ពលរដ្ឋក្នុងខេត្តរតនគិរី និយាយថា កុងត្រូលជរជុះ នៅស្រុកអណ្តូងមាស ជាច្រើនកន្លែង កើតឡើង នឹងផ្តើមចេញពីអាជ្ញាធរឃុំ
ខេត្តរតនគិរី ៖ ពលរដ្ឋថា កុងត្រូលជរជុះ នៅស្រុកអណ្តូងមាស ជាច្រើនកន្លែង កើតឡើង នឹងផ្តើមចេញពី អាជ្ញាធរឃុំ។ កាលពីពេលថ្មីៗ នេះលោក រម៉ាម ហ៊ិន មេឃុំញ៉ាង រងការចោទប្រកាន់ ពីពលរដ្ឋក្នុង ស្រុកអណ្តូងមាសថា អោយមនុស្សស្និត របស់ខ្លួន ដាក់កុងត្រូល ជរជុះ និងបារាស់ លើផ្លូវលំរបស់រដ្ឋ ចាំទាលុយម៉ូតូ ប្រជាជនឆ្លង់កាត់ ផ្លូវរដ្ឋចាប់ពី ១០០០-២០០០រៀល នៅចំណុចខាងកើតស្ពាន (ថ្ម) ឆ្លងទន្លេសេសាន ភូមិការជូតក្រោម ឃុំញ៉ាង ស្រុកអណ្តូងមាស។
ក្រុមអ្នកភូមិ បានលើកឡើងថា បារាស់ដែល ដាក់ចាំយកលុយ ពីក្រុមអ្នកភូមិ និងពលរដ្ឋឆ្លងកាត់ ផ្លូវនោះ មានបារាស់ ចំនួន៣កន្លែង នៅចំណុចភូមិ ការជូត់ក្រោម ឃុំញ៉ាងខាងកើតស្ពានថ្មថ្មី ឆ្លងទន្លេសេសានស្រុកអណ្តូងនេះ។ ក្រុមអ្នកភូមិ បានអោយដឹងទៀតថា ការដាក់បារាស់ បិទផ្លូវចាំជំរិតយកលុយ ពីក្រុមអ្នកភូមិ និងប្រជាពលរដ្ឋឆ្លងកាត់នោះ គឺដោយសារមកពីមាន ការសម្រួលពីអាជ្ញាធរឃុំ និងមន្ត្រីថ្នាក់ ស្រុកអណ្តូងមាស ផងដែរទើបបាន មានបារាស់ ឃាំងផ្លូវខុសច្បាប់មានមនុស្សឈរ ចាំបិទបើកបារាស់ ជំរិតទារប្រាក់ ពីក្រុមអ្នកភូមិ និងប្រជាពលរដ្ឋឆ្លងកាត់ ចាប់ពី ១០០០-២០០០រៀល បែបនេះ។
បើតាមការបញ្ជាក់ ពីក្រុមអ្នកយាមបារាស់ យកលុយខុសច្បាប់ នៅចំណុចទីតាំងភូមិ-ឃុំខាងលើ បានបញ្ជាក់ប្រាប់ថា ក្នុងម៉ូតូមួយគ្រឿងឆ្លងកាត់ ត្រូវបង់លុយចំនួន១០០០រៀល តែបើម៉ូតូដឹកឈើឆ្លងវិញនោះ ត្រូវបង់ជូនពួកគេក្នុងម៉ូតូ មួយគ្រឿងចំនួន ២០០០រៀល ឯណ្ណោះទើបបាន អោយឆ្លងបារាស់ ដែលពួកគេចាំយាមនេះ។
ជុំវិញការចោទប្រកាន់ ពីក្រុមអ្នកភូមិ និងប្រជាពលរដ្ឋ ថាអាជ្ញាធរឃុំ ជាអ្នកនៅពីក្រោយខ្នង ការដាក់បារាស់ លើកំណាត់ផ្លូវលំ ក្រាលគ្រោះក្រហម របស់រដ្ឋឈរងចាំជំរិត ទាប្រាក់ពីពលរដ្ឋចាប់ពី ១០០០-២០០០រៀល ធ្វើដំណើឆ្លងកាត់ផ្លូវ ចំណុចភូមិ-ឃុំខាងលើនោះលោក រម៉ាម ហ៊ិន មេឃុំញ៉ាង ស្រុកអណ្តូងមាស បានថ្លែងទទួលស្គាល់ ថារឿងនេះពិត ជាមានមែន តែលោកថារឿងនេះ លោក ផាត់ សម្បត្តិ អភិបាលរងស្រុកអណ្តូងមាស ជាអ្នក អនុញ្ញាតអោយមនុស្ស ដាក់បារាស់ ចាំយកលុយនៅចំណុច ផ្លូវភូមិ-ឃុំខាងលើនេះ។
ចំណែកលោក ផាត់ សម្បត្តិ អភិបាលរងស្រុកអណ្តូងមាស ជុំវិញករណីការពាក់ព័ន្ធ ទៅនិងការដាក់មនុស្ស អោយដាក់កុងត្រូលជរជុះនិងបារាស់ ចាំយកលុយពីក្រុមអ្នកភូមិ និងប្រជាពលរដ្ឋចំនួន ៣កន្លែងស្ថិត នៅចំណុច ភូមិការជូត់ក្រោម ឃុំញ៉ាងខាងលើនេះ យើងមិនអាចសុំការ ទំនាក់ទំនង់បំភ្លឺ ពីលោកបានទេនៅព្រឹកមិញនេះ។ តែទោះជាយ៉ាងណាក្តីលោក ខេង សានិត អភិបាលស្រុកអណ្តូងមាស ពាក់ព័ន្ធករណី ការដាក់កុងត្រូលជរជុះមានបារាស់បង្ខាំង បិតផ្លូវមានមនុស្សឈរចាំយកលុយពី ក្រុមអ្នកភូមិ និងប្រជាជនឆ្លងកាត់ផ្លូវចំណុចខាងកើតស្ពានថ្ម ឆ្លងទន្លេសេសានចំងាយ៥០០ម៉ែត្រ ពីស្ពានស្ថិតនៅចំណុចភូមិការជូតក្រោម ឃុំញ៉ាង លោកបានអោយ ក្រុមការងារ អនាគតថ្មី ដឹងនៅម៉ោងមុននេះ បន្តិចថា ការដាក់បារាស់ យកលុយម៉ូតូ១០០០-២០០០រៀល បើរថយន្តយក ក្នុងតម្លៃចាប់ពី ៥០០០-១០០០០រៀល នៅចំណុចភូមិការជូត ឃុំញ៉ាងខាងលើនេះគឺជា (ក្រុមសហគមន៍) ក្នុងភូមិនេះតែម្តងលោកថាចាំអោយ មន្ត្រីថ្នាក់ស្រុកចុះ ទៅត្រួតពិនិតមើល តែលោកមិនបាននិយាយ បញ្ជាក់ថាអោយមន្ត្រី លោកចុះ ទៅហាមឃាត់ ឬ អោយឈប់បន្ត សកម្មភាពបិតបារាស់យកលុយនោះទេ៕ ដោយ. ឡុង សារេត