សមាគមអ្នកសារព័ត៌មានខេត្តស្រះកែវ,ថៃ(SPJ)និងសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន,កម្ពុជា(AFPA) ចុះអនុស្សាណ:យោគយល់គ្នា(MOU) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ពិធីនោះបានធ្វើឡើង កាលពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ នៅសណ្ឋាគារឡឺ វីឡា ប៊ូទីក(Le Villa Boutique ) នាផ្លូវដែក ផ្លូវអន្តរជាតិអាស៊ាន១ ឃុំ/ស្រុកអារញ្ញប្រេតខេត្តស្រះកែវប្រទេសថៃ ក្រោមវត្តមានជាសាក្សីពីលោកចក្រភព ផាន់ឆូត អភិបាលស្រុកអារញ្ញប្រាថេតនិងលោកសេក សុខុម ទីប្រឹក្សាក្រសួងព័ត៎មាននិងជាប្រធានមន្ទីរព័ត៎មានខេត្តបន្ទាយមានជ័យព្រមទាំងមន្ត្រូីរាជការស៊ីវិល កងកម្លាំងនិងអ្នកសារព័ត៌មានថៃ កម្ពុជាមកពីអង្គភាព ស្ថាប័នផ្សេងច្រើននាក់។
លោកចក្រភព ផាន់ឆូត អភិបាលស្រុកអារញ្ញប្រាថេតខេត្តស្រះកែវបានមានប្រសាសន៍ថា : លោកសូមស្វាគមន៍ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសមាគមនិងអ្នកសារព៍ត៌មានទាំងពីរ ដោយសង្ឃឹមថា អ្នកនឹងក្លាយជាស្ពានសម្រាប់ប្រជាជាតិ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនិងពលរដ្ឋកម្ពុជា និងថៃបានយល់អធ្យាស្រ័យ ធ្វើការ ប្រកបរបររកស៊ីនិងរស់នៅជិតខាងគ្នាល្អ ។
ហើយចេះជួយគ្នាគ្រប់កាល:ទេស:។
លោកចក្រ ផុង ផាន់ឆូត បានបន្តថា :លោកផ្ទាល់ធ្លាប់បានតវ៉ានិងឈ្លោះជាមួយកងកម្លាំង មន្ត្រីស៊ុមវិល អ្នកទាំងឡាយដែលបានធ្វើអ្វីមួយប៉ះពាល ប៉ុន្តែលោកឈ្លោះជាមួយអ្នកកាសែតឡើយ ។លោកសេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន,កម្ពុជា(ASEAN Friendship of Press Association :AFPA) និងលោកស៊ូសក្តិ សារ៉ាកាន ប្រធានសមាគមអ្នកសារព័ត៌មានខេត្តស្រះកែវ ,ថៃ(The Sakeow Provicial Journalist:SPJ ,Thailand) បានចុះហត្ថលេខាលើខ្លឹមសារអនុស្សាណ:យោគយល់គ្នា(MOU) ជាសក្ខីភាពនៃការចាប់ផ្តើមប្រាស្រ័យទាក់ទង សហប្រត្តិបត្តិការការផ្លាស់ប្តូរបទពិសោធន៍និងព័ត៌មាន ព្រមទាំងផ្សព្វផ្សាយព៍ត៌មានរវាងខេត្តនិងប្រទេសទាំងពីរ ដែលមានក្រមសីលធម៌វិជ្ជាជីវ:និងគោរពច្បាប់នៃប្រទេសនិមួយៗ។
លោកសេង រាជសី និងលោកស៊ូសក្តិ សារ៉ាកាន បានមានប្រសាសន៍ខ្លឺពីបំណងនិងទស្សនវិស័យនៃការចុះអនុស្សារណ:យោគយល់គ្នានេះ ។ពោលគឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចក្នុង ការផ្សព្វផ្សាយព័ត៌មានវិជ្ជមានក្នុងន៏យស្ថាបនា ព៍ត៎មានពិតជូនប្រជាជនកម្ពុជា ថៃអោយបន្តថែរក្សានិងពង្រឹងសន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ លុបបំបាត់កាត់បន្ថយទំនាស់ ការយល់ច្រាឡំលើគ្នា និងការយោគយល់គ្នា៕ ដោយលោក សេង រាជសី