ទំព័រដើម

កិច្ចប្រជុំបូកសរុបលទ្ធផលកាងារអនុវត្តន៍ ច្បាប់ចរារចណ៍ផ្លូវគោកថ្មី សម្រាប់ឆមាសទី១ នឹងលើកទិលដៅ កាងារអនុវត្តន៍បន្ត នៅឆមាសទី២ ឆ្នាំ ២០១៧ ក្នុងខេត្តរតនគិរី

By សេង រាជសី

July 28, 2017

ខេតរតនគិរី ៖ ថ្លែងទៅកាន់ អង្គប្រជុំបូកសរុប លទ្ធផលកាងារ អនុវត្តច្បាប់ចរារចណ៍ ផ្លូវគោកថ្មី សម្រាប់ឆមាសទី១ នឹងលើកទិលដៅ កាងារអនុវត្តន៍ បន្ត ឆមាសទី២ ឆ្នាំ ២០១៧ ដែលបានប្រាព្វធ្វើ នៅសាលប្រជុំសាលាខេត្ត ព្រឹក​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៧ លោក​ស៊ុន ប៉ូលិន ប្រធាន​មន្ទីរសារនាណ:ការ និង​ដឹកជញ្ជូន ខេត្ត បាន​លើកឡើង​ថា នៅក្នុងឆមាសទី១ ឆ្នាំ ២០១៧ កន្លងមកនេះ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង​មានចំនួន៦២ លើកស្មើរនិង១២ ករណី ។

លោក ស៊ុន ប៉ូលីន បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើមានមនុស្សស្លាប់ ២១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ មានការកើនឡើង ៤នាក់ មនុស្ស​របួសស្រាល ១០៨នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ មានការកើនឡើង ចំនួន៤៣នាក់។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ បើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹង ១៨% មិនគោរពសិទ្ធិត្រង់ផ្លូវប្រសព្វ ៣៨% មិន​ប្រកាន់​ស្តាំ ១២% បើកបរ​លើស​ល្បឿន កំណើន ២៣% កត្តាយាន្តគ្មានលក្ខណ: បច្ចេកទេសគ្រប់គ្រាន់ ៩%។

មាន​ប្រសាសន៍ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារអនុវត្តច្បាប់ ចរាចរណ៍ ផ្លូវគោកថ្មីឆមាសទី១ នឹងលើកទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ ២០១៧ នាឱកាសនោះ ឯកឧត្តម យឹម ផែន អភិបាលខេត្ត ស្តីទី បានលើកឡើងថា ដើម្បី អនុវត្តន៍ ​អោយ​បាន​ជោគជ័យ នូវគោលនយោបាយ ជាតិ​សុវត្ថិភាព ចរាចរណ៍ផ្លូវគោក រួមចំណែក ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ នឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ធាភិបាល អោយទទួលបានកាន់តែ ត្រចះត្រចង់ថែមទៀង អនុគណកម្មធិការជាតិ សុវត្តិភាព ចរាចរណ៍ផ្លូវគោកខេត្ត បានដឹកនាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង​ការចាត់ចែង អនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយចំនួន គ្រោះថ្នាក់ដល់អាយុជិវិត និងរបួសស្នាម របស់ប្រជាពលរដ្ឋ ក៏ដូចជាមហន្តរាយនានា ដែលបង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ទទួលបានលទ្ធផល ជាវិជ្ជមានគួអោយមោទ: ។

ជាពិសេស អនុគណកម្មាធិជាតិ សុវត្តិភាព ចរាចរណ៍ផ្លូវគោក ខេត្តបានយកចិត្តទុកដាក់ ជាច្រើន មានដូចជាការងារ រៀបចំលិខិតបទដ្ឋាន ដើម្បីបំពេញបន្ថែម ការរៀបចំយន្តការអនុវត្តន៍ ការជំរុញសកម្មភាពផ្យព្វផ្យាយ ច្បាប់ព្រមទាំងវិធានការ ត្រួតពិនិត្យ ដើម្បីរឹត​បន្តឹង​ ការអនុវត្ត​ន៍ ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

ឯកឧត្តម អភិបាលខេត្ត ស្តីបន្តថាបើទោះបីក្នុងឆមាសទី១ ឆ្នាំ២០១៧ ការងាររបស់អនុគណកាម្មាធិកាជាតិ សុវត្តិភាពចរាចរណ៍ ផ្លូវគោកអនុវត្តន៍ បានលទ្ធផល គួរអោយមោទ: ក៏ដោយក៏មានប្រតិកម្ម មួយចំនួនពីមជ្ឈដ្ធាន នានាមានដូចជា ការផ្យព្វផ្យាយចរាចរណ៍ ផ្លូវគោកមិនទាន់បាន ទូលំទូលាយជ្រួតជ្រាប ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ធាន នៅឡើយម៉្យាង ទៀតខេត្តរតនគិរី ជាតំបន់ជនដើមភាគតិច ការយល់ដឹងអំពី ច្បាប់ចរាចរណ៍ នៅមានកម្រិតនៅឡើយ គួបផ្សំនឹងជីវភាក្រីក្រី ធ្វើអោយ ការប្រើប្រាស់មធ្យោបាយ យានយន្តមួយចំនួន ដែលខ្វះលក្ខណៈ បច្ចេកទេស សុវត្ថិភាព ដែលបង្ករអោយ មានគ្រោះថ្នាក់ចរាចរណ៍ យានយន្តកែច្នៃមួយចំនួន ពុំមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ និងតាមដងផ្លូវមួយ ចំនួនពុំទាន់មាន ស្លាកសញ្ញា អោយបានគ្រប់គ្រាន់ នៅឡើយគិត ទាំងស្លាក កំណត់ល្បឿន ផងធ្វើអោយមន្ត្រីអនុវត្តច្បាប់ ជួបការលំបាក ក្នុងប្រតិបត្តិការ បាញ់ល្បឿន ។

ឯកឧត្តមអភិបាលខេត្តស្តីទី បានជម្រុញអោយ អនុគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវប្រឹងប្រែងបន្ថែមទៀត យកអស់ស្មារតី ទទួលខុសត្រូវ បំពេញភារកិច្ច អោយទទួលបានកាន់ តែប្រសើរឡើងក្នុង ឆមាសទី២ ឆ្នាំ២០១៧ សំដៅកាត់បន្ថយចំនួន អ្នកស្លាប់អោយបាន ៥០ភាករយ នាឆ្នាំ២០២០ តាមផែនការណ៍ ទសវត្សរបស់អង្កការ សហប្រជាជាតិ យ៉ាងហោច ក្នងមួយឆ្នាំអោយបាន ៩ភាគរយ និងត្រូវជម្រុញ ផ្សព្វផ្សាយ និងចាត់វិធានការ សីលធម៌ ១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៏ នោះគឺ ពេលបើកបរមិនត្រូវ ១ មិនត្រូវបើកបរ សើសល្បឿនកំណត់ដាច់ខាត ២ មិនត្រូវបើកបរ ស្ថិតក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹង៣ មិនត្រូវបើកបរស្ថិតក្រោម ឥទ្ធិពលគ្រឿងញៀន ៤ មិនត្រូវបើកបរ ស្ថិតនៅក្រោម ស្ថានភាពងងុយដេកដាច់ខាត។

ពេលបើកបរត្រូវ ១ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ២ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ៣ត្រូវប្រកាន់ស្តាំជានិច្ច ៤ត្រូវត្រួតពិនិត្យបច្ចេកទេស យានយន្តជានិច្ច ៥ត្រូវចេះបើកបរ អោយបានត្រឹមត្រូវដាច់ខាត ៦ ត្រូវប្រុងប្រយ័ត្នជានិច្ច ៕ ដោយ ឡុង សារេត