ទំព័រដើម

សមត្ថកិច្ចព្រំដែន ទាំង២ គឺកម្ពុជា ថៃ ជួបពិភាក្សា សំណេះសំណាលមិត្តភាព តាមខ្សែរបន្ទាត់ព្រំដែន

By cham

July 27, 2017

បន្ទាយមានជ័យ៖  នារសៀលថ្ងៃទី ២៦ ខែក្កដាឆ្នាំ២០១៧ មានកំលាំងកងទ័ព ឈុតខ្មៅ ថៃប្រចាំខ្សែរបន្ទាត់ ព្រំដែនកម្ពុជា ថៃ ដឹកនាំដោយ លោក អភិណាន់ សង្គ្រាម ឆៃ មេបញ្ជាការ កងរយ ១២០១ បានសុំចូលជួប សំណេះសំណាល ជាមួយ លោក​ សែមសាមឿន មេប៉ុស្តិ៍ ក្បាលស្ពានក នគរបាលការពារ វីរះ ព្រំដែនគោក៨៩១ ព្រមទាំង អនុប៉ុស្តិ៍ និងមន្ត្រី នគរបាលជាច្រើរូបទៀត ក្នុងកិច្ចពិភាក្សាជាមិត្តភាពនោះ ភាគីថៃបានសំណូមពរ អោយលោកមេប៉ុស្តិក្បាលស្ពាន ថា បើមានប្រជាពលរដ្ឋកម្ពុជា ក្រីក្រ ផ្ទះសំបែងបាក់ឬខូចខាត ភាគីខាងថៃនិងចុះមកជួយធ្វើ ហើយបើមានសាលារៀន ដែលខ្វះតុអង្គុយ បើត្រូវការអោយភាគី ថៃជួយ ភាគីថៃនិងជួយ តាមការស្នើអោយជួយ ។ ចំណែក កំលាំងនគរបាលព្រំដែន៨៨១ ប៉ុស្តិ៍ក្បាលស្ពាន បានសំណូមពរអោយភាគីថៃ​ ជួយនៅប្រជាពករដ្ឋកម្ព្ជុជា ដែលមានបញ្ហារ​ ជម្ងឺឈឺធ្ងន់ សុំអោយខាងភាគីថៃជួយ ដឹកជញ្ជូនទៅព្យាបាលផង លោក អភិណាន់សង្ក្រាមឆៃ បានឯកភាពនិងពេញចិត្តតាមសំណូមពរ ។ នេះបញ្ជាក់អោយឃើញថា ការពិភាក្សារ រវៀង លោក អនុសេនីយ៏ឯក អភិណាន់សុងសង្ក្រាមឆៃ និង មន្ត្រីនគរបាលការពាព្រំដែនគោកមេប៉ុស្តិក្បាលស្ពានសែមសាមឿន ឃើញថាមិត្តភាពនៃភាគីទាំង២ ពិតជាបានផ្លែផ្ការយ៉ាងរលូន។ ដូចជា ក្នុងការសហការណ៍ ទប់ស្កាត់បទល្មើសឆ្លងដែនផ្សេងៗ មិនតែប៉ុណ្ណោះ ភាគីថៃនិងជួយដល់ជនក្រីក្រកម្ពុជា ដែលរស់នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ ថែមទៀត ។ដោយ អនាគតថ្មី