បន្ទាយមានជ័យ ៖ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៦ កំលាំង អធិការដ្ធាន នគបាល ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវីរៈ សេនីយទោ អ៊ុំសុ ផល តំណាង អោយ ស្នងការ នគបាល ខេត្ត បន្ទាយមានជ័យ ព្រមទាំង អាជ្ញាធរ ក្រុង ប៉ោយប៉ែត លោកចៅ សង្កាត់ ផ្សារ កណ្តាល គៀត ហ៊ុល បាន ចុះជួយ សាងសង់ ផ្ទះ ជូន ប្រជាពលរដ្ឋ ក្រីក្រ ជាបន្តរ បន្ទាប់ ទំហ៊ុំ ផ្ទះ ដែលត្រូវបាន សាងសង់ ទទឹងមានប្រវែង ៤ម៉ែត បណ្តោយ ៥ម៉ែត ស្ថិត ក្នុង ភូមិប្រជាធម្មលិច នឹង មានការ ចាក់ដី ជូន បន្ថែមទៀត ការយក ចិត្តទុខ ដាក់ របស់សមត្ថកិច្ច នឹងអាជ្ញាធរ សម្រាប់ ប្រជាពលរដ្ធ គឺជាភាព កក់ក្តៅ យ៉ាងខ្លាំង សម្រាប់ ប្រជាពលរដ្ធ ទៅថ្ងៃអនាគត។ ដោយ សេង រាជសី