សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ក្នុងករណី ជួញដូរថ្នាំញៀន ចំនួន 0៤នាក់ នៅក្នុងខេត្តរនគិរី

ខេត្តរតនគិរី ៖ ថ្ងៃអង្គា ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧ លោក លាង អ៊ីម ប្រធានការិយាល័យ គ្រឿងញៀនខេត្តរតនគិរីថា ក្នុងចំណោមជនសង្ស័យជួញដូរ និងចែកចាយថ្នាំញៀន៤រូប ត្រូវបានឃាត់ខ្លួន លុះដល់ព្រឹកថ្ងៃទី២០ ខែឆ្នាំដ៏ដែល ជនសង្ស័យ១រូប បានហែកដំបូលសស័ង្កសី នៅស្នងការនគបាល ខេត្តរត់រួចបាត់ម្នាក់វិញ។ សមត្ថកិច្ចឃាតខ្លួន ជនសង្ស័យជួញដូរថ្នាំញៀនចំនួន ៤នាក់ កាលពីវេលាម៉ោង១៦-៤៥នាទីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៧ ករណីបង្ក្រាបថ្នាំញៀន នេះនៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។

ជនសង្ស័យចំនួន ៤រូបខាងលើទី១-ត្រូវគេស្គាល់ ឈ្មោះសាន់ សុទ្ធ(ហៅងឺ) ភេទប្រុស អាយុ៣០ឆ្នាំមាន ទីលំនៅបច្ចុប្បន្នភូមិអូរកន្ទឹល សង្កាត់បឹងកន្សែង ក្រុង បានលុងខេត្តរតនគិរី។ ទី២-ឈ្មោះម៉េញ ឡាយ ភេទ ប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ទី៣-ឈ្មោះសាយ ម៉ា ភេទប្រុសអាយុ២០ឆ្នាំជនជាតិ ឡាវសញ្ជាតិខ្មែរមានទីលំនៅបច្ចុប្បន្ន រស់នៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ។ ទី៤-ឈ្មោះម៉េង ស៊ីណេត ភេទ ប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្ន មានទីលំនៅភូមិហ្វាំង ឃុំហ្វាំង ស្រុកវើសៃ។

វត្ថុតាងជនសង្ស័យរួមមាន ម៉ាទឹកកកចំនួន ៦ថង់ ២ថង់ធំ៤ថង់តូច មានទម្ងន់៥.៩២ក្រាម និងប្រាក់ចំនួ ន៣៥0000រៀល (សាមសិបប្រាំមើលរៀល) ខ្សែរដៃចំ នួន០១ខ្សែរធ្វើពីលោហៈធាតុ ពណ៌លឿង។ ខ្សែរករចំនួន០១ខ្សែរមានបណ្តោង ព្រះចំនួន4អង្គ ធ្វើអំពីលោហៈធាតុពណ៌លឿង។ ជញ្ជៀនដាំត្បូងចំនួន០១វង់និងជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១ ទូរស័ព្ទដៃចំនួន៤គ្រឿង និងរថយន្តម៉ាកកាមម៉ារី (ហើម) ពណ៌ស្លែគ្មានស្លាកលេខ១គ្រឿង។

លោកវរៈសេនីយ៍ទោ លាង អ៊ីម ប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាន បញ្ជាក់អោយ ក្រុមការងារអនាគតថ្មី ដឹងកាលពីរសៀលថ្ងៃទី២០ ខែឆ្នូនេះថា ក្នុងចំណោមជន សង្ស័យទាំង៤រូប មានជនស្ស័យមួយរូបឈ្មោះ ម៉េញ ឡាយ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅបច្ចុប្បន្នភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុងបានហែកដំបូលស័ង្កសីនៅទីតាំងស្នង ការនគបាលខេត្ត ហើយរត់គេចខ្លួនបាត់ស្រមោល តែម្តងលោកថាសង្ស័យមានអ្នកជួយរំដោះជនសង្ស័យ ចេញផងដែរ។

បច្ចុប្បន្នជនសង្ស័យចំនួន ៣រូបនិងវត្ថុតាង ត្រូវបានឃាត់រក្សាទុកបណ្តោះអាសន្ន នៅការិយាល័យប្រឆាំង គ្រឿងញៀន ដើម្បីក៏សាងសំណុំរឿងនិងត្រៀមជញ្ជូន ទៅអយ្យកាអមសាលាដំបូងខេត្ត នៅថ្ងៃទី២១ខែឆ្នូស្អែ កនេះដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះម៉េញ ឡាយ ភេទ ប្រុសអាយុ៣០ឆ្នាំ ជនជាតិមានទីលំនៅបច្ចុប្បន្នរស់ នៅភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលហែកដំបូលស័ង្កសីរត់គេចខ្លួន នៅព្រឹកថ្ងៃទី២0 ខែធ្នូព្រឹក សមត្ថកិច្ចកំពុងតាមប្រម៉ាញ់ចាប់ខ្លួន ដើម្បីយកមកផ្តន់ទាទោស ទៅតាមច្បាប់៕ ដោយ.ឡុង សារេត

ank-news-ratanakiry-22-12-17-08

ank-news-ratanakiry-22-12-17-09

ank-news-ratanakiry-22-12-17-07