ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ថា កាលពីម៉ោង ១០.១៥នាទីព្រឹក ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៧ មាន រថយន្តម៉ាក បាឡែនពណ៍សរមួយគ្រឿង (គ្មានស្លាកលេខ) ដឹកជញ្ជូន ឈើទៅកាន់ ប្រទេសវៀតណាម លើកំណាត់ ផ្លូវ ជាតិលេខ ៧៨A ស្ពស់ តាមច្រកទ្វា អន្តរជាតិ អូយ៉ាដាវ (ឆ្លងទៅវៀតណាម) ត្រូវគេឃើញ បើកបរ ក្នុងល្បឿងលឿន ជ្រុលចង្កូត ក្រឡាប់ធ្លាក់ ជាយផ្លូវ។ រថយន្តបាឡែន ខាងលើនេះធ្លាក់ ផ្លូវត្រង់ចំណុច ភូមិ កាតែឃុំ លំជ័រស្រុក អូយ៉ាដាវខេត្តរតនគិរី។ សេចក្តីរាយការណ៍ បន្តថា តៃកុងរថយន្តដឹកឈើបាឡែន ខាងលើ បើកបរ ក្នុងល្បឿន គួរអោយភ័យខ្លាច ព្រឺក្បាលនិងល្បឿន រថយន្តដឹកជញ្ជូនឈើខាងលើនោះ ពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា ពួកគាត់កំពុង ព្រួយ បារម្មណ៍ពីសុវត្ថិភាព ពាក់ព័ន្ធការរស់នៅ ពួកគាត់ មានកូនចៅនិងមាន លំនៅដ្ឋាន ជាប់ផ្លូវជាតិលេខ៧៨A ខាងលើនេះ។ម្ចាស់រថយន្ត ម៉ាកបាឡែនដឹកជញ្ជូន ឈើខាងលើ ត្រូវគេ ស្គាល់ឈ្មោះ ស្រីណែត ប្តីឈ្មោះឆាយ ដែលជាក្រុម ឈ្មួញឈើ ក្នុងខេត្តរតនគិរី រកស៊ី បទល្មើសជំនួញឈើជាយូឆ្នាំ មកហើយនិង មានខ្សែខ្នងអ្នកធំ ក្នុងខេត្តរតនគិរី ចាំការពារ រាល់ការដឹក ជញ្ជូន ឈើបទល្មើស ខាងក្រោយខ្នងផងដែរ។ ពលរដ្ឋថារាល់ ការដឹកជញ្ជូន បទល្មើសព្រៃឈើ តាមរយៈរថយន្តសេរីទំនើបៗ ខាងលើដូចជា ដឹកជញ្ជូឈើតាមរថយន្តម៉ាក ឡង់គ្រិៈស័រ លុចស៊ីស ធុនត្រា តាកុម៉ា សាំយ៉ុងពេលយប់ និងរថយន្តម៉ាកបាឡែនខាងលើជាដើមតៃកុង រថយន្តដឹងឈើទាំងអស់ ត្រូវបានគេ សង្កេត់ឃើញថា សុទ្ធតែត្រូវ បានប្រើប្រាស់ គ្រឿងញៀនទាំងអស់ ជាក់ស្តែងដូចជា តៃកុងរថយន្តបាឡែនខាងលើជាដើម ពួកគេបានបើបរ ក្នុងល្បឿនលឿនៗ ពេលចុះពី រថយន្តបានឡែនខាងលើនោះហាក់ ដូចជាវង្សវែង វង្សវ័នខុសពីប្រក្រតីនិយាយស្តី មិនសូវដឹង ខុសឡើយ។លោក ម៉ី ឆន អធិការរងទទួលបន្ទុក ផ្នែកចរាចរណ៍ ជើងគោកស្រុកអូយ៉ាដាវ បានអោយ (អនាគត់ថ្មី) ដឹងកាពីម្សឹលមិញ ថាពាក់ព័ន្ធនិងករណី រថយន្តបាឡែន ក្រឡាប់ ខ្ទះចេញឈើ មកក្រៅសុទ្ធតែឈើ ពីព្រឹកមិញនេះលោកមិនដឹងទេ ព្រោះមន្ត្រីនគបាលប៉ុស្តិ៍ ឃុំលំជ័រ ក្នុងស្រុកអូយ៉ាដាវ នេះមិនរាយការណ៍ប្រាប់ លោកនោះទេលោកបន្តថាមន្ត្រីនគបាលក្រោមឱ្យវ៉ាតក្នុងស្រុកអូយ៉ាដាវ ទាំងអស់នោះពាក់ព័ន្ធ និងករណីរឿងមួយចំនួន ក្នុងស្រុកអូយ៉ាដាវ ពួកក្រុមមន្ត្រីនគបាល ទាំងនោះសុខចិត្តរាយការណ៍ ជូនមកស្នងការ ខេត្តមិនរាយការណ៍ ជូនលោកនោះទេ ពាក់ព័ន្ធរឿងមួយចំនួន ក្នុងស្រុករបស់លោក គ្រប់គ្រង់ ស្នងការបញ្ជេរឿងកើតហេតុក្នុងស្រុក ដែលខ្លួនគ្រប់គ្រង់ ពីខេត្តមកវិញ។ ចំណែកលោក សុខ ម៉ីន ប្រធានស្នាក់ការ កងរជអាវុធហត្ថប្រចាំស្រុកអូយ៉ាដាវ បានបញ្ជាក់អោយដឹងថា រថយន្តបាឡែនដឹកជញ្ជូន ឈើប្រណីខាងលើនេះ លោកបានរឹបអួស វត្ថុតាងដូចជារថយន្ត និងឈើក្នុងរថយន្តពីកន្លែង កើតហេតុមករក្សាទុកនៅកន្លែង ទីបញ្ជាការ កងរាជអាវុធហ្ថ ស្រុកអូយ៉ាដាវហើយ លោកថានិងបន្តសើបស្វែងរកម្ចាស់រថយន្តដឹកបទល្មើស ឈើប្រណីតខាងលើដើម្បីចាប់ឃាត់ខ្លួន តែម្តង ចំណែកតៃកុងរថយន្តបាឡែនដឹកឈើ ទៅប្រទេសវៀតណាម ខាងលើត្រូវបានរត់គេច ខ្លួនបាត់ស្រម៉ោលសូន្យឆឹងតែម្តង បច្ចុប្បន្នឈើ និងរថយន្តដែលរឹបអូសបានលោកនិង ត្រៀមបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើនាពេលឆាប់ៗនេះហើយ។ សូមបញ្ជាក់ថា ឈ្មួញឈើមួយរូបបានលួចបង្ហើបទំលាយប្រាប់រឿងផ្ទៃក្នុងឈ្មួញឈើមួយចំនួនក្នុងខេត្តរតនគិរី(សុំមិនបង្ហាញឈ្មោះ)គាត់បាននិយាយខ្សឹបប្រាប់ថា ក្រុមឈ្មួញឈើក្នុងខេត្តរតនគិរីទាំងមូលអោយតែមានខ្នងបង្អែកធំក្នុងខេត្តនៅខាងក្រោយខ្នងគឺងាយស្រួលក្នុងការរកស៊ីធ្វើជំនួញឈើនិងដឹកជញ្ជូនឈើទាំងនោះ ឆ្លងទៅប្រទៀតណាម ណាស់ព្រោះគ្មានសម្ថកិច្ច នៅតាមផ្លូវ មួយចំនួនហ៊ានរំខាន នោះទេគាត់បានបន្តទៀត ថាទោះបីសម្ថកិច្ចមួយចំនួនលួចស្មក់បង្ក្រាបបានដ៍ដោយពួកក្រុមឈ្មួញប្រើប្រាស់ទឹកលុយ តែបន្តិចជាការស្រេច និងបានរថយន្តដែ សម្ថកិច្ចខំបង្ក្រាប នោះយកមកដឹកជញ្ជូនបទល្មើសព្រៃឈើវិញយ៉ាងរំភើយ។គួរបញ្ជាក់ថា នៅក្នុងអំឡុងខែឧសភាឆ្នាំ២០១៧នេៈមានករណីកើតហេតុរថយន្តម៉ាកបាឡែនដឹកជញ្ជូនឈើទៅប្រទេសវៀតណាម បុកមនុស្សអោយរងរបួសធ្ងននិងក្រឡាប់ក្អួតចេញសុទ្ធតែឈើក្នុងរថយន្តចំនួនលើកមកហើយ(ជាក់ស្តែងថ្ងៃទី៦ខែឧសភាឆ្នាំ ២០១៧ ត្រូវម្ចាស់រថយន្តដឹកឈើសងលុយចំនួន 2000$ជាថ្នូដើម្បីបញ្ចប់រឿង ករណីរថយន្តបាឡែនដឹក បុកមនុស្សខាងលើនោះ) មកដល់ថ្ងៃទី១៧ ខែ ឧសភាឆ្នាំ២០១៧ នេះរថយន្តបាឡែនដឹកឈើ កើតហេតុបើកបរ ល្បឿនលឿនៗធ្លាក់ ផ្លូវចេញសុទ្ធតែឈើម្តងទៀត៕ ដោយ លោក ឡុុង សារេត