ខេត្តរតនគិរី ៖ ពលរដ្ឋថា ប៉ុន្មានថ្ងៃនេះ ការដឹកជញ្ជូន ឈើតាមរយៈ រថយន្ត បាឡែន សាំយ៉ុង តាមច្រកទ្វា អន្តរជាតិ យ៉ាដាវ (ឡេថាញ់) បានកក្រើក សារជាថ្មីឡើងវិញ កាលពីពេលថ្មីៗ នេះការដឹកជញ្ជូន ឈើពីក្រុងបានលុង តាមផ្លូវជាតិ លេខ៧៨A ឆ្ពោះទៅ កាន់ព្រំដែនច្រកទ្វាអន្តរជាតិអូរយ៉ាដាវ រថយន្តសេរីទំនើបៗ ជាច្រើនកំពុងសម្រុកដឹកជញ្ជូន ឈើយ៉ាងគំហុកបន្តកន្ទុយគ្នាឆ្លងបារ៉ាស់ ច្រកទ្វាព្រំដែនដូច ហែបុណ្យកឋិណ្យ។ សេចក្តីរាយការណ៍ថា ក្នុងរយៈពេលដ៍ខ្លីក្រោយពីបើក សម្ភោទផ្លូវច្រកទ្វាអន្តរជាតិអូរយ៉ាដាវឡេថាញ់ (កម្ពុជា-វៀតណាម) អោយប្រាស់សម្រួលក្នុងការដឹក ជញ្ជូននាំទំនិញចេញចូលនៃប្រទេសទាំងពីនោះគេ បានគត់សម្គាល់ឃើញថា ការដឹកជញ្ជូនបទល្មើសព្រៃឈើតាមរយៈរថយន្តសេរីទំនើបដូចជា បាឡែន សាំយ៉ុង និង សេរីទំនើបៗផ្សេងទៀតកំពុងមានសកម្មភាពដឹកជញ្ជូនឈើឆ្លងតាម បារ៉ាស់ ច្រកទ្វាអូរយ៉ាដាវ ទៅលក់នៅវៀតណាមយ៉ាងគរគ្រឹកគរគ្រេង។ សេចក្តីរាយការណ៍បន្តថា សម្ថកិច្ចតាមដងផ្លូវជាតិលេខ ៧៨A ជាច្រើនស្ថាប័នបានដាក់ក្បាល់ឡាន ចាំប្រដេញរថយន្តដឹកឈើយកលុយ ដែលរថយន្តទាំងនោះជញ្ជូនឈើចេញពីក្រុងបានលុងខេត្តរតនគិរីឆ្ពោះទៅកាន់ច្រកទ្វាអន្តរជាតិ អូរយ៉ាដាវ(ឡេថាញ់)ដើម្បីយក ឈើទាំងនោះលក់នៅប្រទេសវៀតណាម។ សេចក្តីរាយការណ៍បន្តទៀតថា សម្ថកិច្ចទាំងនោះបាននាំគ្នាដំរៀបជាជួរដូច (ក្បូនអណ្តែតលើទឹក)លើកំណាត់ផ្លូវជាតិលេខ៧៨Aចងប្រកតង់សង់តូបកន្លងស្នាក់នៅតាមចឹញ្ចើមផ្លូវដាក់កុងត្រូលជរជុះពីក្រុងបានលុងដល់ច្រកទ្វាអន្តរជាតិអូរយ៉ាដាវប្រមាណជា ង ១០កន្លែងឯណ្ណោះក្នុង កុងត្រួលជរជុះមួយកន្លែងមានស្ថានសម្ថកិច្ច៧-៨ អង្គភាពចង់អង្រឹងដេកចាំប្រ មូលលុយពីពួកក្រុមឈ្មួញដឹកបទល្មើសនៅចំណុចភូមិសាស្ត្រខាងលើនេះតែម្តង។ ជុំវិញករណីការដឹកជញ្ជូនបទល្មើសព្រៃឈើតាមច្រក ទ្វាអន្តរជាតិអូយ៉ាដាវ លោក អ៊ី ចំរើន ប្រធាននរគបាលប៉ុស្តិ៍អន្តរប្រវេសច្រកទ្វាអូរយ៉ាដាវ មិនអាចសុំការបំភ្លឺពីលោកបាននោះទេ ពាក់ព័ន្ធការដឹកជញ្ជូនឈើតាមបារ៉ាស់ ច្រកទ្វាអន្តរអូយ៉ាដាវខាងលើនេះ។ ទោះជាយ៉ាងណាក្តីពាក់ព័ន្ធការដឹកជញ្ជូនឈើនិង កសិផលផ្សេងៗឆ្លងកាត់ស្រុកអូរយ៉ាដាវទៅតាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវជញ្ជូនឈើឆ្លងទៅលក់នៅប្រទេសវៀតណាមខាងលើលោក ម៉ា វិចិត្រ អភិបាល ស្រុកអូយ៉ាដាវបានថ្លែងថាកម្លាំងក្នុងស្រុករបស់លោ កមិនពាក់ព័ន្ធទេ លោកថាលោកបានធ្វើរបាយការណ៍ ជូនថ្នាក់ខេត្តរួចហើយដែរ។ លោកបន្តទៀតថា ពាក់ព័ន្ធនិងកុងត្រួលជរជុះនេះ ឯកឧត្តម យឹម ផែន អភិបាលរងខេត្តទាំងគណៈកម្មការ ខេត្តរួមទាំងលោកក៍ធ្លាប់បានចុះត្រួតពិនិត្យផងដែរតែ បែជាថ្នាក់ខេត្តប្រែជាស្ងាត់ទៅវិញ ទាំងប្រជាពលរដ្ឋក៍ ធ្លាប់បានសុំណូមពរនៅវេទិការសាធារណៈពាក់ព័ន្ធកា រដាក់កុងត្រួលជរជុះចងអង្រឹងអង្គុយចាំយកលុយពីព លរដ្ឋដឹកជញ្ជូនកសិផលនិងបទល្មើសផ្សេងៗក្នុងស្រុ កអូរយ៉ាដាវនេះ លោកបន្តទៀតថារបាយការណ៍ពាក់ព័ ន្ធនិងកុងត្រួលជរជុះនេះលោកក៍បានដាក់របាយការ ណ៍ជូនថ្នាក់ជាតិដែរ តែទីបំផុតនៅតែមានកុងត្រួលជ ជុះអានាធិបតេយ្យរើកដូចផ្សិតដ៍ដែល៕ ដោយ, ឡុង សារេត