ាជឹមណារ៉េត និងក្រុម ការងារ សង្កាត់ ប៉ោយប៉ែត ក្រោមការចង្អុល បង្ហាញ ពី លោកង៉ោម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត អំណោយទាំងនោះក្នុ១គរួសារទទួលបានអង្ករ១ការ៉ុង ទឹកស៊ីអ៉ីវ ៥ដប ទឹកត្រី៥ដប ម៊ី២០កញ្ចប់ថវិការ៥ម៉ឺនរៀល ចាស់ជរា ទាំងអស់មានឈ្មោះ តឹកគឿត ២ នេតយីម ៣ រ៉មរេម ៤ យិនធារ៉ា ៥ សួនផន និង យ៉ាតរី ក្នុងនោះផងដែរ កមានស្ត្រីមានជម្ងឺប្រចាំកាយ ម្នាក់មានឈ្មោះ នួនចាន់រី ទទួលបានអង្ករ២ការុង ទឹកត្រី៥ដបទឹកស៊ីវ ៥ដបម៊ី៤០កញ្ចប់ អង្ករ២ការ៉ុង ថវិការ១០ម៉ឺនរៀល ការយកចិត្តទុកដាក់ របស់អាជ្ញាធរ ក្រុងនិងសង្កាត់ប៉ោយប៉ែត តែងតែជួយ គ្រប់ពេលវេលា រាល់ពេលដែល ប្រជាពលរដ្ឋ ជួបនៅទុកលំបាក។ដោយ អនាគតថ្មី