ទំព័រដើម

ចោរលួចម៉ូតូម្នាក់ ត្រូវសមត្ថិកិច្ច នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ក្របួចជាប់

By ក្រុមការងារអនាគតថ្មី

May 25, 2017

បន្ទាយមានជ័យ ៖ ថ្ងៃទី ១៩ខែ ឧសភា ឆ្នាំ២០១៧ ជនសង្ស័យម្នាក់ ឈ្មោះ សុងយ៉ន ភេទប្រុស​ អាយុ ៣៧ឆ្នាំ ជនជាតុខ្មែរ មុខរបរមិនពិត ប្រាកដ ដែលមាន ស្រុកំណើត រស់នៅភូមិ ថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ជនសង្ស័យត្រូវបានជំនាញ ផ្នែកព្រហ្មទណ្ឌបានធ្វើការបង្ក្រាប ទៅលើជនសង្ស័យ​ពាក់ពន្ធ័និងករណីលួចម៉ូតូ នៅត្រង់ចំណុចផ្លូវលីហូវ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត តាមការសាកសួរ ពីសមត្ថកិច្ចទៅលើជនសង្ស័យ នោះជនសង្ស័យ បានសារភាពថា មុនពេលលួចម៉ូតូ ជនសង្ស័យបានដើពីផ្សារអគ្គទៅជើង លុុះដើរទៅដល់ផ្ទះល្វេង១កន្លែង ជនសង្ស័យនោះបានឃើញម៉តូ១គ្រឿងទុកចោល នៅមុខផ្ទះដោយមិនឃើញមានអ្នកណា ហើយជនសង្ស័យនោះក៏អូសម៉តូចេញុបណ្តើមករកកន្លែងធ្វើសោរ នៅតាមផ្លូវជាតិ ស្រាប់តែកំពុងធ្វើសោរក៏ត្រូវសមត្ថកិច្ចមកទាន់ភ្លាមៗមួយរំពិច ហើយក៏នាំមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ម៉ូតូ១គ្រឿងដែលជនសង្ស័យលួចនោះ​ម៉ាក CBR ព័ត៏លឿងលាយខ្មៅ គ្មានស្លាកលេខ ដែលមានលេខម៉ាស៊ីន០៤១៩៥៣៨ ជនសង្ស័យ​ ត្រូវ លោក វិរសេនីយ៏ទោ ធឹនស៊ឹនដេត​អធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូន ទៅកាន់តុលាកា ដើម្បី ចំណាត់ការតាម និតិវិធីរបស់ច្បាប់​ចំពោះម៉ូតូ សមត្ថិច្ចស្រាវជ្រៀវរកម្ចាស់មិនទាន់ឃើញ ។ ដោយ អនាអតថ្មី