ខេត្តរតនៈគិរី៖ កាលពីពេលថ្មីៗ នេះ ផ្ទុះរឿង ក្រុមហ៊ុនជា ច័ន្ទរិទ្ធ ធ្វើអាជីវកម្ម ឈើគ្មានច្បាប់ នៅចំណុចក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច មួយកន្លែងស្ថិត នៅ ភូមិសាគ្រឿង ឃុំកិចុង ស្រុកបរកែវ និងឃុំសោមធំ ស្រុកអូយ៉ាដាវ។ សេចក្តីរាយការណ៍ ពីអាជ្ញាធរស្រុកអូយ៉ាវដាវ ថាគំនរឈើគ្មានច្បាប់ និងរោងម៉ាស៊ីន អារកែឆ្នៃឈើ ផលិតគ្រឿងសង្ហារឹម របស់ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ឈើប្រម៉ាណជិត ៨០០ម៉ែត្រគូប ត្រូវបានបង្ក្រាប។ សេចក្តីរាយការណ៍ពី ពលរដ្ឋក្នុងឃុំសោធំ ស្រុកអូយ៉ាដាវថា ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ខាងលើតែងតែ កាប់អាររំលំឈើថ្មី ក្បែនោះ រួចដឹកជញ្ជូន ចូលក្រុមហ៊ុន ខាងលើ យកមកធ្វើ អាជីវកម្ម ដោយទុកឈើចាស់ ក្រុមហ៊ុន នៅគរទុកនៅស្រប់ច្បាប់ ដ៍ដែល និងក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ចំណុចខាងលើ មានដាក់បារៈ មិនប្រជាជនឆ្លងកាត់ ទៀតផង។ លោក ស៊ីម លីន អភិបាលរង ស្រុកអូយ៉ាដាវ បានអោយដឹងថា ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ខាងលើនេះ បានផុតកំណត់សុពលភាព លិខិតច្បាប់អនុញាត ធ្វើអាជីវកម្មកែឆ្នៃឈើ និងផលិតគ្រឿងសង្ហារឹម នៅឆ្នាំ២០១៦មកម្ល៉េះ ហើយ លោកថាទាល់តែ មានច្បាប់ឆ្នាំ២០១៧ (គឺច្បាប់ថ្មី) ទើបអាចបន្ត ធ្វើអាជីវកម្មបាន។ ជុំវិញករណីឈើខុសច្បាប់ ប្រមាណជិត ៨០០ម៉ែត្រគូប របស់ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ខាងលើលោក លេង យុក ប្រធានរដ្ឋបាលព្រៃឈើ ស្នាក់ការស្រុកបរកែវ-ស្រុកអូយ៉ាដាវ បានអោយ ភ្នាក់ងារក្រុមការងារអនាគតថ្មី ដឹងថា នៅម៉ោងមុននេះបន្តិច គំនរឈើក្នុងក្រុមហ៊ុន ជា ច័ន្ទរិទ្ធ នៅចំណុចភូមិសាគ្រឿង ឃុំកិចុង ស្រុកបរកែវ-ឃុំសោមធំស្រុកអូយ៉ាដាវ ខាងលើនេះសុទ្ធតែ ជាឈើចាស់របស់ក្រុមហ៊ុនពីមុននោះទេ ។ ចំណែកឈើថ្មី ខាងក្រោយរោងម៉ាស៊ីនអារឈើ ក្រុមហ៊ុនខាងលើនោះ គឺឈើលោក ផ្ញើក្រុមហ៊ុនទេ លោកបន្តថាឈើប្រម៉ាណជាង ២០០កំណាត់ នេះលោថាលោក ទើបតែបង្ក្រាបបាន រួចផ្ញើទុកនៅក្រុមហ៊ុន ខាងលើនេះ មុនចូលឆ្នាំប្រពៃណីខ្មែរនេះទេ ដោយសាលោកមិនទាន់ មានសម្ថភាព និងលទ្ធភាពដឹកយកឈើទាំងនោះ មករក្សាទុកនៅកន្លែង ប៉ុស្ថិ៍រដ្ឋបាលព្រៃឈើ។ជុំវិញករណី ការចុះបង្ក្រាបឈើក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ខាងលើនេះដែរ លោក ម៉ា វិចិត្ត អភិបាលនៃគណៈអភិបាលស្រុកអូយ៉ាដាវ បានមានប្រត្តិកម្ម ទៅលើក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ហើយលោកបានថ្លែងថា ក្រុមហ៊ុនមួយនេះ បាន ប្រព្រឹត្តិ ធ្វើអាជីវកម្ម ល្មើសច្បាប់ ហើយបានបិទបារៈ មិនអោយប្រជាជន នៅតំបន់ដែល លោកគ្រប់គ្រង់ ឆ្លងកាត់ ទីនោះថែមទៀតផង ។ លោកថា លោកបិទមិនអោយ ធ្វើអាជីវកម្ម ទៀតឡើយ លុះត្រាក្រុមហ៊ុនមួយនេះរត់មានច្បាប់ចេញ ពីក្រសួងត្រឹមត្រូវ ទើបដំណើការបានបន្ត៕ ដោយ, ឡុង សារេត ក្រុមការងារ ខេត្តរតនៈគិរី