ឧត្តមានជ័យ៖ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ មានក្រុមបរិស្ថានមួយក្រុម ដែលឈរជើង នៅក្នងភូមិ អូរតាកុក ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាប់និងព្រំប្រទល់ ភូមិស្រែកណ្តាល ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បានទៅសាងសង់ ការិយាល័យមួយកន្លែង នៅលើដីស្រែ របស់ប្រជាពលរដ្ឋ ដែលធ្វើអោយប្រជាពលរដ្ឋមានការក្តៅក្រហាយ ជាខ្លាំង ព្រមទាំងបានសុំអោយ សម្តេច អគ្គមហាសេនា បតី តេជោ ហ៊ុនសែន ជួយធ្វើអន្តរាគមន៍ ដល់ពួកគាត់ផង។ តាមសម្តីប្រជាពលរដ្ឋ បានបំភ្លឺប្រាប់ ក្រុមអ្នអសរព័ត៌មាន អាស៊ាន (UMA) អោយដឹងថា ដីស្រែរបស់ពួកគាត់ ជាង៥០គ្រួួសារ ដែលពួកគាត់ កាប់ឆ្ការ ធ្វើស្រែ តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេល បច្ចុប្បន្ននេះមាន ទំហំ១ គ្រួសារ ជាង៣០ម៉ែត បណ្តោយ១០០ម៉ែត សរុបផ្ទៃដី ទាំងអស់៤០០ម៉ែត ក្បាល ២០០ម៉ែត កន្ទុយ១០០ម៉ែត ហើយទល់មុខគ្នា ម្ខាងផ្លូវម្នាក់(ខាងត្បូង ២០០ម៉ែត ខាងជើង២០០ម៉ែត) ប្រជាពលរដ្ឋបានបន្តរទៀតថា មិនត្រឹមតែប៉ុណ្ណោះទេ ពួកមន្ត្រីបរិស្ថានទាំងនោះ បានរួសរើខ្ទោម របស់ពួកគាត់ ដែលពួកគាត់ធ្វើសម្រាប់ចាំស្រែ ហើយយកឆ្នាំង ចានពួកគាត់ សម្រាប់ដាំបាយហូប អស់ទៀត សូម្បីតែដើមចេកដែលពួកគាត់ខំដាំក៏ ពួកក្រុមបរិស្ថានទំាងនោះគាស់ចេញដែរ តែមិនមែន គាស់ចោលទេគឺយកទៅដាំនៅផ្ទះ របស់ពួកគាត់ មិនតែប៉ុណ្ណុោះ មន្ត្រីបរិស្ថានទាំងនោះ ប្រើពាក្យ សម្តីថាក្រុមប្រជាពលរដ្ឋជាចោ លួចដីទៀត ប្រជាពលរដ្ឋទាំងនោះ បានបន្តរទៀតថា ពួកគាត់ឈឺចាប់ខ្លាំងណាស់ ដោយសារតែមានជីវភាពក្រីក្រ ចេញពីខេត្តផ្សេងៗ គ្មានដីរស់នៅ ហើយក៏បាន នាំគ្នាមករស់នៅក្នុងព្រៃ ដែលមានចម្ងាយ ឆ្ងាយចុះពីថ្នល់ជាតិ ៥០គីឡូដី គឺនៅក្នុងព្រៃសុទ្ធ គ្មានទីផ្សារ គ្មានមុខរបររកស៊ុីុអ្វីទេ មានតែការធ្វើស្រែ និងដាំដំឡូង បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ តែត្រូវពួកមន្ត្រីបរិស្ថានមួយក្រុមនេះ មកទន្រ្ទាន យកដីពួកគាត់មិនអោយពួកគាត់ ធ្វើស្រែចិញ្ចឹមជីវិត សូម្បី ទៅបាញ់ ថ្នាំស្រែ ក៏ពួកបរិស្ថាន ចាប់ឃាត់ខ្លួនដែរ មិនតែប៉ុណ្ណោះក្រុមបរិស្ថានទាំងអស់នោះ ប្រើពាក្យ អសុរោះ មកលើពួកគាត់ទៀត ហើយ ពួកបរិស្ថាននោះមានទាំង កាំភ្លើងទៀត ពលរដ្ឋបានបន្តរទៀតថា តើអោយពួកគាត់សុំរស់ផងបានទេ? ព្រោះដីនិងជាដីក្នុងព្រៃទេ មិនមែនដី សម្រាប់ធ្វើទីផ្សារនោះទេ ប្រជាពលរដ្ឋបន្តរទៀតថា ក្រុមបរិស្ថានទាំងនោះ ទើបតែមកឈរជើង នៅកន្លែងនឹងបាន ២ឆ្នាំទេ ដោយសារមាន កងវីស្វកម្ម មកស្ថាបនា កសាងផ្លូវ នៅចំណុចត្រង់នឹង (ប្រហែលដឹងថាដីមានហាងឆេងទេដឹង បានជាមកដាក់ ការិយាល័យ លើដីស្រែប្រជាពលរដ្ឋអញ្ចឹង) តាមពិតទីតាំងរបស់បរិស្ថាន ស្ថិតនៅឯភូមិ អូរតាកុក ស្រុស្វាយលើ ឯណោះទេ តែពួកគេចេះ តែរំកិល ចូលមក ដល់ភូមិស្រែកណ្តាល ព្រោះដោយសារតែមាន មេភូមិថ្មីនេះ ខ្ជិល មិនរវល់អើពើ ពីរឿងប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាច្រើនបាននិយាយថា នៅក្នុងភូមិ ស្រែកណ្តាល នេះបានបោះឆ្នោត អោយគណៈបក្ស ប្រជាជន ជាប់ ៣អាណាត្តិហើយ ហើយអណាត្តិក្រោយនេះបែរជាជាប់ បក្សប្រឆាំង ទៅវិញ ដោយសារ មានមេភូមិថ្មី ក្រោយនេះ អសកម្ម ព្រមទាំង មានក្រុមបរិស្ថាន ដែលមកឈរជើង នៅចំណុចអូតាកុក និងមកបង្ករ អោយប្រជាពលរដ្ឋ ក្តៅក្រហាយ ទើបបានជាសន្លឹកឆ្នោត ជាប់ទៅគណៈបក្សប្រឆាំងទៅវិញ (នេះជាសម្តីប្រជាពលរដ្ឋ) ពលរដ្ឋបានបញ្ជាក់ថា់ ពួកគាត់ជាសមាជិក១ របស់គណៈបក្សប្រជាជន ជាអ្នកគាំទ្រយ៉ាង ពេញទំហឹង លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុនសែន ហេតុអ្វីពួកមន្ត្រីបរិស្ថាន បែរជាមកធ្វើបាបគាត់ខ្លាំងម្លេះ? គ្រាន់តែ ធ្វើស្រែដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ ហេតុនេះហើយ ទឹកភ្នែកពួកគាត់ ហូររហាម គ្រប់ៗគ្នា ហើយបានទទូចសុំ អោយសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន និងលោជំទាវ កត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី មេត្តា ជួយដល់ពួកគត់ផង។ ដោយសារ មានមន្ត្រីបរិស្ថាន មួយចំនួនតូច នេះឯង ដែលធ្វើអោយពលរដ្ឋក្តៅក្រហាយ និងធ្វើអោយប៉ះពល់ដល់ កិត្តិយស រាជរដ្ឋាភិបាល យ៉ាងខ្លាំង អស់លោករដ្ឋមន្ត្រីបរិស្ថាន គួរពិនិត្យមើលកូនចៅរ បស់លោក មួយចំនួនតូច និងផង ដែលឈរជើងនៅភូមិ អូរតាកុក ស្រុក ស្វាយលើខេត្តសៀមរាប ធ្វើយ៉ាងណាកុំអោយពលរដ្ឋមានភាពក្តៅក្រហាយ។ បើតាមប្រសាសន៍ របស់ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ” ដីម៉ែ លោកឯងរឺ? បើដីរដ្ឋ ម៉េចក៏មិនចែកអោយទៅរាស្ត្រទៅ ” ( នេះជាប្រសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន) អញ្ខឹងហើយ លោករដ្ឋមន្ត្រី ក្រសួងបរិស្ថាន គួរ លោក ពិនិត្យមើល កូនចៅលោក មួយចំនួនតូចនិងផង។ ម៉្យាង វិញទៀត ជុំវីញក្នុងករណីនេះ ក្រុម អ្នកសារព័ត៌មាន បានព្យាយាមសុំធ្វើបទសម្ភាស ជាមួយ មន្ត្រីបរិស្ថាន ដែរឈរជើង នៅត្រង់ចំណុច ភូមិអូតាកុុកនោះ កូនចៅការងាររបស់មន្ត្រីបរិស្ថាន មិនអាច បំភ្លឺប្រាប់អ្នកសារព័ត៌មាន បានទេ ព្រោះនិយាយថាមេមិននៅ។ ដោយ អនាគតថ្មី