ទំព័រដើម

ផ្លូវបេតុង១ខ្សែ ស្ថិតក្នុងព្រំប្រទល់ សង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត លែងមេម៉ាយ ទៀតហើយ

By ក្រុមការងារអនាគតថ្មី

June 30, 2017

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០១៧​ ផ្លូវបេតុងមួយខ្សែ ​ដែលមានចម្ងាយ​ជិត ១០០០ម៉ែត ត្រូវបាន ស្ថាបនា ជាបន្តរ​ ទៀត​ដោយការ ខំប្រឹងប្រែង ពីអាជ្ញាធរក្រុងប៉ោយប៉ែត សហការ ជាមួយអាជីវករ ពាណិច្ចករ នៅក្នុងក្រុងប៉ោយប៉ែត ជាច្រើនរូប ក្នុងនុះផងដែរ ក៏មានការចំណាយថវិការ ជាច្រើន ពី លោក កួចម៉ែង ​ម្ចាស់ក្លីបកម្សាន្ត ពន្លឺនាគទិព្វ ២ និង​ម្ចាស់ភោគនីដ្ឋាន បឹងរីករាយ (លោក ហ៊ួន) ផ្លូវបេតុង​ ១ខ្សែនេះ​ មានប្រវែង ១០០០ ម៉ែត្រ ទទឹង១០ម៉ែត កំពស់ ១តឹកកន្លះ ប្រើសរសៃដែក​១០លី ដោយគ្រឿងចក្រ ទំនើប របស់ក្រុមហ៊ុន លោកសាន ​តេង និងមានក្រាល កៅស៊ូ ពីក្រោមបេតុង កាពារជម្រាបទឹក ទៅលើថ្មរ មិច​ ដែលមាន តំលៃសមរម្យ ​មិនដូចក្រុមហ៊ុន មួយចំនួន តូច​ធ្វើកេងគ្រប់យ៉ាង ហើយឆ្លើយថា មិនចំណេញទៀត។ ផ្លូវបេតុង ១ខ្សែនេេះ គឺ លោកកួច ម៉ែង ខំប្រឹងប្រែង ជិត ៥ឆ្នាំ ហើយ ទើបបានដល់ពេលនេះ គឺសហការជាមួយ និងអាជ្ញាធរក្រុប៉ោយប៉ែត ផ្លូវបេតុង ១ខ្សែនេះ និងស្ថាបនា​ រួចនៅក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើភាពងាយស្រួល ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។ ដោយ អនាគតថ្មី