ទំព័រដើម

អាជ្ញាធរថៃ នឹងអ្នកសារព័ត៌មានថៃ បានអញ្ជើញ អ្នកសារព័ត៌មានកម្ពុជា ជាច្រើនអង្គភាព ចូលរួមកម្មវីធី រៀបចំ ដាំដើមឈើ នឹងរៀបចំ តំបន់ទេសចរណ៍ នៅត្រង់ ចំណុច ខាវអ៊ីដាង

By ក្រុមការងារ អនាគតថ្មី

November 03, 2016

ខ៉ាវ អ៊ីដាង ប្រទេសថៃ ៖ នៅ វេលាព្រឹក ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦ លោក អភិបាល ខេត្ត ស្រៈកែវ នឹង អ្នក សារព័ត៌មានថៃ បាន អញ្ជើញ អ្នក សារព័ត៌មាន កម្ពុជា ចូលរួមក្នុងកម្មវិធី ដាំដើមឈើ នៅត្រង់ចំណុច ខាវអ៉ីុដាង នឹង កែឆ្នៃ តំបន់នោះ អោយ ក្លាយទៅជា តំបន់ទេសចរណ៌ ។ បើតាម សម្តីលោក អភិបាល ខេត្តស្រៈកែវ បានមាន ប្រសាសន៍ថា តាមពិតទៅ ខ៉ាវ អ៊ីុដាង គឺជា តំបន់មួយ ដែល ជនភាស ខ្លួនកម្ពុជា បានមកជ្រក កោនកាល ពីកម្ពុជា កំពុង កើត សង្គ្រៀម នឹង មានការជួយ ឧប្ថម្ភ ពីអង្ការ សហប្រជាជាតិ ព្រមទាំងអាជ្ញារ ធរថៃ ហើយ ក៏ជា ជុំរុំមួយ ដែល ប្រជាជន កម្ពុជា បន្តរដំណើរ ទៅប្រទេស ផ្សេងៗ ទៀត ហើយ មួយរយៈ ក្រោយ កន្លងមក ទៀត ការធ្វើ មាតុភូមិនិវត្តន៍ របស់ប្រជាជន កម្ពុជា ក៏បានវិល ត្រឡប់ មក ស្រុក កំណើត រៀងៗ ខ្លួនវិញ ដោយកម្ពុជា មានសន្តិភាព ក្រោម ការដឹកនាំ របស់ សម្តេច ហ៊ុនសែន ជានាយក រដ្ឋមន្ត្រី នៃប្រទេស កម្ពុជា លោក បានបន្តរ ទៀតថា ដោយមាន អនុស្សាវរីយ៍ ជាច្រើន រវៀង កម្ពុជា នឹង ថៃ កាលដែល បងប្អូន កម្ពុជារ ស់នៅទីនោះ គឺធ្លាប់ ស្រលាញ់ គ្នា រាប់អាន គ្នា ជាមិត្តភត្តិ ជាបងប្អូន រវៀងប្រទេស ជិតខាងគ្នា ដូច្នេះ អាជ្ញាធរ ថៃ ក៏ សម្រេច រៀបចំ ខ៉ាវអ៊ីុដាង នេះ ដូចជា ដាំដើមឈើ ចញ្ចឹមត្រី នឹង កែឆ្នៃ តំបន់ខ៉ាវ អ៊ីុដាង នេះ អោយខ្លាយ ជាតំបន់ ទេសចរណ៍ នឹងជា កន្លែង លឹកអនុស្សាវ រីយ៍ មិត្តភាព បងប្អូន រវៀង កម្ពុជាថៃ តទៅអនាគត។ ដោយ សេង រាជសី