ពលរដ្ឋថា លោកឧកញ្ញា ឃុន និងលោក ជំទាវ លីនណា យកអំណាច នាយឧត្តមសេនីយ៍ គន់ គីម(ផ្កាយ៤) មកកាងបទល្មើសព្រៃឈើ និងបង្ហូរឈើ មិនស្រប់ច្បាប់ទៅលក់ប្រទេសវៀតណាម

ខេត្តរតនគិរី ៖ កាលពីពេលថ្មីៗ នេះក្រុមហ៊ុន ផារី ៧មករា ចំណុចភូមិ.ភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ គ្រប់គ្រងក្រុមហ៊ុន ដោយឧកញ្ញា ឃុន ត្រូវគេគាត់សម្គាល់ ឃើញថាកំពុងធ្វើសកម្មភាព កាប់យកឈើ ក្នុងព្រៃសហគមន៍ ក្បែនោះនិងច្បាមយកដី សហគមន៍ ថែមទៀតផង។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានអោយដឹងថា ម្ចាស់ក្រុមហ៊ុន ផារី៧មករា ខាងលើ បានប្រមូលកម្មករ ជនជាតិវៀតណាម ប្រមាណជិត ៦០នាក់ ដើម្បីមកគ្រប់គ្រង គ្រឿងចក្រឈួសឆាយ ដីសហគមន៍ ក្បែនោះដោយមិនស្រប់ច្បាប់ និងកម្មករ ជនជាតិវៀតណាម ១ផ្នែកទៀត សម្រាប់អាររំលំ និងគ្រៀកផែឈើ ដើម្បីបញ្ជូនឈើឆ្លងដែន ទៅវៀតណាម តាមទន្លេសេសាន នៅចំណុចផ្លូវ ខាងមុខក្រុមហ៊ុន ចំង៉ាយប្រមាណ១០០០ម៉ែត្រ ចំណែកឈើទាំងនោះ ចំឡងឆ្លងទឹកទន្លេសេសានទៅ ទឹកដីប្រទេសវៀតណាម នៅពេលយប់តែម្តង។

សេចក្តីរាយការណ៍ បានបន្តថា ការកាប់រំលំឈើ លក់ឲ្យជនជាតិវៀតណាម និងច្បាមយកដី នៅចំណុចខាងលើនេះគឺកើតមានរយៈពេលជាយូខែ កន្លងមកហើយ។ ជាក់ស្តែងដូចជាគ្រឿងចក្រ សណ្តោងរីម៉ក ឈើខ្នាត់យក្ស ដែលផ្ទុកទម្ងន់ឈើ បានចំនួនជាច្រើនតោន ឈើទាំងនោះ គឺជាប្រភេទឈើ សុក្រំ នាងនួន គរគី ករកោះ ស្រឡៅ និងប្រភេទឈើល្អៗ ជាច្រើនទៀត។

មេឈ្មួញ ឈើដ៍ធំប្រចាំខេត្តរតនគិរី ខាងលើត្រូវគេស្គាល់ ត្រឹមតែលោក ឧកញ្ញា ឃុន ដែលមាន ប្រពន្ធរស់នៅ ចាំឃ្លាំមើល បទល្មើសព្រៃឈើនៅ ទីនោះឈ្មោះ លោក ជំទាវ លីន ណា ហើយលោកឧកញ្ញា និងលោកជំទាវ រូបនេះបានអះអាងថា បទល្មើសព្រៃឈើ នៅក្នុងក្រុមហ៊ុន ផារី៧មករា នេះនៅក្នុងការគ្រប់គ្រង របស់ឯកឧត្តមគុន គីម។

ជាក់ស្តែងបើតាម ប្រភពច្បាស់ការថា កាលពីថ្ងៃច័ន្ទ-អង្គារ៍ ទី២៥-២៦ ខែធ្នូឆ្នាំ២០១៧ កន្លងទៅថ្មីៗនៅ ចំណុចក្រុមហ៊ុន ផារី៧កមរា មាន រឺម៉កសន្តោង ខ្នាតយក្សច្រើន គ្រឿងដែលផ្ទុកឈើ ទម្ងន់រាប់តោនទំរៀបឈើ រួចជាស្រេចត្រៀម ដឹកជញ្ជូនឈើ ឆ្លងដែនតាមច្រ
ករបៀង សម្ងាត់ក្បែ ប៉ុស្តិ៍នគបាលការពារ ព្រុំដែនគោកលេខ ៧០៩(ភូមិ.ភិលើ)ចំណុៈឲ្យ វរៈសេនាតូច នគរបាលការពារ ព្រុំដែនគោក លេខ៦២៣ ចន្លោះបង្គោល ក្រវ៉ាត់ព្រុំដែនកម្ពុជា-វៀតណាម លេខ 26/1(1) ភូមិ ភិ។

ចំណែក ប្រធានសហគមន៍ ភូមិ.ភិ និងលោក ឡេង យុក ប្រធានផ្នែករដ្ឋបាល ព្រៃឈើ បីស្រុកគឺ៖ ស្រុក បរកែវ ស្រុក អូរយ៉ាដាវ និងស្រុកអណ្តូងមាស ពាក់ព័ន្ធលោកឧកញ្ញា ឃុន និងលោកជំទាវ លីន ណា កាប់យកឈើ និងដឹកជញ្ជូនឈើ បង្ហូរឈើចេញទៅ លក់នៅវៀតណាម ឆ្លងឈើតាមចំណុច ទន្លេសេសាន ចន្លោះបង្គោលព្រុំដែនខាងលើភ្នាក់យើងមិនអាចសុំការបំភ្លឺពីលោកបាននោះទេ ព្រោះប្រព័ន្ធទូរស័ព្ទ របស់លោកមិនអាច ទំនាក់ទំងបាន។

ពាក់ព័ន្ធការ ឈូសឆាយដីព្រៃសហគមន៍ ភូមិ.ភិ ច្បាមដីយកដី និងមានកម្មករ ជនជាតិវៀតណាម ជាច្រើនដែលកំពុង រំលំឈើ និងដឹកជញ្ជូនបទល្មើស ព្រៃឈើឆ្លង ដែនទៅលក់នៅប្រទេសវៀតណាម តាម ភូមិ.ភិ ឃុំសេសាន ស្រុកអូរយ៉ាវ ខាងលើ។

លោក ម៉ា វិចិត្រ អភិបាលនៃគណៈអភិបាល ស្រុកអូរយ៉ាដាវ បានថ្លែងអោយ ក្រុមការងារ អនាគតថ្មី ដឹងកាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៨ នេះថា ពាក់ព័ន្ធការឈូស ឆាយដី-កម្មករវៀតណាម ក្នុងក្រុមហ៊ុន ផារី៧មករា និងការបង្ហូរឈើចេញ ឆ្លងដែនមិនស្រប់ច្បាប់នេះលោកមិនបានដឹងទេ លោកថាលោក និងសហការជាមួយ អាជ្ញាធរថ្នាក់ខេត្ត ដើម្បីចុះត្រួតពិនិត្យ មើលទីតាំង របស់ក្រុមហ៊ុន ផារី៧មករានេះសិន៕  ដោយ.ឡុង សារេត (ក្រុមការងារ ខេត្តរតនគិរី)

poipet-news-09-01-2018-6

rattanakirey-news-10-01-2018-2

rattanakirey-news-10-01-2018-3

rattanakirey-news-10-01-2018-4

rattanakirey-news-10-01-2018-6

rattanakirey-news-10-01-2018-7

rattanakirey-news-10-01-2018-8

rattanakirey-news-10-01-2018-9

rattanakirey-news-10-01-2018-10

rattanakirey-news-10-01-2018-11

rattanakirey-news-10-01-2018-12