ការសិក្សាថ្មីៗ នេះបានបង្ហាញថា ការព្រួយបារម្ភ ពីភាពឯកជន យ៉ាងខ្លាំង របស់អ្នកប្រើប្រាស់ បណ្តាញសង្គម Facebook គ្រប់រូបៗនៅលើ ពិភពលោក។ ការពិតណាស់ Facebook ជាក្រុមហ៊ុនយក្យ មួយលើ ពិភពលោក ដែលមានអ្នកប្រើប្រាស់ 1.94 ពាន់លាន នាក់ សម្រាប់ខែ មីនាឆ្នាំ ២០១៧ ថ្មីៗនេះ។ សមាជិក ដែលប្រើប្រាស់ Facebook Account មួយចំនួនត្រូវបាន គេ Hacked Account បានយ៉ាងងាយស្រួល ដោយសាតែយើង មិនបានគិតពី Security គណនី របស់ ក្នុងការប្រើប្រាស់ រាល់ថ្ងៃ។ អនាគតថ្មី សូមបង្ហាញពីវិធី ធ្វើអោយ Facebook Account របស់មាន សុវត្ថិភាព ដូចខាងក្រោម៖
ដំបូងយើងត្រូវ ចូលទៅកាន់ General Settings សូមចុច https://www.facebook.com/settings ។ បង្ហាញដូច រូបខាងក្រោម
១.ត្រង់ Contact លោកអ្នកត្រូវចុច Edit សំរាប់ ធ្វើការ Confirm នូវ អ៊ីម៉ែល ប្រសិនបើ លោកអ្នក ប្រើប្រាស់អ៊ីម៉ែល ជាមួយ Facebook ។ លោកអ្នក អាចផ្លាស់ប្តូរ ទៅអ៊ីម៉ែលថ្មី ផងដែរ តែអ្នកត្រូវ ចាំនូវ លេខសំងាត់ចាស់ របស់ Facebook យើងផងដែរ ដោយចុច Add another email or mobile number ហើយវាយបញ្ចូល អ៊ីម៉ែល បន្ទាប់មកចុច បូតុង Add។ សូមមើលរូបខាងក្រោម
មួយវិញទៀត លោកអ្នកត្រូវ បញ្ចូលលេខ ទូរស័ព្ទ ដែលលោកអ្នកប្រើប្រាស់ រាល់ថ្ងៃ ងាយស្រួលនៅពេល អ្នកភ្លេច នូវលេខ កូដ សំងាត់ ក៏ដូច ជាការពារ ការ Hack Facebook របស់អ្នកពីអ្នក ដ៏ទៃ។ សូមមើលរូបខាងក្រោម
បន្ទាប់មក លោកអ្នកត្រូវចុច Security and Login វានឹង បង្ហាញដូចរូប ខាងក្រោម
២.ត្រូវ កំនត់លេខសំងាត់ Facebook របស់អ្នកអោយបានខ្ពស់ (Strong Password) មានន័យថា ការកំណត់នូវលេខកូដ សំងាត់របស់អ្នកមិន គួរដាក់ លេខទូរស័ព្ទ របស់ឡើយ គួរដាក់លេខសំងាត់ មានលាយលេខ អក្សរតូច ឬ ធំ និមិត្តសញ្ញា ជាដើម។ ឧទាហរណ៍ ៖ លេខកូដៈ To41$79oK&l0WcBa@
សូមចុច https://www.facebook.com/settings?tab=security§ion=password&view បង្ហាញដូចរូប ខាងក្រោម
៣.សូមចុចបើក Login Notifications ត្រង់ ពាក្យថា Edit (មានន័យថា រាល់ពេលដែលមាន អ្នកណាម្នាក់ ចូលប្រើប្រាស់ គណនី Facebook របស់អ្នកនោះ វានឹងបង្ហាញ ព័ត៌មានអ្នកដឹង តាមរយៈ Facebook អ្នក អ៊ីម៉ែល និង ទូរស័ព្ទ)។ សូមមើលរូបខាងក្រោម
៤. បើកការ Login Approvals ត្រង់ចំនុចនេះគឺ វាផ្តល់អោយ អ្នកនូវ សុវត្ថិភាពយ៉ាងសំខាន់ណាស់ មានន័យថា រាល់ពេល ដែលអ្នក រឺ អ្នកដ៏ទៃ ចូលប្រើគណនី របស់អ្នក គឺ វាទាមទៀអោយការអនុញ្ញាតពីអ្នកជាមុនសិន។ លេខកូដ ដែលក្រុមហ៊ុន Facebook ផ្ញើគឺតាមរយៈ Facebook notifications ឬ ទូរស័ព្ទដៃរបស់អ្នក ដែលអ្នកបានភ្ជាប់ ជាមួយ Facebook។ លោកអ្នកអាច បើក text notifications ឬ ប្រើប្រាស់ Code Generator ក៏បាន។
៥.ត្រូវពិនិត្យ ត្រង់ Trusted Browsers (អ្នកគួរតែ Save web browers ដឺទៃទៀត និង Login out បន្ទាប់ពី រាល់ Facebook session ទាំងឡាយ)។