រថយន្តបាឡែន ដឹកឈើប្រណិតខុសច្បាប់ ជាច្រើនគ្រឿង ត្រូវសមត្ថកិច្ច ខេត្តរតនគីរីបង្ក្រាបបាន

ខេត្តរតនគិរី ៖ កម្លាំង កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ បានបញ្ចេញ អំណាច ប្រើធម៌ក្តៅ ទៅលើរថយន្តបាឡែន ដឹកជញ្ជូនឈើ ទៅលក់នៅវៀតណាម រថយន្តបាឡែន និងរថយន្តកាមរីស្លាម ២ គ្រឿងដឹកឈើ ក្រញ៉ូងពេញៗ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ ឆ្មក់ស្ទាក់ ចាប់បាន កាលពីវេលម៉ោង ២.៣០នាទី រំលង់អាទ្រាត់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ការស្ទាក់ឃាត់បាន រថយន្តបាឡែននិងស្លាម ដឹកឈើក្រញ៉ូង ពេញចំនួន ២គ្រឿងនោះ ស្ថិតនៅចំណុចភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ តែម្តង។

សេចក្តីរាយការណ៍ថា រថយន្តបាឡែន និងរថយន្តសេរីទំនើបៗ ផ្សេងទៀត ដែលលួចធ្វើ សកម្មភាព ដឹកជញ្ជូនបទល្មើស ព្រៃឈើទៅលក់នៅប្រទេសវៀតណាម ដែលជញ្ជូនឈើ ចេញពីក្រុងបានលុងនៃ ខេត្តរតនគិរី ដែលធ្វើសកម្មភាព លើកំណាត់ផ្លូវជាតិ លេខ៧៨A ទៅកាន់ច្រក់ទ្វារ អន្តរជាតិ អូរយ៉ាដាវ (ឡេថាញ់) នោះរថយន្ត ទាំងនោះ មិនមែនដឹកជញ្ជូន ត្រឹមតែប្រភេទ នាងនួន ធ្នុង តែប៉ុណ្ណោះទេ គឺពួកក្រុមឈ្មួញ ទាំងនោះ ដឹកជញ្ជូនឈើ (ក្រញ៉ូង) ជាយូឆ្នាំមកហើយ។

សេចក្តីរាយការណ៍ បន្តទៀតថា ក្រុមឈ្មួញដឹកជញ្ជូនឈើ ទាំងនោះសុទ្ធតែមាន ខ្សែអ្នកមានអំណាច ខ្នងបង្អែកអ្នកធំក្នុងខេត្តរតនគិរី។ចំណែករថយន្តដឹកឈើក្រញ៉ូងម៉ាក់បាឡែនពរ(សរបិទស្គុត)ទឹកប្រាក់និងរថយន្តកាមរីស្លាមពរប្រផេះទាំងពីខាងលើនេះមិនមានស្លាក់លេខសម្គាល់រថយន្តនោះទេ បើតាមអោយដឹងពីក្រុមឈ្មួញមួយចំនួនបានប្រាប់បញ្ជាក់ថា រថយន្តដឹកបទល្មើសព្រៃឈើទាំងអស់នេះសុទ្ធតែរថយន្ត ដែលល្មើសច្បាប់ មិនមានពន្ធរដ្ឋឡើយ។

ចំណែកលោក លេង យុក ប្រធានផ្នែករដ្ឋបាលព្រៃឈើ ស្រុកបរកែវ បានបញ្ជាក់អោយដឹងពី វត្ថុតាងនៃបទល្មើស ដែលបានបង្ក្រាប យកមករក្សាទុក នៅកន្លែងផ្នែករដ្ឋបាលព្រៃឈើ ស្រុកបរកែវវត្ថុតាងទាំងនោះ រួមមាន រថយន្ត(បាឡែន) ពណ៌សរបិទស្គុតព ទឹកប្រាក់ ១គ្រឿងគ្មានស្លាក់ លេខនិងរថយន្តកាមរីស្លាម ១គ្រឿង គ្មានស្លាក់លេខ ដែលមានផ្ទុកឈើក្រញ៉ូង និងឈើធ្នុងពេញ រថយន្ត ឈើផ្ទុកក្នុងរថយន្ត ទាំងអស់រួមមាន ៖ឈើឆ្នុងចំនួន១.០៥២ គីឡូក្រាម និងឈើក្រញ៉ូងចំនួន ៥៦០គីឡូក្រាម។

ជុំវិញការស្ទាក់ បង្ក្រាបរថយន្តបាឡែន និងរថយន្តកាមរី ស្លាមដែលមានផ្ទុកឈើក្រញ៉ូង និងឈើធ្នុងពេញៗ កាលពីវេលាម៉ោង២.៣០នាទីរម្លង់អាទ្រាធ ថ្ងៃទី៩ខែសីហា នេះ លោក សុខ ម៉ីន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ បានបញ្ជាក់ប្រាក់ អោយ ក្រុមការងារ អនាគតថ្មីដឹងថា ការស្ទាក់ចាប់រថយន្តបាឡែន និងរថយន្តកាមរីស្លាម ដឹកឈើ (ក្រញ៉ូង) ទាំង២គ្រឿងនេះលោកបាន សហការជាមួយ និងសមត្ថកិច្ច ស្រុកអូរយ៉ាដាវ លោកថាក្រុមការងារ របស់លោកតាមប្រមាញ់ រថយន្តដឹកបទល្មើស ខាងលើនេះ ចេញពីស្រុកអូរយ៉ាដាវ តាមលើកំណាត់ផ្លូវជាតិ លេខ៧៨A ដល់ត្រង់ចំណុច ច្រក់របៀងលេខ ១៩ក៍ស្ទាក់ចាប់បាន នៅត្រង់ចំណុចនេះតែម្តង។

លោកបន្តថា ការបង្ក្រាបរថយន្តបាឡែន ដឹកឈើក្រញ៉ូង ២គ្រឿងបទល្មើសព្រៃឈើ ខាងលើនេះ លោកថាបើពេលថ្ងៃ វិញប្រាកដជាសមត្ថកិច្ច ច្រក់ទ្វាអន្តរជាតិអូរយ៉ាដាវ បើកបារះ ចាំអោយចូលទៅ ប្រទេសវៀតណាម បាត់ទៅហើយ ព្រោះបញ្ហារ ការប្រលែងរថយន្ត ដឹកបទល្មើសព្រៃឈើ នៅចំណុចច្រក់ទ្វាអន្តរជាតិ អូរយ៉ាដាវ ខាងលើនេះ លោកបានតាមប្រមាញ់ ចាប់តែត្រូវចូលឆ្លងបារះ បទល្មើសរួចខ្លួន២-៣ដង រួចមកហើយ៕ ដោយ. ឡុង សារេត