ខេត្តស្ទឹងត្រែង ៖កាលពី យប់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ ម្សឹលមិញ កម្លាំងកង រាជអាវុធហត្ថ ឆ្មក់ស្ទាក់ចាប់បាន រថយន្តដឹកក្រញូងពេញ ម៉ាក ហាយ លែនឌឺ មួយគ្រឿងពណ៍ស្ករពាក់ ស្លាកលេ ភ្នំពេញ 2P.7336 និងឃាត់ខ្លួន មនុស្សម្នាក់ ជាតៃកុងរថយន្តខណៈ ដែលកំពុងដឹកឈើក្រញូង ស្ថិតនៅលើដងផ្លូវជាតិលេខ៧៨ ចំណុចភូមិ ច្រប់ ឃុំក្បាល រមាសស្រុក សេសាន ខេត្តស្ទឹងត្រែង។សេចក្តីរាយការណ៍ថា រថយន្តហាយ លែនឌឺ ដឹកឈើ ក្រញូង ពេញខាងលើ ត្រូវគេដឹងថារថយន្តដឹក ក្រញូងនោះផ្តើម ជញ្ជូន ឈើចេញពីខេត្ត ព្រះវិហារ មកខេត្តស្ទឹងត្រែង ដែលតែងតែ ជញ្ជូនឈើមក ស្តុកនៅចំណុច ម្តុំគល់ស្ពានស្រែពក ដែលជាព្រំប្រទល់(ខេត្តស្ទឹងត្រែ-ខេត្តរតនគិរី)។តៃកុងរថយន្ត ហាយលែនឌឺ ដឹកជញ្ជូឈើក្រញូងខាងលើ ត្រូវ គេស្គាល់ ឈ្មោះ អំ ចាន់ថន ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករដែលមានទីលំនៅ កំណើតភូមិ ស្រអែមឃុំស្រែអែម ស្រុកជាំក្សាន្ត ខេត្តព្រៈវិហារ។បើតាមអោយដឹងពី មន្ត្រីកងរាជវុធហត្ថខេត្តស្ទឹងត្រែង អោយ (អនាគតថ្មី) ដឹងថាដោយមានបទបញ្ជាពី នាយឧត្តយីន៍ សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានបង្ការ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងមានបទបញ្ជា ពីឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌឺ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងទើបឈានដល់ ការប្រម៉ាញ់ស្ទាក់ឃាត់ ចាប់បានរថយន្ត ហាយលែនឌឺ ដឹកក្រញូង និងតៃកុងរថយន្ត ខាងលើ នេះតែម្តង ចំណែក តៃកុងរថយន្ត ដឹកបទល្មើខាងលើនេះ ត្រូវសម្ថកិច្ច ត្រួតពិនិត្តឃើញថាពាក់ព័ន្ធ និងការប្រើប្រាស់ សាធាតុញៀន ផងដែរ។សូមបញ្ជាក់ថា ឈើក្រញូងក្នុង រថយន្តហាយ លែនឌឺដែលកម្លាំកង រាជអាវុធហត្ថ បង្ក្រាបបាន នោះមានចំនួន២៩៥ដុំស្មើ ២៤០ គីឡូក្រាម។ បច្ចុប្បន្ន វត្ថុតាង និងតៃកុងរថយន្ត ហាយលែនឌឺខាងលើ នេះត្រូវ បានបញ្ជូនប្រគល់អោយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧ ព្រឹកមិញនេះហើយ ដើម្បីអោយ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមានចំណាត់ការ តាមនិតិវិធីច្បាប់ ព្រៃឈើ៕ ដោយ. ឡុង សារេត