គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ នៅខេត្តរតនគិរី

ខេត្តរតនគិរី ៖ ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ កាលពីវេលាម៉ោង ១១.០០នាទីព្រឹក ត្រូវនឹងថ្ងៃទី២ មករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូ និងម៉ូតូ បើបរបញ្ច្រាសទិសគ្នា បានបង្ករការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នៅក្បែរនោះ។

ករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនោះ បានកើតឡោះនៅចំនុច ផ្លូវកែងទួលបឹងកំសាន្ត ចំណុច ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។ បើតាមប្រភពប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានអោយដឹងថា ម៉ូតូទាំង០២គ្រឿង នេះបានបើកបរក្នុងគោល ដៅបញ្ច្រាសទិសគ្នា លុះពេលបើកបរ មកដល់ចំណុចផ្លូវកែង ទួលបឹងកំសាន្តខាងលើ នេះក៍ស្រាប់ជួបគ្រោះថ្នាក់តែម្តង។

ម្ចាស់ម៉ូតូវីវ៉ា ពរណ៍ខ្មៅដែលមានស្លាក់លេខ ស្ទឹងត្រែង 1A.3083 ត្រូវគេស្គាល់ឈ្មោះផាន់ ចាន់នុំ ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនជាតិឡាវ មានទីលំនៅរស់នៅ ភូមិការភុន ឃុំការភុន ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង និង មានកូនប្រុសម្នាក់ ជិះជាមួយឈ្មោះពេជ្យ ចិន្តា ភេទ ប្រុសអាយុ២០ឆ្នាំ ដែលត្រូវជាម្ចាស់ម៉ូតូវីវ៉ាខាងលើ។

ចំណែកម្ចាស់ម៉ូតូស្គុបពីពរណ៍សរ មានពាក់ស្លាក់លេខ រតនគិរី 1B.3199 ដែលក្រុមប្រជាពលរដ្ឋថា ជាកូនមន្ត្រីមួយរូប ក្នុងខេត្តរតនគិរី នោះត្រូវបាន សមត្ថកិច្ចចរាចរណ៍ ឲ្យគេជំលៀស និងបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តរតនគិរី ដោយសមត្ថកិច្ចចរាចរណ៍ នៅកន្លែងកើតហេតុថា មិនស្គាល់អត្តសញ្ញាណនោះទេ។

រីឯម្ចាស់ម៉ូតូវីវ៉ា ពាក់ស្លាក់លេខ ស្ទឹងត្រែង 1A.3083 ដែលមានឈ្មោះផាន់ ចាន់នុំ ភេទប្រុសអាយុ៥៧ឆ្នាំ ជនជាតិឡាវ ពេលដែលកើតហេតុ ហើយដេកនៅ និងដីមិនក្រោកឡើង នោះធ្វើឲ្យប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ មានការភ្ញាក់ផ្អើល ភ័យស្លន់ស្លោរ ក៍ហៅរថយន្តសារម៉ុយមន្ទីពេទ្យបង្អែកខេត្ត មកសង្គ្រោះបន្ទាន់ បុរស់ឈ្មោះផាន់ ចាន់នុំ ខាងលើនេះក៍ក្រោកស្ទុះឡើង ពីដីភ្លាមហើយក៍និយាយប្រាប់ប្រជាជន និងសមត្ថកិច្ចនៅកន្លែងកើតហេតុថា ខ្លួនអស់កម្លាំងពេក ពេលដែលជួបគ្រោះថ្នាក់ នៅកន្លែងកើតហេតុក៍ដេក នៅទីនោះតែម្តងទៅ មិនមានគ្រោះថ្នាក់ដល់ខ្លួនធ្ងន់ធ្ងូនោះទេ។

បច្ចុប្បន្នវត្ថុតាងនៅ កន្លែងកើតហេតុម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចនគបាលចរាចរណ៍ ខេត្តយកមករក្សាទុកនៅ ស្នងការខេត្តរងចាំ ដោះស្រាយតាមនិតិវិធីច្បាប់៕ ដោយ.ឡុង សារេត

rattanakiry-news-02-01-2018-02

rattanakiry-news-02-01-2018-01