ទំព័រដើម

កុងត្រូលជជុះបន្តរ ដាក់កាន់តែច្រើនទៅៗ ក្នុងខេត្តរតនគីរី ដើម្បីជុំរិតយកលុយ អ្នកដឹកឈើខុសច្បាប់ អភិបាលខេត្តសង្ងំស្ងៀម

By cham

July 25, 2017

ខេត្តរតនគិរី៖ កុងត្រូលជរជុះ ក្នុងស្រុក អូយ៉ាដាវ នៅតែបន្ត សកម្មភាព លោក ងួន សុវណ្ណា (ហៅអូធំ) ប្រធានទីបញ្ជាការ វរសេនាតូច នគរបាលការពារ ព្រំដែនគោក លេខ៦២៣ ខេត្តរតនគិរី រងការចោទ ពីពលរដ្ឋថា ដាក់អោយ មនុស្សស្និតរបស់ខ្លួន ចងអង្រឹង ចាំប្រមូលលុយ ឈើម៉ូតូនិងរថយន្តនៅមុខ វរសេនាតូច ៦២៣ និងដាក់កម្លាំងអោយដាក់ កុងត្រួលជរជុះ ចាំយកលុយពីម៉ូតូឈើនៅ ចំណុចច្រក ល្បៀងភូមិជាដើម។

សេចក្តីរាយការណ៍ ថា កាលពីល្ងាចថ្ងៃទី២៤-២៥ខែកក្កដាឆ្នាំ២០១៧ម្សិលមិញរហូតដល់ ថ្ងៃនេះមាន ម៉ូតូដឹកជញ្ជូន ឈើប្រមាណជិត ៤០០ គ្រឿងកំពុងធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃនៅចំណុចឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវខាងលើយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងភូមិភិ និងច្រករបៀងលេខ ១៩ដោយឆ្លងកាត់តាមទីបញ្ជាការវរសេនាតូចនគបាលការពារព្រំដែនគោកលេខ៦២៣នេះតែម្តង។ សេចក្តីរាយការណ៍បន្តថា ក្រោយពីសកម្មភាពរថយន្តសាំយ៉ុងដឹកឈើ(ទុញដំណើរ)ផ្អាក់សកម្មភាពដឹកជញ្ជូនឈើ ត្រូវបានគេសង្កេតឃើញថាក្រុមឈ្មួញប្តូរូបភាពជញ្ជូនឈើដឹកតាមម៉ូតូវិញដោយប្រើរូបភាតូចតាចតែការជញ្ជូនឈើនោះក្នុងរយៈពេលមួយថ្ងៃមានការដឹកជញ្ជូនរាប់រយម៉ូតូឯណ្ណោះ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី២៤-២៥នេះមានម៉ូតូជញ្ជូនឈើយ៉ាងគំហុកដង្ហែជាជូររាប់រយគ្រឿងតែម្តង លើកំណាត់ផ្លូវជាតិលេខ៧៨Aត្រង់ចំណុចមុខទីបញ្ជាកាវរសេនាតូចនគបាលការពារព្រំដែនគោគលេខ៦២៣ ឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាវនេះតែម្តង។ពាក់ព័ន្ធការដឹកជញ្ជូនឈើតាមម៉ូតូរាប់រយទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងភូមិភិ-ច្រករបៀងលេខ១៩ខាងលើនេះ លោក ងួន សុវណ្ណា(ហៅអូធំ)ប្រធានវរសេនាតូចនគបាលការពារព្រំដែនគោកលេខ៦២៣និងលោក អ៊ី ចំរើន ប្រធានប៉ុស្តិ៍ច្រកទ្វាអន្តជាតិអូយ៉ាដាវមិនអាចសុំការបំភ្លឺបានទេជំវិញករណីម៉ូតូដឹកជញ្ជូនឈើរាប់រយគ្រឿងកាលពីយប់មិញនេះ។

ចំណែក លោក ម៉ាវិត្រ អភិបាលស្រុកអូយ៉ាដាវជំវិញករណីការដឹកជញ្ជូនឈើតាមម៉ូតូរាប់រយគ្រឿងក្នុងមួយថ្ងៃៗខាងលើនេៈ លោកបានអោយANK ដឹងនៅម៉ោងមុននេះបន្តិចថាលោកបានចាត់វិធានការអោយ កម្លាំងក្រោមឲ្យវ៉ាតទប់ស្កាត់ហើយ តែកម្លាំងរបស់លោកនៅមិនទាន់រាយការណ៍នៅឡើយ លោកថាចាំសួរបញ្ចាក់មន្ត្រីលោកសិន។

សូមបញ្ចាក់ថា កុងត្រួលជរជុះក្នុងស្រុកអូយ៉ាដាវ នៅតែបន្តធ្វើសកម្មភាពការដាក់ក្បាលឡានចេញក្រៅចាំប្រដេញម៉ូតូដឹកឈើរថយន្តដឹកឈើនិងចងអង្រឹងចាំប្រមូលលុយពីនាក់ដឹកជញ្ជូនព្រៃឈើបទល្មើសខុស ច្បាប់ និងឈរចាំយកលុយពីពលរដ្ឋដឹកជញ្ជូនកសិផលផ្សេងៗតាមរថយន្តនិងម៉ូតូនៅចំណុចឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខាងលើនេះ៕ ដោយ, ឡុង សារេត