ប្រជាពលរដ្ឋ ៣០គ្រួសារ បានផ្ទុះកំហឹងតវ៉ារឿង ទំនាស់ដីធ្លី ឈានដល់ សុំអោយសម្តេច តេជោហ៊ុន សែន ជួយអន្តរាគមន៍

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលរស់នៅក្នុង ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ា យ៉ាងពេញទំហឹង រហូតឈានដល់សំណូមពរ អោយសមេ្តច អគ្គមហាសេនាបតី តេជោហ៊ុន សែនជួយអន្តរាគមន៍ ជូនដល់ពួកគាត់ផង។

បើតាមសម្តី ក្រុមប្រជាពលរដ្ឋបាន ប្រាប់អ្នកសារព័ត៌មាន អនាគតថ្មី អោយដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងពេលដែល ប្រជាពលរដ្ឋ បានដឹកដី ទៅចាក់លើដី របស់ពួកគាត់ ដើម្បីសង់លំនៅដ្ឋាន ស្នាក់នៅ ហើយត្រូវបានឈ្មោះ ពេជ្យ ធឿន បានមកធ្វើការរារាំង មិនអោយពួកគាត់ ចាក់ដីសាងសង់លំនៅដ្ឋានឡើយ ហើយត្រូវបាន បុគ្គល់ឈ្មោះ ពេជ្យ ធឿន នោះយកសាដេការរបស់ តុលាការ កំពូលយកមកបង្អាក់ ប្រជាពលរដ្ឋ មិនអោយធ្វើការសាងសង់ លំនៅដ្ឋាន ក្នុងពេលដែលពួកគាត់ កំពុងមាការកង្ខះខាតនូវ ទីជម្រក ហើយដោយមាន ការប្រាប់ពីមេធាវី ហាមមិនអោយ មានការចាក់ដី នៅត្រង់ចំណុចដែលមាន ទំនាស់ជាដាច់ខាត។

ប្រជាពលរដ្ឋ បានបន្តរទៀតថា អ្នកដែលហាម មិនអោយចាក់ដីនោះ បានប្រាប់ទៀតថា គេមានសាដេការ សម្រេចពីតុលាការកំពូល ទៀត ដើម្បីគម្រាម ដល់ប្រជាពលរដ្ឋ ដែលរស់នៅត្រង់ចំណុចកើតហេតុខាងលើ ក្នុងនោះផងដែរ ក៏មានពលរដ្ឋចំនួន ០៣គ្រួសារដ៏ទៃទៀតដែរ ដែលមានដីចំនួន ០៩ហិចតា ដែលមានការទាក់ទងជាមួយបុគ្គលខាងលើនោះ ព្រោះពួកគាត់មានដី០៩ហិចតា បានពឹងពាក់អោយទៅ ឈ្មោះ ពេជ្យ ធឿន នេះ ជួយដោះស្រាយដល់ពួកគាត់ ដែលកាលនោះដីរបស់ពួកគាត់ បានពាក់ព័ន្ធជាមួយ ឈ្មោះ ខៀវ សុីណាត។

ប្រជាពលរដ្ឋ ០៣គ្រួសាននេះ បាននិយាយជាមួយ ឈ្មោះ ពេជ្យ ធឿន ថាបើឈ្នះនៅការប្តឹងតវ៉ា ជាមួយ ឈ្មោះ ខៀវ សុីណា នោះ ពួកគាត់ និងអោយដី ទៅឈ្មោះ ពេជ្យ ធឿន ក្នុង១គ្រួសារចំនួន ១ហិចតា ដូចនេះសរុបក្នុង ០៣គ្រួសារ ត្រូវអោយទៅឈ្មោះ ពេជ្យ ធឿន នោះចំនួន ០៣ហិចតា ជាថ្នូរទៅនឹងការ រត់ការណ៍រឿង ក្តីខាងលើ។

ក្រោយមកទៀតដោយ មានការទុកចិត្ត ទៅលើបុគ្គល់ឈ្មោះ ពេជ្យ ធឿន ពួកគាត់ ក៏បានធ្វើតាមគ្រប់យ៉ាង ដោយសារ ការទុកចិត្ត មិនបានប៉ុន្មានផង ឈ្មោះ ពេជ្យ ធឿន បានឈ្នះក្តី ខៀវស៊ីុ ណាត លុះដល់ពេលបាន ឈ្នះហើយ ដីប្រជាពលរដ្ឋ ០៣គ្រួសាទៀតនិង ក៏បាត់ឈឹងដែរ ។

ឈ្មោះ ពេជ្យ ធឿន ខាងលើនេះ បាន អះអាង និងតាំងខ្លួនឯងថា “ជាទីប្រឹក្សារបស់សម្តេច” ប៉ុន្តែក្រុមប្រជាពលរដ្ឋទាំងអស់មិនបានដឹងអោយប្រាកដថា ជាទីប្រឹក្សារបស់សម្តេចមួយណាឡើយ ខាងលើជា សម្តីរបស់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះចំនួន ៣០គ្រួសារ និងបន្ថែមចំនួន ០៣គ្រួសាទៀត ដែលមានការ ឈឺចាប់និយាយ ចេញដោយខ្លួនឯង។

ជុំវិញរឿងរ៉ាវ ខាងលើនេះ អនាគតថ្មី មិនអាចសុំការបំភ្លឺ ពីលោកពេជ្យ ធឿន បានឡើយ ដោយមិនស្គាល់ លេខទូរស័ព្ទ របស់លោក ពេជ្យ ធឿន ហើយនឹងមិនដឹងថា លោកនៅទីណាដែរ បច្ចុប្បន្ននេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតថ្មី បានសុំអោយបងប្អូន ប្រជាពលរដ្ឋ រក្សារភាពស្ងាត់ស្ងៀម ដើម្បី អោយលោក រកដំណោះ ស្រាយជូនប្រជាពលរដ្ឋ ដែរទាក់ទងទៅនឹងបញ្ហារ ទំនាស់ដីធ្លីខាងលើ។ ដោយ អនាគតថ្មី (នៅមានព័ត៌មានបន្តរទៀត)

poipet-news-02-01-2018-01

poipet-news-02-01-2018-02

poipet-news-02-01-2018-03

poipet-news-02-01-2018-04

poipet-news-02-01-2018-05

poipet-news-02-01-2018-07

poipet-news-02-01-2018-08

poipet-news-02-01-2018-10

poipet-news-02-01-2018-09

poipet-news-02-01-2018-1%e1%9f%a1

poipet-news-02-01-2018-1%e1%9f%a2

poipet-news-02-01-2018-1%e1%9f%a3

poipet-news-02-01-2018-1%e1%9f%a4

poipet-news-02-01-2018-1%e1%9f%a5

poipet-news-02-01-2018-1%e1%9f%a6

poipet-news-02-01-2018-1%e1%9f%a7

poipet-news-02-01-2018-10