ទំព័រដើម

ពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរតំណែងមុខងារ មេបញ្ចាការ​ តំបន់ប្រតិបត្តិការសឹករង ខេត្តព្រះវិហារ

By ក្រុមការងារអនាគតថ្មី

May 30, 2017

ខេត្តព្រះវិហារ ៖ នៅល្ងាចថ្ងៃទី ២៦ ខែឧសភា​ ឆ្នាំ២០១៧ មានពិធីប្រកាសតែងតាំង តំណែងផ្លាស់ប្តូរ មុខងារ មេបញ្ចាការ នៅតំបន់សឹករង ខេត្តព្រះវិហារ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមនាយឧត្តមសេនីយ៍​ មាស​ សុភា អគ្គបញ្ជារង ខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលមាន ការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាល ខេត្តព្រះវិហារ និង ឯឧត្តមមន្ត្រីរាជ្យការជាច្រើន រូបបានអញ្ជើញ ចូលរួមផងដែល។ ឯកឧត្តម អុនចាន់ដា បានមានប្រសាសន៍ថា កងកំលាំងប្រដាប់អាវុធ្ធ ទាំងអស់ត្រូវចេះរួបរួមកំលាំង សាមគ្គី ទោះនៅក្នុង សមរភូមិក្ដី នៅក្រៅសមរភូមិក្ដី មិនត្រូវប្រកាន់ ពណ៌សំបុល រឺ រីេសអើងពីអ្វីមួយឡើយ។ ឯឧត្តម បានដាក់បទបញ្ជា ដល់កងកំលាំង ការពារតាមបន្ទាត់ព្រំដែន ត្រូវដាក់វិន័យ យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ រាល់បទល្មើសឆ្លងដែន ខុសច្បាប់ដែលបច្ចុប្បន្ន មានការក្រុមខិលខូច បានបំផុសបំផុល ឲប្រជាពលរដ្ឋ លួចឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើក្រញ៉ូង នៅទឹកដីថៃ និងឆ្លងដែន ឈើខុសច្បាប់ ចូលទឹកដីឡាវ តាមទូកច្រក កំពង់ស្រឡៅ ជាពិសេស ការលំហូរចូល នៅគ្រឿងញៀន ផងដែល។ ឯកឧត្តម នាយឧត្តមសេនិយ៍ មាស សុភា បានមានប្រសាសន៍ ក្នុងអង្គពិធិប្រកាស់តែងតាំង ផ្លាសបូរមុខងារ ឯកឧត្តមត្តឧត្តមសេនីយ៍ត្រី អេង ហឿង មេបញ្ជា តំបន់សឹករង ខេត្តព្រះវិហារ ទៅជាមេបញ្ជាការរង យោភូមិភាគ ៤ ហើយ លោកវរៈសេនីយ៍ឯក ចាន់ សុភ័ក្រ្តា ជានាយសេនាធិការ មកជាបញ្ជាការ តំបន់សឹករង ខេត្តព្រះវិហារវិញ ហើយនឹង លោកវរៈសេនីយ៍ឯក ម៉ៅ សុវណ្ណ មកជានាយសិនាធិការ ខេត្តជំនួសវិញ។​ ឯកឧត្តម បានសួរសុខទុក និងផ្ដាំផ្ញើដល់កងកំលាំង ខេមរភូមិន្ទ ត្រូវបំពេញភារកិច្ច ឲបានភ្ជាប់ខ្លួន នៅតួរនាទី និងភារៈកិច្ចជាពិសេស ថ្នាក់ដឹកនាំត្រូវធ្វើជាគំរូ ដ៏ប្រសើរ ដល់មន្ត្រីក្រោមឱវាទ។​ ចំណែកតាមបន្ទាត់ព្រំដែន ត្រូវរឹតបណ្តឹង នៅជនចំណាក់ស្រុក ផ្សេងៗ ឲបានតឹងរឹងបំផុត។ហើយកងកំលាំង ប្រដាប់អាវុធ ត្រូវការពារ នៅបូរណៈភាពទឹកដី ព្រោះទាំងនេះ គឺជាតួនាទី របស់កងកំលាំង ប្រដាប់អាវុធ។ ដោយ សេង រាជសី