ទំព័រដើម

ទាហានសៀមបន្តវាយប្រហារ៖ ផ្លោងគ្រាប់ចូលតំបន់ភ្នំស្រួច បណ្ដាលឲ្យជនស៊ីវិលរងគ្រោះ

By ក្រុមការងារ អនាគតថ្មី

July 27, 2025

(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពសៀមបានបន្តសកម្មភាពវាយប្រហារលើដែនអធិបតេយ្យរបស់កម្ពុជា ដោយ ផ្លោងគ្រាប់ និងបាញ់គ្រាប់បែកចូលតំបន់ភ្នំស្រួច សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការវាយប្រហារនេះបានបណ្ដាលឲ្យ ជនស៊ីវិលរងគ្រោះថ្នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

ខូចខាតពលរដ្ឋ និងការវាយប្រហារច្រើនទិស តាមសេចក្ដីរាយការណ៍ពីតំបន់ព្រំដែន បានឲ្យដឹងថា កងទ័ពសៀមបានវាយប្រហារជា បែបគ្រោះថ្នាក់រាប់ទិស ដោយបាញ់ផ្លោង និងទម្លាក់គ្រាប់បែកទៅលើ មូលដ្ឋានជនស៊ីវិលនៅសង្កាត់សំរោង បណ្ដាលឲ្យ ឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។ នៅឃុំគូរ ស្រុកបន្ទាយអំពិល ក៏មានការខូចខាតផ្ទះសម្បែងផងដែរ។

កងទ័ពកម្ពុជាបន្តការពារយ៉ាងរឹងមាំ ក្នុងបរិបទប្រយុទ្ធនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កងទ័ពកម្ពុជាបានធ្វើការប្រយុទ្ធប្រឆាំងយ៉ាងរឹងមាំ ដោយ វ៉ៃបណ្ដេញកងសៀមឈ្លានពាន និងបន្ត គ្រប់គ្រងសមរភូមិរបស់ខ្លួន។ នៅតំបន់ថ្មដូន ស្ថានភាពបានប្រែក្លាយទៅជាស្ងប់ស្ងាត់បន្តិច បន្ទាប់ពីកងកម្លាំងកម្ពុជាបាញ់កម្ទេច រថក្រោះជាច្រើនគ្រឿងរបស់សៀម ដើម្បីរារាំងការតស៊ូរបស់សត្រូវ។

កម្ពុជាប្រកាសមិនរួញរា៖ ការពារដែនដីមិនបាត់សូម្បីមីល្លីម៉ែត្រមួយ ទោះបីជាកងទ័ពសៀមបន្ថែមកម្លាំង និងបង្កើនសម្ពាធយ៉ាងណា កងទ័ពកម្ពុជាបានប្រកាសថា មិនរួញរានឹងការគម្រាមកំហែងណាទាំងអស់ ហើយនឹងបន្តការពារដែនអធិបតេយ្យ មិនឲ្យបាត់បង់សូម្បីមីល្លីម៉ែត្រមួយ។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជាជាធ្លង់មួយ បានបញ្ជាក់ចំណងដៃក្នុងការពារបូរណភាពជាតិជាថ្មី។