Top10

រដ្ឋបាលក្រុងប៉ោយប៉ែត រៀបចំទទួលបដិសណ្ឋារកិច្ច គណប្រតិភូកីឡាមេគង្គវ័យចំណាស់ថៃ និងឡាវចំនួន ១១០រូប ដើម្បីចូលរួម ប្រកួតកីឡា នៅខេត្តសៀមរាប

By សេង រាជសី

August 05, 2022

ក្រុងប៉ោយប៉ែត :  លោកគាតហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីរដ្ឋបាលក្រុង និងអង្គភាពពាក់ព័ន្ធ ជាច្រើនទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូ និងកីឡាករ ប្រទេសថៃ ហើយនិងប្រទេសឡាវ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងរៀបចំជូនដំណើរ ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់មិត្តភាព វ័យចំណាស់មេគង្គ កម្ពុជា ថៃ ឡាវ វៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ង្ងៃទី០៧ ខែសីហាឆ្នាំ២០២២ នៅកីឡាដ្ឋានខេត្តសៀមរាប ដោយមានការចូករួម ពីរពីសំណាក់កីឡាករ កម្ពុជាចំនួន26នាក់ កីឡាករវ័យចំណាស់ថៃ ឡាវ ចំនួន 110នាក់ និងកីឡាករ ចំណាស់វៀតណាម ចំនួន 20នាក់។ គោលបំណងដើម្បីពង្រឹង នូវផលិតផលទេសចរណ៍ ដ៏សម្បូរបែប តាមរយៈព្រឹត្តិការណ៍ កីឡាទេសចរណ៍ បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៅបណ្ដាលប្រទេស តាមដងទន្លេមេគង្គ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ សៀមរាបអង្គរ ជំរុញកំណើន ភ្ញៀវទេសចណ៍ អភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ អ្នកស្នេហាវិស័យ កីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើក ស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES ASEAN PARA GAMES ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ ផ្ទះផងដែរ។  ហើយនៅក្នុងនេះ ក្រសួងទេសចរណ៍ សូមគោរពអញ្ជើញ មន្ត្រីរាជការ ប្រជាពលរដ្ឋ គរុសិស្ស សិស្សានុសិស្ស និងអ្នកស្នេហាវិស័យកីឡា ក្នុងខេត្តសៀមរាប រួមទាំងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ ចូលរួមទស្សនា ដោយសេរី ឲ្យបានច្រើន កោះករ។

បើតាមប្រសាសន៍របស់ លោក សុខ វណ្ណាប្រធាន នាយកដ្ឋាន គ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់ឲ្យអង្គភាព សារព័ត៌មានអនាគតថ្មី ឱ្យដឹងថា នៅក្នុងការទទួល បដិសណ្ឋារកិច្ច របស់ប្រតិភូកីឡាករ ថៃ ឡាវ ចំនួន ១១០ រូបនេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានផ្ដល់ជូននូវ អាហារពេលព្រឹក មួយពេលដល់កីឡាករទាំង ១១០រូបនេះផងដែរ។ ក្រោយពីបានទទួលទាន អាហារពេលព្រឹករួចមក លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក សុខ វណ្ណា បានជូនដំណើរ ប្រតិភូកីឡាករ ទៅដល់ព្រំដែនខេត្តបន្ទាយមានជ័យ និងសៀមរាប ដើម្បីឱ្យក្រុមការងារ មកទទួលក្រុមកីឡាករ បន្តទៀតទៅកាន់កីឡាដ្ឋាន ខេត្តសៀមរាប។ ដោយ សេង រាជសី