ពិធីបួងសួង សុំសេចក្តីសុខ ជូនបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងអ្នកធ្វើដំណើរ ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖  ថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០១៧ ត្រូវនឹងព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មានប្រារព្វ ពិធីបួងសួង សុំសេចក្តីសុខ ជូនបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ ត្រី អ៊ុំសុផល ស្នងការងនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ និងលោក វីរ:សេនីយ៍ ឯក ធិន ស៊ុឹនដេត អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ពិធីបួងសួង នេះតែងតែប្រារព្វ ធ្វើជារៀងរាល់ឆ្នាំ សម្រាប់ថ្នាក់ដឹកនាំ នៅក្នុងខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ដើម្បីបួងសួងសុំសេចក្តីសុខ នៅអាស្រំ លោកយាយម៉ៅ ដែលស្ថិតនៅ ក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត តាមបណ្តោយផ្លូវជាតិលេខ៥ ។

សូមបញ្ជក់ផងដែលថា អាស្រំ លោកយាយមៅ គឺជាកន្លែង សាកសិទ្ធ ដែលបងប្អូន ប្រជាពលរដ្ឋអាជ្ញាធរ មន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងប្អូនអ្នកធ្វើដំណើ តែងតែ ទៅបួងសួង សុំអោយលោកយាយម៉ៅ ជួយនៅសេចក្តីសុខ ទាំងការធ្វើដំណើរ និងសុំជ័យលាភី រកស៊ីុមានបាន គ្រប់ៗគ្នា។ ក្នុងនោះផងដែរ ឯក ឧត្តម ឧត្តមសេនីយ៌ត្រី អ៊ុំ សុផល ស្នងការងនៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ តែងតែមកបួងសួង ជារៀងរាល់ពេលនា បំណាច់ឆ្នាំ គឺក្នុង១ឆ្នាំម្តង ដើម្បីបួងសួង លោក យាយម៉ៅ សុំអោយជួយ ថែរក្សារ និងសុំសេចក្តីសុខ សប្បាយ ជូនបងប្អូន ដែលធ្វើដំណើរតាម បណ្តោយ ផ្លូវជាតិ លេខ ៥ និងបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមន្ត្រីរាជការ គ្រប់ស្ថាប័ន ទាំងអស់ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទាំងមូល។ ដោយ អនាគតថ្មី័

ank-news-poipet-01-01-18-01

ank-news-poipet-01-01-18-02

ank-news-poipet-01-01-18-04

ank-news-poipet-01-01-18-05

ank-news-poipet-01-01-18-07