ទំព័រដើម

លោក គឹមរស្មី មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី រងការចោទពីប្រជាពលរដ្ឋថា បានកាប់រំលំឈើលក់ និងរានទន្ទ្រាន កាន់កាប់យកដីរដ្ឋ ខុសច្បាប់

By សេង រាជសី

July 30, 2017

ខេត្តរតនគិរី ៖ កាលពីពេលថ្មីៗ នេះលោក គឹម រស្មី មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តរតនគិរី បានរងការចោទ ពីប្រជាពលរដ្ឋថា បានកាប់រំលំឈើលក់ និងបានឈូសឆាយរានយកដី រដ្ឋចំនួន ២០០០ហិកតា នៅចំណុចអូការជាន់ ភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

សេចក្តីរាយការណ៍ថា ការឈូសឆាយកាប់រាន យកឈើលក់ និងរំលោភយកដីរដ្ឋ នៅចំណុចភូមិ-ឃុំខាងលើនេះ មិនមែនទើបតែ ពេលថ្មីៗ នេះទេ កើតឡើងរយៈ ពេល ៧-៨ខែមកហើយ តែអ្នកភូមិរស់នៅ ( ឃុំត្រពាំងក្រហម ) ទាំងអស់មិនហ៊ានរាយការណ៍ ឡើយ ព្រោះខ្លាចអំណាច លោក រស់ វណ្ណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកូនមុំ នេះតែម្តង។

សេចក្តីរាយការណ៍បន្តថា ការដាក់គ្រឿងចក្រ ឈូសឆាយ រានទន្ទ្រាន យកដីរដ្ឋខុសច្បាប់ នៅចំណុចខាងលើ នេះគឺលោក គឹម រស្មី មេបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្ត បានដាក់កម្លាំងកូនចៅ ដែលស្និតខ្លួនគឺ លោក រស់ វណ្ណា មេបញ្ជាការមូលដ្ឋាន កងរាចអាវុធហត្ថស្រុក កូនមុំអោយចាំបញ្ជា និងចាត់ចែងការងារ ឈូសឆាយដីរដ្ឋ នៅចំណុច ខាងលើនេះ។

ជុំវិញការពាក់ព័ន្ធ ការឈូសឆាយ រំលោភទន្ទ្រាន រាន់យកដីរដ្ឋ នៅចំណុច (អូរការជាន់) ភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំខាងលើនេះ លោក គឹម រស្មី មេបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តរតនគិរី បានថ្លែងទទួលស្គាល់ ថាលោកពិតជាបានធ្វើការ ឈូសឆាយយកដីរដ្ឋ ចំណុចភូមិ-ឃុំខាងលើនេះប្រាកដមែន។ តែលោកបានបញ្ជាក់ ទៀតថា ថ្មីៗ នេះគ្រាដែលរដូវវស្សា មានភ្លៀងធ្លាក់ជោគជំា ផងនោះ ( ទំនប់វារីអគ្គីសនីយ៍ ) សេសានក៍ត្រូវបានបិទ ទប់ទឹកនៅចំណុច អូរការជាន់ភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខាងលើនេះ ដំណាំចន្ទី របស់លោក ចំនួន១៥ហិកតា ក្នុងចំនោមដីប្រមាណ ៦០ហិកតា ក៍ត្រូវបានចោលទាំងអស់តែម្តង លោកមិនព្យាយាម យកដីចំណុច ខាងលើនេះទៀតឡើយ។

ចំណែកលោក ឈឿន ចាន់ធាង អភិបាលស្រុកកូនមុំ ពាក់ព័ន្ធករណីការឈូសឆាយដីរដ្ឋ ចំនួន២០០០ហិកតា នៅចំណុចអូរការជាន់ ភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខាងលើ លោកបានអោយ ក្រុងការងារ អនាគតថ្មី ដឹងកាលពីរសៀលម្សិលមិញថា ដីដែលឈូសឆាយ នៅចំណុចខាងលើនេះ គឺវាមានច្បាប់ចេញពីលោក រួចហើយ។ ចំណែកលោក រស់ វណ្ណា មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកកូនមុំ ពាក់ព័ន្ធ ការឈូសឆាយ រំលោភ រានទន្ទ្រាន កាប់កាប់យកដីរដ្ឋ ចំនួន២០០០ហិកតា នៅចំណុចភូមិ-ឃុំខាងលើ ក្រុមការងារយើង មិនអាចសុំការបំភ្លឺ ពីលោកបាន នោះទេ ព្រោះប្រព័ន្ធទូរស័ព្ទ របស់លោកត្រូវបានបិទ៕ ដោយ ឡុង សរេត