ខេត្តរតនគិរី៖ ពលរដ្ឋថា ក្រុមហ៊ុន ដួងស្រួចគ្រុប ដែលមានអាជ្ញាប័ណ្ឌ ប្រមូលឈើ (ដួល) នៅលើបរិវេនដី នៅក្នុងដីគម្រោង សម្បទានដីសង្គមកិច្ច ចំនួន៦១៣១.០៧៩៣ ហិកតា ដែលមានទីតាំងស្ថិតនៅ ស្រុកបរកែវ និងស្រុកលំផាត់ នៅតែបន្តធ្វើសកម្មភាព កាប់អាររំលំយ៉ាងគំហុក និង អាណាធិបតេយ្យ រាល់ថ្ងៃតែម្តង។ សេចក្តីរាយការណ៍ថា សកម្មភាពការកាប់អា រំលំឈើនៅព្រៃដែនជម្រកអភិរក្សសត្វព្រៃលំផាត់សេដានិង ឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរីនៅតែបន្តការកាប់អាររំលំយ៉ាងរំគាលដ៏កក្រើកសារជាថ្មីយ៉ាងខ្លាំង។សេចក្តីរាយការណ៍បន្តទៀតថា ការកាប់អាររំលំព្រៃឈើនៅចំណុចភូមិសាស្ត្រខាងលើនេះផ្តើចេញពីក្រុមមួយដែលត្រូវគេហៅឈ្មោះថាក្រុមហ៊ុន ដួង ស្រួចគ្រុប ដែលមានអាជ្ញាប័ណ្ណប្រមូលឈើដួលនៅតំបន់ចំណុចភូមិសាស្ត្រខាងលើនេះ។បើយោងតាម លិខិតមួយច្បាប់របស់ក្រសួងសិបកម្មរុក្ខាប្រម៉ាញ់និងនេសាទចេញក្តីសម្រេចប្រកាសកាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៧ នេះថាតម្រូវអោយក្រុមហ៊ុន ដួង ស្រួចគ្រុប ស្នើសុំអនុញ្ញាតប្រមូលផលអនុផលព្រៃឈើនៅតំបន់សម្បទានដីសង្គមកិច្ចក្នុងខេត្តរតនគិរីចំណុចខាងលើនេះ តែក្រសួងរុក្ខាប្រមាញ់និងនេសាទ មិនមែនចេញច្បាប់លិខិតអនុញ្ញាតអោយក្រុមហ៊ុន ដួង ស្រួចគ្រុប នេះចូលរំលំព្រៃឈើយ៉ាងរំគាលក្នុងព្រៃដែនជម្រកសត្វព្រៃស្រុកលំផាត់ឡើយ។ ជុំវិញករណី ក្រុមហ៊ុន ដួងស្រួចគ្រុប អោយមនុស្សចូលអាររំលំឈើក្នុងទឹកដីដែនជម្រកអភិរក្សសត្វព្រៃខាងលើលោក ធីម វិចិត្រ ប្រធានទីស្នាក់ការដែនជម្រកសត្វព្រៃស្រុកលំផាត់ មិនអាចសុំការបំភ្លឺពីលោកបានទេ ព្រឹកមិញនេះព្រោះទូរស័ព្ទលោកមិនអាចខលចូល។ ចំណែកលោក នូ ថេ អភិបាលស្រុកលំផាត់ បានថ្លែងថាក្រុមហ៊ុន ដួងស្រួចគ្រុប មួយនេះមិនទាន់យកលិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ឌស្នើសុំមកសាលាស្រុកលំផាក្រុមហ៊ុនមកសាលាស្រុកលំផាត់នោៈទេ លោកថាលិខិតអាជ្ញាប័ណ្ឌក្រុមហ៊ុន ដួងស្រួចគ្រុប នៅថ្នាក់ខេត្តក៍មិនទាន់បានយល់ព្រមនិងក្រុមហ៊ុនមួយនេះដែរ លោកបន្តថាបើមនុស្សរបស់ក្រុមហ៊ុនខាងលើនេះធ្វើសកម្មភាពអាររំលំឈើក្នុងចំណុចខាងលើនោះលោកនិងបញ្ជាអោយកម្លាំងសម្ថកិច្ចមានចំណាត់ការបង្ក្រាបភ្លាមតែម្តង មិនថានៅចំណុចណាឡើយ។ ចំណែក លោក សយ សុណា ប្រធានកសិកម្មខេត្តរតនគិរី ពាក់ព័ន្ធច្បាប់អនុញ្ញាក្រុមហ៊ុន ដួង ស្រួចគ្រុបខាងលើ ក៍មិនអាចសុំការបំភ្លឺពីលោកបានដែរព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ ជំុវិញករណីក្រុមហ៊ុន ដួង ស្រួចគ្រុប ដែលកំពុងរត់អាជ្ញាប័ណ្ឌក្រុមហ៊ុនមកដល់ថ្នាក់ខេត្ត រួចពាក់ព័ន្ធសេចក្តីរាយការណ៍ ពីពលរដ្ឋក្នុងស្រុកលំផាត់ថា មានមនុស្សរបស់ក្រុមហ៊ុនដួងស្រួចគ្រុបកំពុងដឹកនាំកម្លាំងចូលអាររំលំឈើក្នុងព្រៃដែនជម្រកសត្វព្រៃលំផាត់ ស្ទើគ្រប់ចំណុចគោលដៅក្នុងព្រៃខាងលើនោះ។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលរងខេត្តរតគិរី បានអោយ ដឹងនៅ អេ អុីន ខេ នៅម៉ោងមុននេះបន្តិចថា បើក្រុមហ៊ុនខាងលើអោយមនុស្សចូលព្រៃដែនជម្រកសត្វព្រៃលំផាត់បែបនេះវាខុសពីលិខិតច្បាប់អនុញ្ញាតរបស់ក្រុងហើយ ឈានដល់ការបញ្ឈប់អាជ្ញាប័ណ្ឌក្រុមហ៊ុនខាងលើនេះទៀតផង៕ ដោយ, ឡុង សារេត