ទំព័រដើម

បែកធ្លាយរឿង អាជ្ញាធរថ្នាក់ខេត្ត ប្រធានមន្ទីរៀបចំ ដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តរតនៈគិរី កាត់ផ្លង់ដីគំរោងផ្លូវ មិនប្រក្តី ខុសពីប្លង់គំរោងចាស់

By សេង រាជសី

July 09, 2017

ខេត្តរតនៈគិរី៖ បែកធ្លាយរឿង អាជ្ញាធរ ថ្នាក់ខេត្ត និងប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តរតនៈគិរី កាត់ផ្លង់ដីគំរោងផ្លូវ មិនប្រក្តីខុសពីផ្លង់គំរោងចាស់ ដែលធ្វើអោយ ប្រជាពលរដ្ឋ មានប្រត្តិកម្មតវ៉ា ករណីនេះកើតឡើងនៅចំណុច ផ្លូវជំុវិញ សាលាវិទ្យាល័យ ហ៊ុនសែន ភូមិថ្មី និងសាលាបឋមសិក្សា ហ៊ុន សែន ភូមិថ្មី ស្ថិតភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគិរី។ កាលពីថ្មីៗនេះ សាលាក្រុងបានលុង ខេត្តរតនគិរី និងមន្ទីរៀបចំដែនដី នគរូបនីយ៍កម្មសំណង់និង សុរិយោដីខេត្ត រងការរិៈគន់ ពីប្រជាពលរដ្ឋ យ៉ាងខ្លាំងពាក់ព័ន្ធ ការត្រៀមចេញផ្តង់ក្បាលដី លើដីផ្លូវសារធាណៈ ដែលមិនស្រប់ច្បាប់ រដ្ឋហាមឃាត់ និងការរៀបចំប្តូគំរោង ឯកសារ(ផ្តង់គោលផ្លូង)ចាស់របស់រដ្ឋ។បើយោងតាម ឯកសារគំរោងផ្លូវចាស់ ពិតប្រាកដ ដែលមានទទឹង៣៥ម៉ែត្រ ហ៊ុមព័ទ្ធជុំវិញរបង សាលារៀនបឋមសិក្សាភូមិថ្មី នៅត្រង់ចំណុចខាងលើនេះ បច្ចុប្បន្នមន្ត្រីថ្នាក់ខេត្ត និងប្រធានមន្ទីរៀបចំដែនដីនគរូបនីយ៍កម្មខេត្ត ត្រៀមរៀបគំរោង សាជាថ្មីត្រៀមចេញ ផ្លង់គោលថ្មី ផ្លូវដែលព័ទ្ធជុំវិញសាលារៀន បឋមសិក្សាហ៊ុនសែនភូមិថ្មី ខាងលើនេះដែល កំណត់ទទឹងចំនួន១២ម៉ែត្រ ប៉ុណ្ណោះ។ សេចក្តីរាយការណ៍ ថា ទោះជាយ៉ាងណាក្តី ក៍ពួកគាត់ដែលមានក្បាល់ដី នៅក្នុងប៉ែកខាងក្រោយ គឺដីឡូស្រប់ច្បាប់នោះ មិនសុកចិត្តនោះទេ ពួកគេទាមទារ សុំអោយអាជ្ញាធរ សង្កាត់ក្រុងបានលុង និងអាជ្ញាធរថ្នាក់ខេត្ត ជួយរកដំណោះស្រាយ ស្របច្បាប់រដ្ឋ និងភាពយុត្តិធម៌ ដល់ពួកគាត់ផង ព្រោះការត្រៀមចេញគំរោង ផ្លូវថ្មីនៅចំណុចខាងលើនេះខុសប្រកតី និងគំរោងផ្លូវចាស់ ពីមុននិងធ្វើអោយប៉ះពាល់ ដល់ពលរដ្ឋ ដែលមាក្បាលដីស្របច្បាប់។ លោក សឹម ស៊ីណាត ប្រធានមន្ទីរៀបចំដែនដី នគរូបនីយ៍កម្មសំណង់និង សុរិយដីខេត្តរតនៈគិរី បានថ្លែងថាការរៀបចំ គំរោងផ្លូវចំណុចខាងលើនេះ គឺលោកមិនអាចសម្រេច បាននោះទេ ព្រោះក្រុមការងារ ថ្នាក់ខេត្តរួមទាំងលោក​ បានប្រជុំជាច្រើនលើកច្រើនសារ មកហើយតែមិនទាន់ សម្រេចជាផ្លូវការនៅឡើយនោះទេ លោកបន្តថាទោះជាយ៉ាងណាក្តី ឯកឧត្តម លី វិនអភិបាលរងខេត្តបានមានប្រសាសន៍ ថាគំរោងផ្លូវក្នុងក្រុងទាំងអស់ ត្រូវរក្សាច្បាប់ដើម(ច្បាប់ចាស់ដ៍ដែល)។ចំណែកលោក ងិន ណែល អភិបាលក្រុង បានលុង ភ្នាក់ងារ អនាគតថ្មី មិនអាចសុំការបំភ្លឺជំវិញករណីពាក់ព័ន្ធ និងការចេញគំរោងផ្តង់គោល ផ្លូវថ្មីចំណុចខាងលើនេះបានទេ ព្រោះភ្នាក់យើងបានខល់ទូរស័ព្ទទៅ លោកចូលជាច្រើនសារ ត្រូវបានលោកមិនទទូល។ ជុំវិញការពាក់ព័ន្ធករណី ប្តូរផ្តង់គោលផ្លូវ លើផ្លូវសាធារណះខាងលើនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលរងខេត្តបានមានប្រសាសន៍ថា មិនអាចចេញផ្លង់ក្បាលដីអោយជនខឹលខូច ដែលសង់សំណង់ និងផ្ទះនៅលើដីផ្លូវសាធារណះ រួចបិទអ្នកដែលនៅខាងក្រោយ មិនមានផ្លូវចេញចូលដែលមានក្បាលដីស្រប់ច្បាប់ លោកថាបើបែបនេះគឺជាករណីខុសច្បាប់ និងមានទោសទៀតផង អ្នកដែលរស់នៅ លើដីផ្លូវសាធារណៈ ទាំងនោះមិនអាចបិទផ្លូវអ្នកដែលមាន ក្បាល់ដីស្រប់ច្បាប់ បាននោទេ៕ ដោយ ឡុង សរេត