ទំព័រដើម

ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ៧ ប្រទេស ចុះសង្កេតការណ៍ស្ថានភាពព្រំដែនកម្ពុជា–ថៃ រយៈពេល ៣ ថ្ងៃ

By ក្រុមការងារ អនាគតថ្មី

August 14, 2025

(ភ្នំពេញ)៖ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ពី ៧ ប្រទេស បានចុះសង្កេតការណ៍ស្ថានភាពតំបន់រងផលប៉ះពាល់តាមបណ្តោយព្រំដែនកម្ពុជា–ថៃ ក្នុងបេសកកម្មរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែសីហា។

បេសកកម្មនេះ សម្របសម្រួលដោយក្រសួងការពារជាតិ ក្រោមការដឹកនាំរបស់ វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា។ ក្រុមសង្កេតការណ៍មានតំណាងពីប្រទេស ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ជាមួយមន្រ្តីប្រទេសម្ចាស់ផ្ទះ។

ក្រុមបានចុះទៅកាន់តំបន់សំខាន់ៗ រួមមាន៖

ការចូលរួមពីប្រទេសដៃគូនេះ បង្ហាញពីបំណងប្រាថ្នារួម ក្នុងការធានាឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងស្ថិតស្ថេរ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

បេសកកម្មនេះ កើតចេញពីលទ្ធផលកិច្ចប្រជុំពិសេសនៅទីក្រុងពូត្រាយ៉ាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៨ ខែកក្កដា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ថ្ងៃទី ៧ ខែសីហា ២០២៥ ដែលបានសម្រេចបង្កើតក្រុម IOT។

 

ក្រសួងការពារជាតិ បានបញ្ជាក់បន្តថា កម្ពុជា នឹងបន្តគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រកាន់ខ្ជាប់លើច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។