ទំព័រដើម

កិច្ចប្រជុំ ផ្លាស់ប្តូរ របាយការណ៍ ស៊ើបអង្កេតពិសេស របស់ក្រុម DSI ដើម្បីការពារបទល្មើសនិងភាវកម្មឆ្លងដែន

By ក្រុមការងារអនាគតថ្មី

June 30, 2017

បាងកក៖ ក្រុមស្រាវជ្រាវ ពិសេស D S I ផ្នែក បង្ក្រាប នូវអំពើពុករលួយ ប្រចាំប្រទេសថៃ បានអញ្ជើញ អ្នកកាសែត ទូរទស្សន៍ និងអ្នកសារព័ត៌មាន ជាច្រើនអង្គភាព នៅក្នុងប្រទេសកម្ពុជា ដឹកនាំដោយដោយលោក សុខ សុវណ្ណ អគ្គលេខាធិការរង សហព័ន្ធបណ្តាញ ផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំនៅ ប្រទេសកម្ពុជា ដែល ប្រព្រឹត្តនៅទីក្រុងបាងកក និងមានការចូលរួម ចំនួន ២០ ប្រទេស រួមមាន ប្រទេស ណរវេ បារាំង អាលឺម៉ង់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា តៃវ៉ាន់ ហូឡង់ ស្វីស រុស្សី ឥណ្ឌា ថៃឡង់ និងកម្ពុជា ជាដើម។ កិច្ចប្រជុំនេះនិយាយ អំពីការ បង្ក្រាប់នៅបទល្មើសគ្រប់យ៉ាង ដែល អ្នកសារព័ត៌មាន ត្រូវរួមសហការយ៉ាងណា និងជួយផ្សព្វផ្សាយ និងផ្តល់ដំណឹង ដល់ក្រុម D S I។ កិច្ចប្រជុំ រវាងប្រទេស ដើម្បីរួមគ្នា ទប់ស្កាត់ ការពារបទល្មើស ភាវកម្មឆ្លងដែន ត្រូវបាន ចាត់ធ្វើឡើង ដោយគណៈកម្មការ ផ្លាស់ប្តូរទិន្ឋន័យ បទល្មើស នានានៅតាមប្រទេស ដើម្បីជួយដល់ ជនជាតិនានា ដែលកំពុងរស់ នៅក្នុងប្រទេសនានា ដើម្បីរួមគ្នា ចាប់ដៃគ្នាដោយពុំមាន ព្រំដែន ក្នុងការលុបបំបាត់ ការជួញដូរមនុស្ស ឆ្លងដែន និងបទល្មើសផ្សេងៗ​​។ ពិធីនេះបានធ្វើឡើងនៅ​សណ្ឋាគា​សេនថារ៉ា​ចែងវឌ្ឈនៈ ក្នុងទីក្រុងបាងកក ខ្លឹមសារក្នុង​ក្នុងកិច្ចប្រជុំ លើកឡ់ើង​ពីគោលកាណ៍រ ៣ចំណុច  ដូចជាចោរ លួចឆក់ផ្លន់ ជួញដូមនុស្ស​ជួនដូគ្រឿងញៀន​សម្លាប់ភាវរកម្ម​ និងបទល្មើសផ្សេងៗ។ និងរៀបចំធ្វើយ៉ាងណាជួយដល់ ពលករចំណាកស្រុក ដែលមកពីបណ្តាបរទេសនីមួយៗ និងជួយដល់ពលករ ដែលកំពុងតែស្នាក់នៅក្នុងប្រទេសថៃមកពីបណ្តាប្រទេសផ្សេងៗ។ ក្នុងនោះផងដែរ លោក​ វីរសេនីយ៍ឯក សុនសាក់​រ៉ាក់សុគុន្ធ ​នាយក​រង នាយកដ្ឋានសើុបអង្គេតពិសេសរបស់ ស្ថាប័ន DSI ​​ នៃរាជរដ្ឋាភិបាលថៃ បានមានប្រសាសន៍ថា​សមាជិក DSI គឺប្រៀបបានទៅនិង​ប៉ូលីស ដែលសើុបអង្គេតផ្សេងៗនៅក្នុងមូលដ្ឋានផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអន្តរជាតិ ដែលមានការពាក់ព័ន្ធ នៅក្នុងករណីផ្សេងៗនៅក្នុងប្រទេស។ ស្ថាប័ន  DSI មាន​គណៈរដ្ឋមន្ត្រីចំនួន ៩រូប ដែលមាននាយករដ្ឋមន្ត្រី ជាប្រធាននិងក្រសួង យុត្តិធម៌​ជា អនុប្រធាន ក្នុងនោះផងដែរ​ក្រុមអ្នកសារព័ត៌មានអាស៊ាន​ទាំង ​៨ រូប​ដែលចូលរូមប្រជុំនោះ និងបានការអញ្ចើញ អោយចូលរួមជា សមាជិក​ផ្តល់ព័ត៌មាន ដល់ស្ថាប័ន​ DSI ផងដែរ។ ដោយ អនាគតថ្មី