ទំព័រដើម

ក្រុមអ្នកសារព័ត៌មានអាស៊ាន UMA ចូលរួមសិក្ខាសាលាជាមួយ ស្ថាប័ន DSI និងទទួលពាន

By ក្រុមការងារអនាគតថ្មី

July 02, 2017

បាងកក ៖ ក្រុមអ្នកសារព័ត៌មាន អាស៊ាន​ UMA ប្រចាំនៅកម្ពុជា ត្រវបានស្ថាប័ន DSI (ក្រុមបង្ក្រាបបទល្មើស និងអំពើពុករលួយ) នៃរដ្ឋាភិបាលថៃ បានអញ្ជើញ អោយចូលរួម សិក្ខាសាលា ដឹកនាំដោយលោក សុខសុវណ្ណ អគ្គលេខាធិការង​ សហពន្ធ័ព័ត៌មានអាស៊ាន​ ដែលនិងប្រព្រឹត្តទៅ នៅថ្ងៃទី ២៩ដល់ ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៧​ ខ្លឹមសារនៃកិច្ចប្រជុំ លើកឡើង​ ពីគោលការណ៍ ទប់ស្កាត់ នៅអំពើភាវរកម្មឆ្លងដែន លួចឆក់ផ្លន់សម្លាប់ ការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស​ និងជួយដល់ ពលករឆ្លងដែនពី បណ្តាប្រទេសនីមួយៗ ដែលមកស្នាក់នៅក្នុង ប្ររទេសថៃ ស្ថាប័ន DSI មានគណ:រដ្ឋមន្ត្រីចំនួន ៩ រូប ដែលមាន នាយករដ្ឋមន្ត្រី ជាប្រធាន​ នៃស្ថាប័ន DSI និងក្រសួងយុត្តិធម៌ ជាអនុប្រធាន។ លោក វីរសេនីយឯក សុងសាក់​រ៉ាក់សុគន្ធ នាយករង នៃនាយកដ្ឋាន DSI ប្រចាំប្រទេសថៃ បានមានប្រសាសន៍ថា ស្ថាប័ន DSI គឺជាប៉ូលីស ស៉ុើបអង្គេតពិសេស នៅក្នុងមូលដ្ឋាន និងរាយការណ៍ ដល់អន្តរជាតិ ពីបញ្ហាជនជាតិ ណាមួយដែលជួបនិងបញ្ហា នៅក្នុងប្រទេស​។ ក្នុងនោះផងដែរ​លោកនាយករង នៃនាយកដ្ឋាន ស្ថាប័នDSI បានប្រគល់ពាន្វជូនដល់ សមាជិក ដែលផ្តល់ព័ត៌មាន ជូនស្ថាប័ន DSI ចំនួន២០ប្រទេស រួមទាំងកម្ពុជា អ្នកសារព័ត៌មានអាស៊ាន UMAកម្ពុជា ទាំង ៨ រូបដែលត្រូវទទួលពាន្ធ ពីនាយកដ្ឋាន​ស្ថាប័ន DSI(ក្រុមបង្ក្រាបបទល្មើសឆ្កងដែន) មាន ១ លោក សុខសុវណ្ណ អគ្គលេខាធិការង UMA ២ លោក សេងរាជសី ប្រធានការយ៉ាល័យព័ត៌មាន អាស៊ានប្រចាំព្រំដែន ៣ លោក ដុំសំបូរ​ ៤ លោក ប៊ុនរដ្ឋា ៥ លោក គុនលេង ៦ លោក អ៊ូងសុផាត ៧ លោក អោម ឡាយយ៉ុំ ៨ លោក ទូចណូរ៉ា។ ដោយ អនាគតថ្មី