បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកំលាំង នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន សួរនាំ ក្នុងករណី លួចម៉ូតូគេ ហេតុការណ៍ នេះ កើតឡើង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៣០នាទី ដោយមុនពេល កើតហេតុ ម្ចាស់ម៉ូតូ បានយកម៉ូតូទៅចតចោល នៅផ្លូវលេខ ៥៨ ជាប់វីរះព្រំដែន៨៩១ ក្នុងភូមិផ្សារ កណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយបែត ដោយម្ចាស់ម៉ូតូ មិនបានចាក់សោរសុវត្ថិភាព ក៏ចុះទៅមើលស្រែ មួយសន្ទុះក្រោយមក ម្ចាស់ម៉ូតូឡើងពីស្រែមកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង ភ្លាមនោះម្ចាស់ម៉ូតូ ក៏បាន មកប្តឹងដល់កំលាំងនគរបាលប៉ុស្តិ លុះដល់វេលាម៉ោង៧និង៣០នាទី កំលាំងនគរបាលក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវ រកមុខសញ្ញា ជនសង្ស័យលួចម៉ូតូ ក៏ប្រទះឃើញ បុរសម្នាក់កំពុងដើរលក់ម៉ូតូ ក្នុងតំលៃ៥០០០បាត ដោយមានការសង្ស័យ សមត្ថកិច្ច ក៏ហៅទៅសាកសួរ ក្រោយពីការសាកសួរ រួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ គេមែន ហើយក្រោយពីការលួចបានជនសង្ស័យ បានដោះស្លាកលេខនិងកញ្ចក់មួយយកទៅលាក់ទុកនៅការស៊ីុណូឡាក់គី ម៉្យាងវិញទៀត ជនសង្ស័យ បានសារភាព ថែមទៀតថាខ្លួនបានគាស់ផ្ទះគេ២ដងរួចមកហើយនៅស្រុសេរីសោភណ្ឌ័ ហើយព្រមទាំង ប្រើប្រាស់គ្រឿងញៀនទៀត ម៉ូតូដែលជនសង្ស័យ លួចនោះ ម៉ាកហុងដាទ្រីម c125 ព័ណខ្មៅ ពាក់ស្លាកលេខ 1D1863 លេខម៉ាស៊ីុន 8174949 សេរីឆ្នាំ២០០៧ បច្ចុប្បន្ននេះ លោក វីរសេនីយ៏ទោ ធឹនស៊ឹុនដេត អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿង បញ្ជូនជនសង្ស័យបន្តរ និងប្រគល់ម៉ូតូ ជូនម្ចាស់ម៉ូតូវិញ ។ ដោយអនាគតថ្មី