បន្ទាយមានជ័យ ៖ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៧ មានករណីអំពើហឹង្សា ដោយចេតនាមួយ កើតឡើងនៅត្រង់ ចំណុចរង្វង់មូលស្ថិត ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ អំពើហឹង្សានេះ បង្ករឡើងដោយ ឈ្មោះ វ័នញាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ដែលមាមុខរបរ ជាអ្នកអូសរទេះ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយបែត។ ដែលមានឪពុកឈ្មោះ វ័នរុំ ស្លាប់ ម្តាយឈ្មោះ ហិន ញែត អាយុ ៥០ឆ្នាំ រស់នៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជនល្មើសបាន ធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ យឹន យត អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបណ្តោះអាសន្ន នៅក្រោយការស៊ីណូ ឡាក់គី ស្ថិតក្នុង ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ជនរងគ្រោះរបួស ដាច់ស្មាខាងស្តាំ ជ្រៅដល់ឆ្អឹង ដោយសារជនល្មើស យកកាំបិតសុំាម៉ូរ៉ៃ ប្រវែងកន្លះម៉ែត កាប់ទៅលើជនរងគ្រោះ នេះបើតាមការបំភ្លឺ របស់ជនល្មើស បានឆ្លើយសារភាពថា ខ្លួនបានសុំលុយពីរជនរងគ្រោះ ចំនួន ២០បាត តែជនរងគ្រោះ មិនអោយទើបខ្លួនខឹង។ជនរងគ្រោះ ត្រូវកំលាំងនគរបាល ក្រុងប៉ោយប៉ែត ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ ដើម្បីព្យាបាល របួសតែជនរងគ្រោះមិនព្រម ហើយរត់ចេញពីមន្ទីពេទ្យ ទៀតតែត្រូវ នគរបាលក្រុងប៉ោយប៉ែត តាមចាប់យកមកព្យាបាល ម្តងទៀត បច្ចុប្បន្ន នេះជនរងគ្រោះបាន ដេកព្យាបាល នៅមន្ទីពេទ្យបង្អែក ក្រុងប៉ោយប៉ែត។ រីឯជនល្មើសត្រូវ លោក វីរៈសេនីយ៍ទោ ធឹន ស៊ឹនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿង ចាត់ការតាមវិធានការនៃច្បាប់។ ដោយ អនាគតថ្មី